ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Samsung Galaxy S9 និង S9+ អា​ចក​ម្ម៉​ង់​បាន នៅ​ថ្ងៃនេះ​ហើយ​!!!

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ក្រោយ​ពី​បើក​សម្ពោធ​បង្ហាញ​រូបរាង​ជាស​កល​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​នោះ ពេល​នេះ​ក្រុមហ៊ុន​​សាម​សុង ក៏​បាន​ប្រកាស​ទទួល​កា​រក​ម្ម៉​ង់​ទុក​មុន​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​សេរី S ចុង​ក្រោយ​នេះ ចាប់ពី​ថ្ងៃ​ទី ៣ ដល់​ថ្ងៃ​ទី ១៥…

​រាជធានី​ភ្នំពេញ​៖ ក្រោយ​ពី​បើក​សម្ពោធ​បង្ហាញ​រូបរាង​ជាស​កល​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​នោះ ពេល​នេះ​ក្រុមហ៊ុន​​សាម​សុង ក៏​បាន​ប្រកាស​ទទួល​កា​រក​ម្ម៉​ង់​ទុក​មុន​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​សេរី S ចុង​ក្រោយ​នេះ ចាប់ពី​ថ្ងៃ​ទី ៣ ដល់​ថ្ងៃ​ទី ១៥ មីនា ២០១៨ ជាមួយនឹង​ការ​ផ្តល់​​ជូន​ពិសេស​ជា​ច្រើន​ដូច​ជា បាស​បំពង​សម្លេង HARMAN KARDON ONYX MINI ដែល​មាន​តម្លៃ $129 និង​ទឹកប្រាក់ $50 ក្នុង​ហ្គេ​ម Vainglory (In App Value) ព្រមទាំង​លេខ​ពិសេស​របស់ Smart ដែល​មាន​តម្លៃ $129 រួម​ជាមួយ​កញ្ចប់​ស្មា​ត​ធំ​ហ្មង 24 អាទិត្យ​​សម្រាប់ Galaxy S9 និង 52 អាទិត្យ​សម្រាប់ Galaxy S9+​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​សាម​សុង បាន​សហការ​ជាមួយ ហ្គេ​ម Vainglory ដែល​ផ្តល់​ជូន​ទឹកប្រាក់​ចំនួន​៥០​ដុល្លារ សម្រាប់​ទិញ​ទំនិញ​ទាំងអស់​នៅ​ក្នុង​ហ្គេ​ម រាល់ពេល​ដែល​អ្នកទិញ Galaxy S9 ឬ Galaxy S9+​។

​គួរ​រំលឹក​ផង​ដែរ​ថា កំពូល​ទូរស័ព្ទ​ដៃ Galaxy S9 និង S9+ មានការ​រចនា​រូបរាង​ដ៏​ស្រស់​ស្អាត ដោយ​មាន​គែម​ស្តើង​ជាង​មុន អេ​ក្រង់​មាន​ភាព​ខ្មៅក្រឹប ដែល​កាន់តែ​ជួយ​បង្កើន​សម្រស់​ទូរស័ព្ទ​ឱ្យ​កាន់តែ​រលើប​រលើបរលោង​មិន​ទាស់ភ្នែក​ឡើយ​។​

​សមត្ថភាព​ពិសេស​បំផុត​របស់​កំពូល​ទូរស័ព្ទ​ដៃ Galaxy S9 និង S9+ នោះ​ គឺ​បច្ចេកវិទ្យា​កាមេរ៉ា​ចុង​ក្រោយបង្អស់ ដែល​មាន​សមត្ថភាព​ចាប់​យក​រូបភាព​យឺត​ៗ​បំផុត (960fps) នៃ​​សកម្មភាព​ណាមួយ​ដែល​អ្នក​មិន​អាច​មើល​ទាន់​នឹង​ភ្នែក​ធម្មតា​ដូច​ជា ការ​លោត​ចូល​អាង​ទឹក សត្វ​ព្រាប​ហោះ -​ល​-​។ លើស​ពី​នេះ Galaxy S9 និង S9+ អាច​ចាប់​យក​រូបភាព​បាន​យ៉ាង​ច្បាស់​ល្អ​ ទោះ​នៅ​ក្នុង​ទី​មាន​ពន្លឺ​តិច​ក៏​ដោយ (F1.5)​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​អ្នក​អាច​បង្កើត Emoji ដែល​មាន​រូបរាង​ស្រ​ដៀង​នឹង​អ្នក​តែ​ជា​រូប​​តុក្កតា និង​មាន​គ្រប់​ទឹកមុខ​ផ្សេង​ៗ​គ្នា​ដូច​ជា សើច ញញឹម ភ្ញាក់ផ្អើល អៀន អន់ចិត្ត -ល​- ដោយ​ប្រើប្រាស់​មុខងារ AR Emoji នៅ​ក្នុង Camera​។ មុខងារ​ដ៏​ឆ្នើម​ទាំង​អស់នេះ​បាន​​បង្កើត​ឡើង ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​មនុស្ស​ជំនាន់​ថ្មី​ដែល​ចូល​ចិត្ត​ផ្តិត​យក​រាល់​សកម្មភាព​សំខាន់​ៗ​ក្នុង​ជីវិត​រស់នៅ​របស់​ពួក​គេ​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា​។ នេះ​គឺជា​សករាជ​ថ្មី​នៃ​កំពូល​កាមេរ៉ា​!

Galaxy S9 និង S9+ នឹង​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ស្មា​ត​ហ្វូ​ន ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ប្រើ​ប្រាស់​កាន់តែ​ទំនើប ងាយស្រួល ផ្សាភ្ជាប់ រីករាយ​ជាមួយ​ការ​ចែករំលែក​នូវ​បទ​ពិសោធន៍​ជាមួយ​អ្នក​ជុំវិញ និង​ពិភពលោក​។

​សម្រាប់​ប្រទេស​កម្ពុជា Galaxy S9 មាន​ជម្រើស​ផ្តល់​ជូន 2 ពណ៌​ ៖ ពណ៌​ទឹកសមុទ្រ និង​ពណ៌​ស្វាយ រីឯ Galaxy S9+ មាន​ជម្រើស ៣ ពណ៌​៖ ពណ៌​ខ្មៅ ពណ៌​ទឹកសមុទ្រ និង​ពណ៌​ស្វាយ​។

ឥ​ទ្បូ​វ​នេះ​លោក​អ្នក​អា​ចក​ម្ម៉​ង់​ទុក Galaxy S9 និង S9+ នៅ​តាម​ដេប៉ូ​ចែកចាយ និង​ហាង​ទំនើប​ទូរស័ព្ទ​សាម​សុង​ទាំងអស់​ដែល​បាន​កំណត់​ក្នុង​ប្រទេស​កម្ពុជា​។ តម្លៃ​ផ្តល់​ជូន ​៖
– Galaxy S9+ 256 GB = $999
– Galaxy S9+ 128 GB = $949
– Galaxy S9 128 GB = $859

​សម្រាប់​ព័ត៌​មាន​បន្ថែម សូម​ទំនាក់ទំនង​ទៅ​កាន់​លេខ​ទូរស័ព្ទ 1800 20 32 32

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ