ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​៤​ប្រភេទ​ជួយ​ឱ្យ​ជំងឺ​ផ្តាសាយ​ជា​លឿន

6 ឆ្នាំ មុន

អ្នក​ប្រហែលជា​ធ្លាប់​លឺ​ហើយ​ចំពោះ​ភាព​ធ្ងន់​របស់​ជំងឺ​ផ្តាសាយ ហើយ​វា​ក៏​ជា​ជំងឺ​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​មិន​អាច​ចៀស​ផុត​ផង​ដែរ ដោយ​មាន​អ្នកខ្លះ​អាច​កើត​ជំងឺ​នេះ​ពីរ​បី​ដង​ឯណោះ​ក្នុង​មួយ​ឆ្នាំ ។ យ៉ាងណាមិញ របប​អាហារ​និង​របៀប​រស់នៅ​ផ្តល់​សុខភាព​ល្អ​ដើរតួ​នាទី​ដ៏​ធំ​មួយ​សម្រាប់​ជួយ​ឲ្យ​ជំងឺ​នេះ​ជា​កាន់តែ​លឿន ។ ក្នុង​នោះ ជីវជាតិ​ដ៏ សំខាន់​ៗ​ដូច​ជា…

អ្នក​ប្រហែលជា​ធ្លាប់​លឺ​ហើយ​ចំពោះ​ភាព​ធ្ងន់​របស់​ជំងឺ​ផ្តាសាយ ហើយ​វា​ក៏​ជា​ជំងឺ​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​មិន​អាច​ចៀស​ផុត​ផង​ដែរ ដោយ​មាន​អ្នកខ្លះ​អាច​កើត​ជំងឺ​នេះ​ពីរ​បី​ដង​ឯណោះ​ក្នុង​មួយ​ឆ្នាំ ។ យ៉ាងណាមិញ របប​អាហារ​និង​របៀប​រស់នៅ​ផ្តល់​សុខភាព​ល្អ​ដើរតួ​នាទី​ដ៏​ធំ​មួយ​សម្រាប់​ជួយ​ឲ្យ​ជំងឺ​នេះ​ជា​កាន់តែ​លឿន ។ ក្នុង​នោះ ជីវជាតិ​ដ៏ សំខាន់​ៗ​ដូច​ជា ជាតិ​ដែក ស័ង្កសី និង​សេ​ឡេ​ញ៉ូ​ម ព្រមទាំង​សារធាតុ Flavonoids ដែល​មាន​ប្រភព​ពី​រុក្ខជាតិ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​មួយ ដើម្បី​ជំរុញ​ដល់​ប្រព័ន្ធ​ភាព​កាន់តែ​ខ្លាំង ។

អាហារ​បួន​ប្រភេទ ដែល​អាច​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង ហើយ​ក៏​ជួយ​ឲ្យ​ជំងឺ​ផ្តាសាយ​ឆាប់​ជា​ទៅ​វិញ​ដែរ​៖

តែ
តែ​គឺជា​ប្រភព​អង់​ទី​អុក​ស៊ី​ដង់​ប្រភេទ Flavonoids ដ៏​ច្រើន​បំផុត ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​យើង ។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា សារធាតុ​ជា​ច្រើន​ក្នុង​តែ​នឹង​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​យកឈ្នះ​ការ​ឈ្លានពាន​របស់​បាក់តេរី វីរុស និង​មេរោគ​ផ្សិត ។ ចូរ​ជ្រើសរើស​តែ​បៃតង តែ​ខ្មៅ ឬ​តែ​អូ​ឡុ​ង ។

ឫស​ឈើ ឬ​គ្រឿងផ្សំ​ធ្វើ​ម្ហូប
ប្រភេទ​ឫស​ឈើ គឺជា​របស់​មួយ​ប្រភេទ​ដែល​មាន​កំហាប់​ខ្ពស់​នៃ​ប្រភព​អង់​ទី​អូក​ស៊ី​ដង់​សម្រាប់​ធ្វើ​ម្ហូប​ជាដើម ហើយ​ភាគច្រើន​គឺជា​ប្រភព​នៃ​រុក្ខជាតិ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជួយ​ប្រឆាំង​នឹង​វីរុស ការ​រលាក និង​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ។

ប៊ើ​រី​ពណ៌​ខៀវ
ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ផ្លែ​ប៊ើ​រី​ពណ៌​ខៀវ​មាន​អង់​ទី​អុក​ស៊ី​ដង់​ប្រឆាំង​នឹង​ជំងឺ​ខ្ពស់​បំផុត​។ ផ្លែ​ប៊ើ​រី តូច​ៗ​ទាំងនេះ​ផ្ទុក​ទៅ​ដោយសារ​ធាតុ Quercetin ដែល​ជា Flavonoids និង​ដើរតួ​នាទី​ជា​សារធាតុ​ប្រឆាំង​អាលែកហ្ស៊ី និង​ប្រឆាំង​ការ​រលាក ព្រមទាំង​ជួយ​ការពារ​ជំងឺ​បេះដូង និង​មហារីក​ទៀត ។ អ្នក​ស្រាវជ្រាវ​បាន​ប៉ាន់ស្មាន​ឃើញ​ថា ឥទ្ធិពល​ប្រឆាំង​អាលែកហ្ស៊ី​របស់​ផ្លែ​ឈើ​មួយ​នេះ ប្រហែលជា​ជួយ​បន្ថយ​រោគ​សញ្ញា​ដែល​ជាប់​ទាក់ទង​នឹង​ការ​អាលែកហ្ស៊ី​ដូច​ជា ការ​ហៀរ​សម្បោរ និង​ហៀរ​ទឹកភ្នែក​បាន ។

យ៉ា​អួ
យ៉ា​អួរ​ផ្ទុក​ទៅ​ដោយ​បាក់តេរី​មានជីវិត និង​សកម្ម​ដែល​អាច​ជួយ​ដល់​បាក់តេរី ល្អ​ៗ​ក្នុង​រាង​កាយ​បាន ។ ត្រឹម​យ៉ា​អួ​មួយ​ពែង​ដែល​មាន​ជាតិ​កាល់ស្យូម​គឺ​អាច​ផ្តល់​នូវ​តម្រូវការ​ជាតិ​ស័ង្កសី​២០​ភាគរយ​ទៅ​ហើយ ដែល​វា​ជា​ជាតិ​រ៉ែ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​សុខភាព​ល្អ ។ ចូរ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយនឹង​ការ​ញ៉ាំ​យ៉ា​អួ​មួ​ួ​យ​ពែង​។ ក្រៅពី​នេះ​វា​នឹង​ជួយ​ឲ្យ​អ្នក​គេង​លក់​កាន់តែ​ស្រួល ។ ប្រព័ន្ធ​ភាពស៊ាំ និង​រាង​កាយ​អាច​ជួស​ជុស​រាល់​ការ​ខូចខាត ព្រមទាំង​ស្រួលបួល​ឡើង​វិញ​ក្នុង​ពេល​គេង​បាន​ច្រើន ។ ការ​គេង​គួរតែ​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​៧​ម៉ោង​ក្នុង​មួយ​យប់ តែបើ​បាន​៨​ទៅ​៨​ម៉ោង​កាន់តែ​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ