ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹ​ប​បាល់​ទាត់​បឹង​កេ​ត ទទួល​បានការ​ឧបត្ថម្ភ​១០​ម៉ឺន​ដុល្លារ​ពី​ ខ្មែរ ប៊ែ​វើ​រី​ជី​ស​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធាី​​ភ្នំពេញ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ចុះ​កិច្ច​ហត្ថលេខា​បន្ត​ឧបត្ថម្ភ​ក្លឹ​ប​បាល់ទាត់​បឹង​កេ​ត​ប្រមាណ​១០​ម៉ឺន​ដុល្លារ សម្រាប់​ដំណើរការ​ក្លឹ​ប​ក្នុង​ឆ្នាំ​២០១៨ នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៨…

រាជធាី​​ភ្នំពេញ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ចុះ​កិច្ច​ហត្ថលេខា​បន្ត​ឧបត្ថម្ភ​ក្លឹ​ប​បាល់ទាត់​បឹង​កេ​ត​ប្រមាណ​១០​ម៉ឺន​ដុល្លារ សម្រាប់​ដំណើរការ​ក្លឹ​ប​ក្នុង​ឆ្នាំ​២០១៨ នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៨ នៅ​រោងចក្រ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វ៊​រី​ជី​ស​។​

​លោក បូ​រី ស៊ី​លី​វណ្ណ អ្នកគ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​សាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឲ្យ​ដឹង​ថា «​ការ​ឧបត្ថម្ភ​នេះ គឺជា​ការ​ចូលរួម​ចំណែក​របស់​ក្រុមហ៊ុន​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​បាល់ទាត់​កម្ពុជា ដែល​កំពុង​រីក​ចម្រើន​ខ្លាំង ហើយ​យើង​សង្ឃឹមថា ការ​ឧម​ត្ថ​ម្ភ​ក្នុង​ឆ្នាំនេះ នឹង​ជួយ​ជ្រោមជ្រែង​ក្លឹ​ប​បឹង​កេ​ត​ឲ្យ​ទទួល​បាន​សមិទ្ធផល​ធំ​ៗ​ជា​ច្រើន​ទៀត​ក្នុង​ឆ្នាំ​២០១៨​នេះ​»​។​

ក្នុង​ឆ្នាំ​២០១៧ ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក្លឹ​ប​បាល់ទាត់​បឹង​កេ​ត បាន​សម្រេច​សមិទ្ធផល​ជា​ច្រើន ដូច​ជា ក្លាយជា​ម្ចាស់​ជើងឯក​ក្នុង​លី​ហ្គ​កំពូល​របស់​កម្ពុជា ជា​ក្រុម​បាន​ចំណាត់ថ្នាក់​លេខ​បី ក្នុង​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៧ (Hun Sen Cup 2017) ជា​ម្ចាស់​ជើងឯក​ពាន​​សប្បុរសធម៌ CNCC Charity Cup ប្រចាំឆ្នាំ​២០១៧ ជា​ក្លឹ​ប​បាល់ទាត់​តែ​មួយ​គត់ ដែល​​តំណាង​ឲ្យ​កម្ពុជា ចូលរួម​ប្រកួត​ដណ្តើម​ពានរង្វាន់ ក្នុង​ក្រប​ខណ្ឌ​សហព័ន្ធ​បាល់​ទាត់​អាស៊ី ហៅ​កាត់​ថា AFC Cup និង​ជា​ក្លឹ​ប​តំណាង​ឲ្យ​កម្ពុជា ក្នុង​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់ Singapore Cup​។​

​ក្រៅពី​នេះ ក្លឹ​ប​បាល់ទាត់​បឹង​កេ​ត ក៏​បាន​រៀបចំ​កម្មវិធី Cambodia Beer Football Tour ដោយ​បាន​នាំ​កីឡាករ​ក្នុង​ក្លឹ​ប​ទៅ​បង្វឹក​បាល់​ទាល់​ដល់​ក្មេង​ៗ​ប្រមាណ​៥០០​នាក់​ក្នុង​ខេត្ត​កំពត និង​ខេត្តកណ្តាល និង​បាន​បង្កើត​សាលាបង្រៀន​បាល់ទាត់​បឹង​កេ​ត (Boeung Ket Football Academy School) ដោយ​សព្វថ្ងៃ​កំពុង​បង្ហាត់​សិស្ស​អាយុ​ពី​៨ ទៅ​១៤​ឆ្នាំ​ចំនួន​៦០​នាក់​ទៀត​ផង​។​

​លោក បូ​រី ស៊ី​លី​វណ្ណ បាន​បន្ត​ទៀត​ថា «​តាង​នាម​ជា​អ្នក​ឧបត្ថម្ភ​ធំ​ក្លឹ​ប​បឹង​កេ​ត ក្រុមហ៊ុន ពិតជា​មាន​កិត្តិយស​ដែល​បាន​ចូលរួម​ដំណើរ​ទៅ​កាន់​ជោគជ័យ​ដ៏​ធំធេង​របស់​ក្លឹ​ប​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ