ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ប្រកាច់​បែកពពុះមាត់រហូត​ស្លា.ប់ និងអ្នកផ្សេងៗបញ្ជូនទៅសង្គ្រោះភ្លាមៗ

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បុរស​ម្នាក់​បាន​ពុល​ត្រី​ក្រពត​ប្រកាច់​បែកពពុះមាត់​ស្លាប់ ចំណែក​ប្រពន្ធ​និង​កូន​ព្រមទាំង​អ្នក​ភូមិ​ផ្សេង​ទៀត ​ក៏​មាន​អាការ​ដូច​គ្នា និង​កំពុង​ជួយ​សង្គ្រោះ ។ ការ​ពុល​ត្រី​ក្រពត​រហូត​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​នេះ​បាន​កើតឡើង​ដល់​អ្នក​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង…

ខេត្តក្រចេះ ៖ បុរស​ម្នាក់​បាន​ពុល​ត្រី​ក្រពត​ប្រកាច់​បែកពពុះមាត់​ស្លាប់ ចំណែក​ប្រពន្ធ​និង​កូន​ព្រមទាំង​អ្នក​ភូមិ​ផ្សេង​ទៀត ​ក៏​មាន​អាការ​ដូច​គ្នា និង​កំពុង​ជួយ​សង្គ្រោះ ។ ការ​ពុល​ត្រី​ក្រពត​រហូត​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​នេះ​បាន​កើតឡើង​ដល់​អ្នក​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង កាលពី​រសៀល​ថ្ងៃ​ទី​២៧ កុម្ភៈ និង​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​ពេល​ដែល​សព​របស់​បុរស​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ពី​មន្ទីរពេទ្យ​ស្រុក​មេមត់ មក​ដល់​លំនៅ​ឋាន​វិញ ។ នេះ​មិនមែន​ជា​លើក​ដំបូង​ទេ ដែល​មាន​អ្នក​ពុល​ត្រី​ក្រពត​ស្លាប់ និង​របួស​បែប​នេះ ។
បុរស​រង​គ្រោះ​ឈ្មោះ ខាត់ ខាន់ អាយុ​៥៧​ឆ្នាំ បាន​ប្រកាច់​បែកពពុះមាត់​ស្លាប់​ដោយសារ​គាត់​ពិសា​ត្រី​ក្រពត​ច្រើន​ជាងគេ ។ ចំណែកឯ​ស្ត្រី​ជា​ប្រពន្ធ​អាយុ​៥៧​ឆ្នាំ និង​កូនស្រី​អាយុ​១៨​ឆ្នាំ ក៏​ដូច​ជា​អ្នក​ភូមិ​មួយ​ចំនួន​ទៀត បាន​កើត​អាការ​ពុល​ដូច​គ្នា​ដែរ តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ទេ និង​កំពុង​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​មេមត់ ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ឆុង តូ​រ៉ា​ន់ អធិការ​នគរបាល​ស្រុក​ឆ្លូង​បាន​ប្រាប់​ថា ការ​ពុល​របស់​អ្នក​ភូមិ​នេះ​គឺ​ផ្តើម​ចេញពី​ការ​បរិភោគ​ត្រី​ក្រពត ។ ត្រី​ក្រពត​ដែល​ពួក​គាត់​យក​មក​ចែក​គ្នា​អាំង​ហូប​នេះ គឺ​បាន​មក​ពី​ការ​នេសាទ​នៅ​ព្រែក​ខាងក្រោយ​ភូមិ ។ ចំណែកឯ​បុរស​រង​គ្រោះ​បាន​ពុល​រហូត​ដល់​ស្លាប់​ក៏​ដោយសារ​តែ​គាត់​បាន​ហូប​ត្រី​ក្រពត​ដែល​ពុល​នោះ​ច្រើន ។ លោក​អធិការ​បញ្ជាក់​ទៀត​ថា នគរបាល​បាន​ចុះ​ទៅ​ធ្វើការ​ពិសោធ និង​បាន​យក​សាច់​ត្រី​ក្រពត​នៅ​សេសសល់ ដែល​សង្ស័យ​ថា​ពុល​នោះ​ទៅ​ដាក់​ឲ្យ​មាន់​និង​ឆ្កែ​ស៊ី បន្ទាប់​ពី​ស៊ី​រួច​ក៏​ប្រកាច់​ងាប់​ភ្លាម​ៗ ។

មានការ​កត់​សម្គាល់ថា ជា​រៀង​រាល់​ឆ្នាំ​ករណី​ពុល​ត្រី​ក្រពត​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​រង​គ្រោះ គឺ​តែងតែ​កើត​មាន​ជា​បន្តបន្ទាប់ និង​គួរ​ឲ្យ​ព្រួយបារម្ភ​ទៅ​លើ​ការ​យល់​ដឹង​របស់​ប្រជា​នេសាទ​នៅ​តាម​តំបន់​ជនបទ​នានា​ក្នុង​ខេត្ត​។ តាម​ពិត​ទៅ​ការ​ពុល​បែប​នេះ​ក៏​ដោយសារ​តែ​ពួក​គាត់​មិន​បាន​យល់​ដឹង​ច្បាស់​លើ​ប្រភេទ​ត្រី​ក្រពត​ថា ត្រី​ប្រភេទ​ណា​ដែល​ពុល ឬ​មិន​ពុល​មុន​នឹង​យក​មក​ទទួលទាន ។

ជុំវិញ​ការ​បរិភោគ​ត្រី​ក្រពត​បណ្តាល​ឲ្យ​ពុល​រហូត​មាន​អ្នក​ស្លាប់ និង​អ្នក​រង​គ្រោះ​ច្រើន បែប​នេះ មន្ត្រី​ជំនាញ​ជលផល​ខេត្ត​បាន​ប្រាប់​ថា ត្រី​ក្រពត​ដែល​ជន​រង​គ្រោះ​យក​មក​អាំង​ហូប​នោះ​ជា​អម្បូរ​ត្រី​ក្រពត​ស្ថិត​ក្នុង​ប្រភេទ​ត្រី​ពុល​ទាំង​៥​ប្រភេទ ។ ក្រុម​មន្ត្រី​ជំនាញ​ខណ្ឌ រដ្ឋបាល​ជលផល​ក៏​ធ្លាប់​បាន​អះអាង​ថា កន្លង​មក​មន្ត្រី​នៃ​មន្ទីរ​ជំនាញ​ធ្លាប់​បាន​ចុះ​ទៅ​ធ្វើការ ផ្សព្វផ្សាយ​ជូនដំណឹង​ដល់​ពលរដ្ឋ​នៅ​តាម​តំបន់​នានា ពិសេស​នៅ​តំបន់​នេសាទ​ក្នុង​ខែ​ទឹក​ដំឡើង​ឲ្យ​ពួក​គាត់​ស្គាល់​ង​អម្បូរ​ពពួក​ត្រី​ពុល​ដើម្បី​មានការ​ប្រុង​ប្រយ័ត្ន​មុន​នឹង​យក​មក​ទទួលទាន ៕

អត្ថបទសរសេរ ដោយ