ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ជើងឯក​ប្រាក់​លាន​​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​បាន​ទៅ​កីឡាករ​ខ្មែរ​ឬ​ថៃ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ខ្មែរ​២​រូប និង​ថៃ​២​រូប​នឹង​ត្រូវ​ប្រជែង​គ្នា​ដណ្ដើម​តំណែង ជា​ម្ចាស់​ជើងឯក​ប្រាក់​លាន​ប្រដាល់​ម៉ា​រ៉ា​តុង​ក្នុងប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍ CNC នា​យប់​ថ្ងៃ​ទី​៣ ខែមីនា ស​ប្ដា​ហ៍​នេះ ។…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ខ្មែរ​២​រូប និង​ថៃ​២​រូប​នឹង​ត្រូវ​ប្រជែង​គ្នា​ដណ្ដើម​តំណែង
ជា​ម្ចាស់​ជើងឯក​ប្រាក់​លាន​ប្រដាល់​ម៉ា​រ៉ា​តុង​ក្នុងប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍ CNC នា​យប់​ថ្ងៃ​ទី​៣ ខែមីនា ស​ប្ដា​ហ៍​នេះ ។ ការ​ប្រកួត​ដែល​មាន​២​គូ​នេះ​អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​ជុំ​ទី​១​ដែល​មាន​តែ​៣​ទឹក​នោះ​នឹង​ត្រូវ​ជួប​គ្នា​រវាង​អ្នក​ឈ្នះ​និង​អ្នក​ឈ្នះ​ដូច​គ្នា​នៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ដែល​ការ​ប្រកួត​នេះ​មាន​៥​ទឹក​ក្នុង​មួយ​ទឹក​មាន​២​នាទី​សម្រាក​៣​នាទី ។

ចំណែក​អ្នក​ឈ្នះ​នៅ​វគ្គ​នេះ​នឹង​ទទួល​បាន​ប្រាក់រង្វាន់​៤​លាន​រៀល រីឯ​អ្នក​ចាញ់​ទទួល​បាន​២​លាន​រៀល ។ ចំពោះ​កីឡាករ​ដែល​ជា​សមាសភាព​ត្រូវ​ប្រកួត​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​មាន រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ឈ្មោះ​ម៉ា​ណា​វ​ថង ណេ​តណាំ​ឆ័​យ ។

រឿង សោ​ភ័​ណ្ឌ មាន​ប្រវត្តិ​ប្រកួត១៤៤​ដង ឈ្នះ​១២៦​ដង ចាញ់​១៦​ដង ស្មើពិន្ទុ​២​ដង និង​វាយ​គូប្រកួត​ឲ្យ​សន្លប់​៣៧​ដង​។ ចំពោះ​ម៉ា​ណា​វ​ថង ណេ​ត​ណាំ​ឆ័​យ វិញ​មាន​ប្រវត្តិ​ប្រកួត​​៩៧​ដង ឈ្នះ​៧៩​ដង ចាញ់​១៣​ដង ស្មើ​ពិន្ទុ​៥​ដង និង​វាយ​គូប្រកួត​ឲ្យ​សន្លប់​២១​ដង ។ ចាំ​មើល​អ្នក​ប្រដាល់​ទាំង​២​រូប​នេះ​នរណា​ជា​អ្នក​ខ្ទាត​ចេញ​នៅ​ជុំ​ទី​១​?

មួយគូ​ទៀត​គឺ ឡុ​ង សុវណ្ណ​ឌឿ​ន មក​ពីក្លិប​សាល​វ័​ន្ត​កីឡា ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់
ជើង​ខ្លាំង​ថៃ​ឈ្មោះ​សុ​ផាក់​ឆ័​យ ប្រាន​យី​ស៊ីប​ហុ​ក ។ ឡុ​ង សុវណ្ណ​ឌឿ​ន មាន​ប្រវត្តិ​ប្រកួត​១៣៦​ដង ឈ្នះ​១១០​ដង ចាញ់​១៨​ដង ស្មើ​ពិន្ទុ​៨​ដង និង​វាយ​គូប្រកួត​ឲ្យ​សន្លប់​៤០​ដង ។ ចំពោះ សុ​ផាក់​ឆ័​យ ប្រាន​យី​ស៊ី​ប​ហុ​ក វិញ​មាន​ប្រវត្តិ​ប្រកួត​១១២​ដង ឈ្នះ​៨១​ដង ចាញ់​២៥​ដង ស្មើ​ពិន្ទុ​៦​ដង និង​វាយ​គូប្រកួត​ឲ្យ​សន្លប់​១០​ដង ។ រវាង​អ្នក​ប្រដាល់​ទាំង​២​រូប​នេះ​មិនដឹង​ថា​នរណា​អាច​ឆ្លង​ផុត​ជុំ​ទី​១​នោះ​ឡើយ​ដោយសារ​ពួក​គេ​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា​នៅ​ក្នុង​ពិភព​ប្រដាល់ ។

ចាំ​មើល​មើល៍ ម្ចាស់​ជើងឯក​ប្រាក់​លាន​ប្រដាល់ម៉ា​រ៉ា​តុង​ស​ប្ដា​ហ៍​នេះ​បាន​ទៅ​លើ​កីឡាករ​ខ្មែរ​ឬ​កីឡាករ​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ