ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិត​ថា Neymar ទាល់តែ​៣​ខែ​ទើប​អាច​ត្រឡប់​ចូល​តារាង​វិញ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង PSG ត្រូវ​បាន​គេ​ដឹក​ទៅ​ប្រទេស​ដើម​កំណើតដើម្បី​ធ្វើការ​វះកាត់​ស្នាម​បាក់​នៅ​ឆ្អឹង​បាតជើង​ដែល​ទាមទារ​រយៈពេល​ប្រហែល​៣​ខែ​ទើប​អាច​ចូល​លេង​វិញ​បាន ។ នេះ​ជា​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ។ កាលពី​ថ្ងៃ​ពុធ…

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង PSG ត្រូវ​បាន​គេ​ដឹក​ទៅ​ប្រទេស​ដើម​កំណើតដើម្បី​ធ្វើការ​វះកាត់​ស្នាម​បាក់​នៅ​ឆ្អឹង​បាតជើង​ដែល​ទាមទារ​រយៈពេល​ប្រហែល​៣​ខែ​ទើប​អាច​ចូល​លេង​វិញ​បាន ។ នេះ​ជា​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ។
កាលពី​ថ្ងៃ​ពុធ PSG បាន​ប្រកាស​ជា​ផ្លូវការ​ថា Neymar នឹង​ត្រូវ​ទៅ​ទទួល​ការ​វះកាត់​នៅ​ប្រេ​ស៊ី​ល​ក្នុង​ស​ប្តា​ហ៍​នេះ​បន្ទាប់​ពីរ​ងរ​បួស​ថ្លោះ​កជើង និង​បាក់ឆ្អឹង​បាតជើង​ខាងស្តាំ​ក្នុង​ការ​ប្រកួត​ជាមួយនឹង Marseille កាលពី​ថ្ងៃអាទិត្យ ។

ការ​វះកាត់​នឹង​ត្រូវធ្វើ​ឡើង​នៅ​ពេល​ព្រឹក​ថ្ងៃ​សៅរ៍​ចុង​ស​ប្តា​ហ៍​នេះ​នៅ​មន្ទីរពេទ្យ Mater Dei នៅ​ក្នុង​ទីក្រុង Belo Horizonte ប្រទេស​ប្រេ​ស៊ី​ល ។ លោក​វេជ្ជបណ្ឌិត Rodrigo Lasmar បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ថា Neymar មិន​អាច​ចូល​ប្រកួត​បាន​ទេរ​ហូត​ទាល់តែ​ដល់​ដើមខែ​មិថុនា ដែល​នៅ​មុន​ពេល​ប្រកួត World Cup ២​ស​ប្តា​ហ៍ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្នាម​បាក់ឆ្អឹង​របស់ Neymar ដំបូង​ឡើយ​ស្មាន​តែ​តូច​ហើយ​ស្រាល​ធម្មតា​ទេ ។ តែ​វា​មិន​ដូច​ជា​ការ​គិត​ឡើយ ។ គ្រូពេទ្យ​ប្រាប់​ថា វា​អាច​នឹង​រីក​ធំ​ហើយ​បាក់​កាន់តែ​ធ្ងន់​ជាង​នេះ​ប្រសិនបើ​មិន​ធ្វើការ​វះកាត់ ។ ដូចនេះ​ការ​វះកាត់​គឺជា​ជម្រើស​តែ​មួយ​គត់​សម្រាប់ Neymar ទោះបីជា​វា​ធ្វើ​ឲ្យ​គេ​មិន​អាច​ចូល​ប្រកួត​ជា​ច្រើន​ខែ​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ