ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ធ្លាប់​ភ្លក្ស​រសជាតិ​ហ៊ុម​ព័ទ្ធ​សេដ្ឋកិច្ច​ពី​មហាអំណាច​រួច​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​មិន​បាន​ព្រួយបារម្ភ​ ចំពោះ​ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច ពី​ប្រទេស​មហា​អំណាច​មួយ​ចំនួន​នោះ​ទេ​ទោះបីជា​មានការ​ព្រមាន​យ៉ាងណា​ក្តី ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ។ ទោះបីជា​បែប​ណា សម្រាប់សារ​ធារ​ណ​មតិ​ជាតិ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​មិន​បាន​ព្រួយបារម្ភ​ ចំពោះ​ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច ពី​ប្រទេស​មហា​អំណាច​មួយ​ចំនួន​នោះ​ទេ​ទោះបីជា​មានការ​ព្រមាន​យ៉ាងណា​ក្តី ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ។ ទោះបីជា​បែប​ណា សម្រាប់សារ​ធារ​ណ​មតិ​ជាតិ មិន​ចង់​ឃើញ​ស្ថានភាព​ពី​អតីត​កាល​ដ៏​លំបាក​ត្រឡប់​មក​វិញ​នោះ​ទេ ខណៈ​ដែល​ជីវភាព​សង្គម​បច្ចុប្បន្ន​មិន​ដូច​ស្ថានភាព​ក្រោយ​ឆ្នាំ​១៩៧៩ ដែល​ទើប​ងើប​ពី​របប​ខ្មែរក្រហម​នោះ​ឡើយ ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​១ ខែមីនា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សូម​ទាញអារម្មណ៍​ថា បច្ចុប្បន្ន នៅ​លើ​ពិភពលោក​នេះ មិនមែន​មាន​តែ​ប៉ូ​ល​មួយ​ផ្តាច់មុខ​នោះ​ទេ មិនមែន​ដូច​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧៩​ទេ ។ ប្រជាជន​កម្ពុជា ក៏​ធ្លាប់​ភ្លក្ស​រសជាតិ​ការ​ហ៊ុម​ព័ទ្ធ​សេដ្ឋកិច្ច និង​ការ​គាប​សង្កត់​សេដ្ឋកិច្ច​ដ៏​ជូរ​ចត់​ពី​មហាអំណាច​លោក​ខាងលិច​រួច​ហើយ ដោយសារ​តែ​កាន់​ជេ​ី​ង​ពួក​ខ្មែរក្រហម​ប៉ុ​ល ពត តែ​កម្ពុជា​នៅ​តែ​អាចរ​ស់បាន​រហូត​ដល់​សព្វថ្ងៃ មានការ​អភិវឌ្ឍ​លេ​ី​គ្រប់​វិស័យ កម្ពុជា​មិន​ញញើត​ចំពោះ​ការ​គាបសង្កត់​ដោយ​អ​យុ​ត្តិ​ធ៌​ម​ណាមួយ​ជា​ដាច់ខាត​» ។

លោក​បន្ត​ថា កម្ពុជា​នៅ​តែ​ប្តេជ្ញា​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​ជា​និច្ច ដែល ជា​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ថ្ងៃ​២៣ តុលា ១៩៩១ ។ ដូច្នេះ ក្តី​សង្ឃឹមថា​យក​ការ​គាបសង្កត់ និង​វិធានការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​បែប​ណា មក​អនុវត្ត​លើ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចាប់បង្ខំ​ឲ្យ​មានការ​ចរចា​ជាមួយ​ពួក​ល្មើសច្បាប់​និង​ពួក​ឧទ្ទាម​ក្រៅច្បាប់​នោះ មិន​អាច​ទទួលយក​បាន និង​ក៏​មិន​អាច​ក្លាយជា​ការ​ពិត​ដែរ​។ ហេតុនេះ ក្តី​សង្ឃឹម​របស់​ពួក​ជន​ក្រៅច្បាប់​នោះ មិន​អាច​ចេញ​ជា​រូបរាង​បានជា​ដាច់ខាត ។

ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ដោយសារ​តែ​កម្ពុជា​មាន​បង្អែក​ដ៏​ធំ​និង​រឹង​មាំ​គឺ​ប្រទេស​ចិន ដែល​ជា​មហាមិត្ត​របស់​កម្ពុជា និង​ប្រទេស​មួយ​ចំនួន​ទៀត ដែល​គាំទ្រ​ជំហរ​របស់​កម្ពុជា ។
ការ​ប្រឈម​មុខ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ គឺ​បាន​កើតឡើង​ក្រោយ​ពី​តុលាការ​កំពូល​កាត់សេចក្តី​រំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ និង​ផ្អាក​សកម្មភាព​នយោបាយ​របស់​មន្ត្រីជាន់ខ្ពស់​គណបក្ស​នេះ​រយៈពេល​៥​ឆ្នាំ ។ ប៉ុន្តែ​សម្រាប់​ក្រុម​គណបក្សប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​នោះ បាន​ចោទ​ថា ភាគី​រាជរដ្ឋាភិបាល​រំលោភ​កិច្ច​ព្រំ​ព្រៀង​ទី​ក្រុងប៉ារីស​ទៅ​វិញ ។

លោក សុខ ឥ​សាន បន្ត​ថា ដើម្បី​ឲ្យ​បាន​រស់​ឡើង​វិញ ពួក​អា​យ៉ង​ធ្វេ​ី​បដិវត្តន៍​ពណ៌​ដែល​ត្រូវ​បរាជ័យ បាន​ខិតខំ​កៀរគរ​ចៅហ្វាយនាយ​របស់​ខ្លួន ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​គាបសង្កត់​ឲ្យ​មានការ​ចរចា​ជាមួយ​ពួក​គេ​បាន​រស់​ឡេ​ី​ង​វិញ និង​បាន​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ជ្រេ​ី​ស​តាំង​តំណាងរាស្ត្រ​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នេះ ។ ទោះជា​យ៉ាងណា​ក្តី លោក សុខ ឥ​សាន បាន​គូសបញ្ជាក់​ថា ការ​ដើរ​កៀរគ​របស់​ក្រុម​អតីត​គណបក្សប្រឆាំង​នេះ ជា​ការ​យល់​ច្រឡំ​យ៉ាង​ធំ និង​មិន​អាច​ទៅ​រួច​ទេ ដែល​ចង់​យក​ការ​គាបសង្កត់ ការ​ដាក់​ទណ្ឌកម្ម​មក​ធ្វេ​ី​ជាម​ធ្យោបាយ​សម្រាប់​ឲ្យ​ខ្លួន​បាន​រស់​ឡេ​ី​ង​វិញ​នោះ ។

ការ​លើក​ឡើង​របស់​លោក សុខ ឥ​សាន នេះ គឺ​បន្ទាប់​ពី​ស្ថានការណ៍​នៅ​ក្រៅប្រទេស ដែល​ប្រទេស​មហាអំណាច​ដូច​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ជាដើម បាន​ព្រមាន​ផ្តាច់ជំនួយ​និង​បិទ​ទីផ្សារ​នាំ​ចូល​ពី​កម្ពុជា ៕

អត្ថបទសរសេរ ដោយ