ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​វគ្គ​បណ្តុះបណ្តាល​ដល់​ទណ្ឌិត​នៅ​ក្នុង​ពន្ធនាគារ​ខេត្តព្រៃវែង

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដើម្បី​ផ្តល់​នូវ​ចំណេះ និង​សមត្ថភាព​ផ្ទាល់ខ្លួន ដែល​អាច​យក​ទៅ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​បាន ក្រោយ​ពេល​ចេញពី​មណ្ឌល​កែប្រែ​-​ពន្ធនាគារ​ខេត្តព្រៃវែង បាន​សហការ​ជាមួយ​មន្ទីរ​ការងារ​ខេត្តព្រៃវែង រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​មួយ លើ​ជំនាញ​ជួសជុល​ម៉ូតូ និង​ដាំ​បន្លែ​តាម​បែប​ធម្មជាតិ…

ខេត្តព្រៃវែង ៖ ដើម្បី​ផ្តល់​នូវ​ចំណេះ និង​សមត្ថភាព​ផ្ទាល់ខ្លួន ដែល​អាច​យក​ទៅ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​បាន ក្រោយ​ពេល​ចេញពី​មណ្ឌល​កែប្រែ​-​ពន្ធនាគារ​ខេត្តព្រៃវែង បាន​សហការ​ជាមួយ​មន្ទីរ​ការងារ​ខេត្តព្រៃវែង រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​មួយ លើ​ជំនាញ​ជួសជុល​ម៉ូតូ និង​ដាំ​បន្លែ​តាម​បែប​ធម្មជាតិ ជូន​ដល់​ទណ្ឌិត​ចំនួន​៣៥​នាក់ នៅ​ក្នុង​ពន្ធនាគារ​ខេត្តព្រៃវែង ។

វគ្គ​បណ្តុះបណ្តាល​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែមីនា នៅ​ក្នុង​ពន្ធនាគារ​ខេត្តព្រៃវែង ដែល​មាន​គ្រូ​បច្ចេកទេស​ជំនាញ​ជួសជុល​ម៉ូតូ និង​មន្ត្រី​ជំនាញ​ខាង​ផ្នែក​កសិកម្ម​ជា​ច្រើន​នាក់ បាន​ចូលរួម​បណ្តុះបណ្តាល​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ ជួប សារី​ម ប្រធាន​ពន្ធនាគារ​ខេត្តព្រៃវែង បាន​មាន​ប្រសាសន៍​ថា សម្រាប់​ជំនាញ​ដាំ​បន្លែ​តាម​បែប​ធម្មជាតិ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ គឺ​មាន​រយៈពេល​មួ​យស​ប្តា​ហ៍ ចំណែក​ជំនាញ​ជួសជុល​ម៉ូតូ​គឺ​មាន​រយៈពេល​៤​ខែ ហើយ​ក្រោយ​ពី​បញ្ចប់​វគ្គ មន្ទីរ​ការងារ​ក៏​មាន​ចេញ​នូវ​វិ​ញ្ញាប​ណ្ណ័​ប​ត្រ័​បញ្ជាក់​ការ​សិក្សា​ជូន​ដល់​ទណ្ឌិត ដែល​អាច​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ ក្រោយ​ពេល​ចេញពី​ពន្ធនាគារ​ផង​ដែរ ។

ថ្លែង​នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​ឧត្តម​អាគារ​នុ​រក្ស​ថ្នាក់​លេខ​៣ ប្រធាន​ពន្ធនាគារ​ខេត្តព្រៃវែង ក៏​បាន​ផ្តាំផ្ញើ​ដល់​ទណ្ឌិត​ទាំងអស់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​សិក្សា​រៀនសូត្រ ព្រោះ​ចំណេះដឹង​ក្នុង​វគ្គ​បណ្តុះបណ្ដាល​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នក​គ្រប់​គ្នា​ក្រោយ​ពេល​ចេញពី​ពន្ធនាគារ​ទៅ គឺ​អាច​យក​ទៅ​ប្រកប​របរ​ចិញ្ចឹមជីវិត​បាន ដោយ​មិន​ចាំបាច់​ទៅ​ប្រព្រឹត្ត​ការងារ​ទុច្ចរិត​ដែល​សង្គម​ស្អប់ខ្ពើម ដើម្បី​រក​ប្រាក់​នោះ​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ប្រធាន​ពន្ធនាគារ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ ឬ​ភោជនីយដ្ឋាន​ជាដើម បើ​ត្រូវការ​ចង់​ទិញ​បន្លែ​ដូច​ជា ស្ពៃ ខាត់ណា ត្រកួន ននោង ជាដើម​សូម​មក​ជួយ​ទិញ​ពី​មន្ត្រី​ពន្ធនាគារ​ផង គឺ​មាន​លក់​ជូន​ក្នុង​តម្លៃ​សមរម្យ និង​សុទ្ធតែ​ជា​បន្លែ​គ្មាន​សារធាតុ​គីមី ហើយ​ការ​ជួយ​របស់​បងប្អូន និង​រួមចំណែក​លើកទឹកចិត្ត​ដល់​ទណ្ឌិត​ទាំងអស់ ឲ្យ​មាន​កម្លាំងចិត្ត​តស៊ូ​រៀនសូត្រ​តទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ