ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo មិន​ចង់បាន Harry Kane មក Real Madrid តែ​ចង់បាន​កីឡាករ​ម្នាក់​នេះ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Express បាន​ឲ្យ​ដឹង​ថា ម្ចាស់​ពាន Ballon d’Or ឆ្នាំ​២០១៧ មិន​ចង់​ឲ្យ Harry Kane…

តាម​ប្រភព​ព័ត៌មាន Express បាន​ឲ្យ​ដឹង​ថា ម្ចាស់​ពាន Ballon d’Or ឆ្នាំ​២០១៧ មិន​ចង់​ឲ្យ Harry Kane មក​លេង​នៅ​ក្លិប​របស់​ខ្លួន ព្រោះតែ​មិន​ចង់​ឲ្យ​មាន​អ្នក​ប្រជែង​នៅ​រដូវ​កាល​ក្រោយ ។ ជម្រើស​ដ៏​គួរ​ជាទី​ពេញចិត្ត​របស់ Ronaldo គឺ​ចង់បាន​កីឡាករ Robert Lewandowski ។
នៅ​ពេល​រដូវ​កាល​នេះ​ត្រូវ​បាន​បញ្ចប់​កីឡាករ​ជើង​ខ្លាំង​មួយ​ចំនួន​របស់ Real Madrid អាច​នឹង​ដើរ​ចេញ​ក្រោយ​ចប់​កុងត្រា ។ ក្នុង​នោះ​មាន​កីឡាករ Gareth Bale និង Karim Benzema ។

គេ​ឃើញ​ថា​ស្លាប​របស់ Chelsea កីឡាករ Eden Hazard អាច​មក​លេង​ជំនួស Bale បាន ខណៈ​ដែល​គេ​នៅ​មាន​ភាព​ស្រពេចស្រពិល​មិនដឹង​ជា​អាច​កីឡាករ Harry Kane ឬ Robert Lewandowski មក​ជំនួស Benzema ។

ចំពោះ Ronaldo រូបគេ​ចង់​ឲ្យ​កីឡាករ Lewandowski មក​លេង​ច្រើន​ជាង​កីឡាករ Kane ។ ប្រភព​ព័ត៌មាន Diario Gol បាន​ប្រាប់​ថា Ronaldo មិន​ចង់​ឲ្យ Kane ដែល​ជា​កីឡាករ​របស់​ក្លិប Tottenham មក​លេង​ជាមួយ ព្រោះតែ​ខ្លាច​គេ​មក​ប្រជែង​តំណែង​ជើង​ខ្លាំង​របស់​ខ្លួន​នៅ​ក្លិប​អធិរាជ​ស ។

ម្យ៉ាងវិញទៀត Lewandowski ត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នកគាំទ្រ Ronaldo តាំងពី​ដើម​មក​ហើយ ។ ហេតុ​ដូចនេះ​ហើយ Ronaldo ចង់បាន​អ្នក​មក​គាំទ្រ​ខ្លួន​ច្រើន​ជាង​អ្នក​ដែល​អាច​នឹង​មក​ប្រជែង​ជាមួយនឹង​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ