ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោតតែ​ទៅ​រួច ! តា​៧២​ឆ្នាំទៅ​ហើយ​រំលោ.ភ​ក្មេង​ស្រី​៥​ឆ្នាំ​សម្រេច​២​ដង

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​វ័យ​ចំណាស់​អាយុ​៧២​ឆ្នាំ ថែម​ទាំង​ពិការ​ដៃ​ម្ខាង​ទៀត ដោយសារ​តែ​ពោះម៉ាយ​យូរ​ឆ្នាំ​ជូរ​មាត់​ទ្រាំ​មិន​បាន ក៏​ល្បួង​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ នាំ​យក​ទៅ​រំលោភ​ក្នុងផ្ទះ បាន​សម្រេច​ខ្លួនឯង​រហូត​ដល់​ទៅ​២​លើក ។ ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ…

ខេត្តព្រៃវែង ៖ បុរស​វ័យ​ចំណាស់​អាយុ​៧២​ឆ្នាំ ថែម​ទាំង​ពិការ​ដៃ​ម្ខាង​ទៀត ដោយសារ​តែ​ពោះម៉ាយ​យូរ​ឆ្នាំ​ជូរ​មាត់​ទ្រាំ​មិន​បាន ក៏​ល្បួង​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ នាំ​យក​ទៅ​រំលោភ​ក្នុងផ្ទះ បាន​សម្រេច​ខ្លួនឯង​រហូត​ដល់​ទៅ​២​លើក ។

ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ ឡូញ ស៊ី​ម អាយុ​៧២​ឆ្នាំ ជា​បុរស​ពោះម៉ាយ​ដែល​ត្រូវ​ប្រពន្ធ​ស្លាប់​ចោល​៦​ឆ្នាំ​មក​ហើយ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​កាំភ្លើង ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង និង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុង​ពេល​ហៅ​មក​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​ពពិល កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៨ ។ ចំណែក​កុមារី​រង​គ្រោះ​ឈ្មោះ ត​.​រ​.​ច​.​ន អាយុ​៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា ។

លោក ថេ​ង ប៊ុ​ន​ឡេ​ង នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​ពពិល បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​ហៅ​មក​សួរនាំ ជនសង្ស័យ​បាន​សារភាព​ថា កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០១៨ ខ្លួន​បាន​ល្បួង​កុមារី​រង​គ្រោះ​ឲ្យ​ចូល​ទៅ​ហូប​បាយ​ក្នុងផ្ទះ​របស់​ខ្លួន ហើយ​ក៏​ចាប់រំលោភ​បាន​សម្រេច​ខ្លួនឯង​ម្ដង (​មិន​ស៊ីជម្រៅ​) នៅ​លើ​គ្រែ ប៉ុន្តែ​ពេល​នោះ​នាង​មិន​យំ ឬ​របួស​អ្វី​ទេ គឺ​គាត់​សម្រេច​កាម​តែ​ខ្លួនឯង​ប៉ុណ្ណោះ ដោយ​បញ្ចេញ​ទឹកកាម​ដាក់​លើ​ក្បាលពោះ​ក្មេង​ស្រី ។

លុះ​មក​ដល់​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​មាន​អាម្ម​ណ៍​ស្រើបស្រាល​ចង់​រួម​ភេទ​ខ្លាំង​ពេក ក៏​បាន​ល្បួង​ក្មេង​ស្រី​រង​គ្រោះ​ដោយ​ឲ្យ​នំ​ហូប រួច​ក៏​ហៅ​ឲ្យ​ចូល​ក្នុងផ្ទះ​រំលោភ​រហូត​បាន​សម្រេច​ម្ដងទៀត តែ​មិន​ស៊ីជម្រៅ​ដដែល ដោយ​បាញ់​ទឹកកាម​ដាក់​លើ​ខ្លួន​កុមារី​រង​គ្រោះ ។ ប៉ុន្តែ​ក្នុង​ពេល​ធ្វើ​សកម្មភាព​នោះ ត្រូវ​បាន​បងប្រុស​បង្កើត​របស់​កុមារី​រង​គ្រោះ​មើលឃើញ តាម​ប្រហោង​ជញ្ជាំង​ផ្ទះ ទើបរ​ត់ទៅ​ប្រាប់​ឳ​ពុក​ម្តាយ ហើយ​ក៏​មក​ដាក់​ពាក្យ​ប្តឹង​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់​ពពិល នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​តែ​ម្តង ។

លោកនាយ​ប៉ុស្តិ៍​បាន​បញ្ជាក់​ប្រាប់​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ក្រុម​គ្រួសារ​កុមារី​រង​គ្រោះ លោក​ក៏​ឲ្យ​មន្ត្រី​ចុះ​ទៅ​ហៅ​ជនសង្ស័យ​មក​សួរនាំ​នៅ​ប៉ូ​ស្តិ៍​រដ្ឋបាល ហើយ​ក្រោយ​ពី​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ពី​ដំណើររឿង​ទាំងអស់ ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមីនា ហើយ​គ្រោង​នឹង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​បន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ