ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជញ្ជក់​ៗ​ ជញ្ជក់​ៗ

11 ឆ្នាំ មុន

នារី​ម្នាក់​កំព្រា​ឪពុក​ម្តាយ​ រស់​ជា​មួយ​ជីដូន​អាយុ​៨០​ឆ្នាំ តែ​នាង​លាក់​ជីដូន​លួច​​ប្រកប​របរ​លក់​ខ្លួន ។ ថ្ងៃ​មួយ​ប៉ូលិស​សម្រុក​ចូល​ក្រសោប​​មនុស្ស​ក្នុង​ផ្ទះ​បន ហើយ​ឱ្យ​ស្រី​ៗ​ទាំង​អស់​ឈរ​តម្រង់​ជួរ​ចាំ​ឱ្យ​គេ​កត់​ឈ្មោះ, កត់​ទី​លំនៅ និង​ឱ្យ​ផ្តិតមេ​ដៃ ។
ពេល​នោះ​ជីដូន​អាយុ​៨០​ឆ្នាំ បាត់​ចៅ​ស្រី​យូរ​ពេក​ក៏​ដើរ​រក​ លុះ​ឃើញ​ចៅ​ស្រី​កំពុង​ឈរ​ក្នុង​ជួរ​ជា​មួយ​គេ គាត់​ម្នី​ម្នា​សួរ ៖

-ចៅធ្វើ​អី​នៅ​ទី​នេះ ?
-​ខ្ញុំ​កំពុង​តម្រង់​ជួរ​ចាំ​ទទួល​អំណោយ​ក្រូច ។ គេ​ឱ្យ​ក្រូច​ម្នាក់​មួយ​ថង់ ។ យាយ​ទៅ​ផ្ទះ​មុន​ចុះ បន្តិច​ទៀត​ខ្ញុំ​ទៅ​តាម​ក្រោយ​យក​ក្រូច​ជូន​យាយ​ពិសា ។

លោក​យាយ​ឮចៅ​ថា​ គេ​ចែក​អំណោយ​ក្រូច​ក៏​នឹក​ចង់​បាន​ដែរ ។ គាត់​ដើរ​ទៅ​ឈរ​នៅ​ចុង​ជួរ​ដោយ​មិន​ឱ្យ​ចៅ​ស្រី​ឃើញ ។ ពេល​នោះ​ប៉ូលិស​កត​់​ឈ្មោះ​ស្រី​ៗ​គ្រប់​គ្ន​ា​ រួច​ស្រាប់​តែ​ក្រឡេក​ឃើញ​យាយ​ចាស់​ម្នាក់​ទៀត​ក៏​បើក​ភ្នែក​ធំ​ៗ​សួរ ៈ
-យី​ លោក​យាយ​អាច…​បាន​ដូច​គេ​ដែរ​ឬ?
លោក​យាយ​ឆ្លើយ​តាម​របៀប​ហូប​ក្រូច ៈ
-​បាន​តើ​! បក​សម្រក​រួច ខ្ញុំ​ជញ្ជក់​ៗ​ជញ្ជក់​ៗ​ទាល់​តែ​អស់ ។