ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ចម្លែក​ល្បី​ខាង​ជុះ​ចេញ​ពងមាន់ (មាន​វីដេអូ)

6 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​មក​ពី Gowa ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​អះអាង​ថា…

ឥណ្ឌូ​នេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​មក​ពី Gowa ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​អះអាង​ថា ក្រាប​ពង​២០​គ្រាប់ ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មកនេះ​។ នៅ​ក្នុង​ពង​ទាំង​២០​គ្រាប់​នោះ មាន​២​គ្រាប់​ជុះ​ចេញ​នៅ​ក្នុង​មន្ទីរពេទ្យ ដែល​មាន​គ្រូពេទ្យ​នៅ​ឃើញ​ផ្ទាល់​ភ្នែក​។

ក្មេង​ប្រុស Akmal ត្រូវ​បាន​គេ​បញ្ជូន​មក​មន្ទីរពេទ្យ​ជា​ច្រើន​ដង​រួច​មក​ហើយ ដោយសារ​តែ​មាន​បញ្ហា​ចម្លែក​។ នៅ​ពេល​មក​ពិនិត្យ​ចុង​ក្រោយ​នេះ គេ​បាន​ជុះ​ចេញ​ពង​២​គ្រាប់ នៅ​មុខ​គ្រូពេទ្យ​។ ទោះបីជា​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ក៏​ដោយ ក៏​គ្រូពេទ្យ​មានការ​សង្ស័យ​ថា Akmal លេប​ពងមាន់​តាម​មាត់​ហើយ​ជុះ​តាម​គូថ​។ នៅ​ពេល​គេ​ថតកាំរស្មីអ៊ិច គេ​ឃើញ​ពងមាន់​មួយ​គ្រាប់​ធំ​នៅ​ក្នុង​រន្ធ​គូថ​របស់ Akmal​។

ឪពុក​របស់​ក្មេង​ប្រុស​ចម្លែក លោក Rusli ប្រកែក​ថា នេះ​មិនមែន​ដូច្នោះ​ទេ​។ វា​មិន​ដែល​កូនប្រុស​គាត់​ទំនេរ​ដល់​ថ្នាក់​លេប​ពងមាន់ ហើយ​ជុះ​តាម​គូថ​បែប​នេះ​ឡើយ​។ លោក​ប្រាប់​ថា កន្លង​មក​កូន​គាត់​ចេះ​តែ​ជុះ​ចេញ​ពង​រហូត ដែល​សរុប​ទាំងអស់​២០​គ្រាប់​ហើយ។

អ្នកតំណាង​មន្ទីរពេទ្យ លោក Muhammad Taslim បាន​មាន​ប្រសាសន៍​ថា គ្រូពេទ្យ​នៅ​តែ​មិន​ជឿ​ថា​រឿង​នេះ​អាច​ទៅ​រួច​ដោយ​ធម្មជាតិ​នោះ​ទេ​។ វា​អាច​ដោយសារ​តែ​ក្មេង​ប្រុស​នោះ​យក​ពងមាន់​ទៅ​ដាក់​នៅ​ក្នុង​រន្ធ​គូថ ហើយ​ជុះ​ចេញ​ក្រៅ​។ តែ​គ្រូពេទ្យ​មិន​ទាន់​រក​ឃើញ​អំណះអំណាង​ជាក់លាក់​មួយ​ជា​ផ្លូវការ​នៅឡើយ​ទេ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​ជឿ​រឿង​នេះ​មួយ​រយៈ​សិន​។

បើ​ចង់​ជ្រាប​ច្បាស់​ពី​ទិដ្ឋភាព​ពង​ចេញពី​រន្ធ​ខាងក្រោម​របស់ Akmal លោក​អ្នក​អាច​ទស្សនា​​វីដេអូ​ខាង​ក្រោម​នេះ ដែល​មាន​ប្រភព​ពី Donner Production

https://www.youtube.com/watch?v=AG66hAyBMVg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ