ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តេច​ថត Selfie ចេញ​មុខ​ចែករំលែក​បទ​ពិសោធន៍

6 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ប្រុស​ស្អាត​វ័យ​២២​ឆ្នាំ​ម្នាក់ មក​ពី Peterborough ចក្រភព​អង់គ្លេស…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ប្រុស​ស្អាត​វ័យ​២២​ឆ្នាំ​ម្នាក់ មក​ពី Peterborough ចក្រភព​អង់គ្លេស បាន​ចេញ​មុខ​ចែករំលែក​បទ​ពិសោធន៍​ក្នុង​ការ​ថតរូប Selfie ជាង​២០០​ប៉ុស្តិ៍​ក្នុង​មួយ​ថ្ងៃ​។

បុរស​លង់​នឹង​សម្រស់​ខ្លួនឯង Junaid Ahmed ដែល​ជា​អតីត​និស្សិត​ផ្នែក​ម៉ូ​ដ​ខោអាវ ចាត់​ទុក​ថា រាល់​ថ្ងៃជា​ថ្ងៃ​ដែល​ខ្លួន​ត្រូវ​ថតរូប​សម្រាប់​បង្ហោះ​អួត​សាធារណៈ​។ គេ​តែងតែ​បង្ហោះ​រូប​ណា​ដែល​ខ្លួន​គិត​ថា ល្អ​ជាងគេ​ក្នុង​ចំណោម​រូប​ជាង​២០០​ប៉ុស្តិ៍​ដែល​ថត​បាន ទៅ​កាន់ Instagram ដែល​មាន​អ្នក Follow ជាង​៥​ម៉ឺន​នាក់​។ ដោយសារ​តែ​ចង់​ស្អាត​សម្រាប់​ការ​ថតរូប Junaid បាន​ទៅ​កាត់សក់ និង​តម្រឹម​រោមចិញ្ចើម​ជា​ប្រចាំ​។ គេ​តែងតែ​នៅ​មុខ​កញ្ចក់​រាប់​ម៉ោង ដើម្បី​ផាត់​ម្ស៉ៅ​តែង​មុខ ។ លើស​ពី​នេះ​ទៅ​ទៀត Junaid បាន​ទៅ​ធ្វើ​ធ្មេញ​ឲ្យ​ស ចាក់​ចង្កា ចាក់​ថ្ពាល់ ចាក់​ថ្គាម ចាក់​បបូរមាត់ ចាក់​ប៊ូ​តុ​ក​បំបាត់​ជ្រួញ​នៅ​ថ្ងាស និង​ក្រោម​ភ្នែក ហើយ​សាក់​ចិញ្ចើម​ថែម​ទៀត​ផង​។

ដោយសារ​តែ​ចិត្ត​ចង់បាន​ចំណាប់អារម្មណ៍​វិជ្ជមាន​ពី​អ្នក Follow ក្នុង Instagram បុរស​វ័យ​២២​ឆ្នាំ​ខាងលើ បាន​ព្យាយាម​មិន​ខ្វល់​ពី​ពាក្យ​អាក្រក់​ៗ ដែល​អ្នក​មិន​ពេញចិត្ត​បាន Comment លើ​រូប​។ គេ​ពេល​នេះ ផ្តោត​សំខាន់​តែ​លើ​ការ​បង្ហោះ​រូប​យ៉ាងណា​ឲ្យ​តែ​មាន​អ្នក Like ច្រើន​។ នេះ​ដល់​ថ្នាក់​ថា ប្រសិនបើ​រូប Selfie មួយ​ណា​មិន​បាន​ដល់​៥០០ Like ក្នុង​រយៈពេល​ខ្លី​ទេ គេ​នឹង​លុប​ចោល​ភ្លាម​។

ការ​ថត Selfie គឹ​មិន​ខុស​ទេ តែ​ប្រសិនបើ​ថត​ច្រើន​ពេក​ដល់​ថ្នាក់​ដូច Junaid ហើយ គឺ​អាច​នឹង​លើស​បន្តិច​។ តើ​លោក​អ្នក​គិត​យ៉ាងណា?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ