ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ស្នើ​សភា​ពី​ច្បាប់​មួយ​ស្តី​ពី​ការ​ប្រើ​អាវុធ

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ថ្លែង​កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ថា លោក​ត្រៀម​ធ្វើការ​រឹតត្បិត​ផ្សេង​ៗ​ទាក់ទិន​ដល់​ការ​ប្រើប្រាស់​អាវុធ ហើយ​ស្នើ​ដល់​សភា​ឱ្យ​គិតគូរ​ខ្លាំង​ដើម្បី​រារាំង​កុំឱ្យ​មានការ​សម្លាប់​រង្គាល​ថ្មី​ៗ​ក្នុង​បណ្តា​គ្រឹះស្ថានសិក្សា​នៅ​សហរដ្ឋ​អាមេ​រិ​ក ។…

សហរដ្ឋ​អា​មេ​រិ​ក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ថ្លែង​កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ថា លោក​ត្រៀម​ធ្វើការ​រឹតត្បិត​ផ្សេង​ៗ​ទាក់ទិន​ដល់​ការ​ប្រើប្រាស់​អាវុធ ហើយ​ស្នើ​ដល់​សភា​ឱ្យ​គិតគូរ​ខ្លាំង​ដើម្បី​រារាំង​កុំឱ្យ​មានការ​សម្លាប់​រង្គាល​ថ្មី​ៗ​ក្នុង​បណ្តា​គ្រឹះស្ថានសិក្សា​នៅ​សហរដ្ឋ​អាមេ​រិ​ក ។

ការ​សម្លាប់​មនុស្ស​១៧​នាក់​ក្នុង​វិទ្យាល័យ​មួយ​នៅ​ក្រុង PARKLAND រដ្ឋ​ផ្ល​រី​ដា​កាលពី​ថ្ងៃ​តី​១៤ កុម្ភៈ បណ្តាល​ឱ្យ​មានការ​ក្តុកក្តួល​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស ហើយ​ញ៉ាំង​ឱ្យ​មានការ​ជជែក​គ្នា​លើ​ការ​ត្រួតពិនិត្យ​អាវុធ​ដែល​ដាក់​លក់​ដោយ​សេរី​យោង​តាម​រដ្ឋធម្មនុញ្ញ ។

នា​ថ្ងៃ​ទី​២៨ កុម្ភៈ នោះ​ដែរ ព្រឹទ្ធ​សមាជិក និង​តំណាង​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​១៧​រូប​ត្រូវ​បាន​លោក​ត្រាំ អញ្ជើញ​មក​ជួបជុំ​គ្នា​នៅ​សេត​វិមាន​សម្រាប់ការ​ពិភាក្សា​លើក​ទី​៤ រៀបចំ​ធ្វើ​ដោយ​លោក​ត្រាំ រយៈពេល​តែ​១​ស​ប្តា​ហ៍ ។ ក្នុង​ការ​ពិភាក្សា​នេះ ប្រធានាធិបតី​អា​មេ​រិ​ក​និយាយ​ថា ចង់​ឈាន​ទៅ​ហួស​ច្បាប់​មួយ ដែល​ផ្តោត​លើ​ការ​ពង្រឹង​ការត្រួតពិនិត្យ​អតីតភាព​របស់​អ្នក​ចង់បាន​អាវុធ ដែល​ទទួល​ការ​គាំទ្រ​ដោយ​ពួក​អ្នក​សាធារណរដ្ឋ​ភាគច្រើន ។

លោក​ត្រាំ ថា​ចង់​បង្កើត​ច្បាប់​រួម​មួយ​ទោះជា​ច្បាប់​នោះ​មាន​វិធានការ​មួយ​ចំនួន​ដែល​ក្រុម LOBBY អាវុធ​ប្រឆាំង​ក្តី ។ លោក​អះអាង​ជាពិសេស​ថា លោក​គាំទ្រ​ការ​បង្កើន​អាយុ​អ្នក​អាចកាន់​កាំភ្លើង​ពី​អាយុ​១៨​ឆ្នាំទៅ​២១​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ