ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​មួក​ខៀវ​4​នាក់​ស្លា.ប់​ដោយសារ​ការ​ផ្ទុះ​គ្រាប់បែក​

6 ឆ្នាំ មុន

ប្រទេស​ម៉ា​លី ៖ ក្នុង​សេចក្តី​ប្រកាស​មួយ កងកម្លាំង អ​.​ស​.​ប នៅ​ម៉ា​លី MINUSMA រាយការណ៍​ថា ទាហាន​មួក​ខៀវ​៤​នាក់​ស្លាប់ ហើយ​៤​នាក់​ទៀត​របួសធ្ងន់​កាលពី​រសៀល​ថ្ងៃ​ទី​២៨…

ប្រទេស​ម៉ា​លី ៖ ក្នុង​សេចក្តី​ប្រកាស​មួយ កងកម្លាំង អ​.​ស​.​ប នៅ​ម៉ា​លី MINUSMA រាយការណ៍​ថា ទាហាន​មួក​ខៀវ​៤​នាក់​ស្លាប់ ហើយ​៤​នាក់​ទៀត​របួសធ្ងន់​កាលពី​រសៀល​ថ្ងៃ​ទី​២៨ កុម្ភៈ នៅ​ភាគ​កណ្តាល​ប្រទេស​ម៉ា​លី ដោយសារ​ការ​វាយប្រហារ​ប្រើ​គ្រឿងផ្ទុះ​កែ​ច្នៃ មួយ ។

សេចក្តី​ប្រកាស​បន្ត​ថា តុល្យការ​បណ្តោះ​អាសន្ន​មួយ​បញ្ជាក់​ថា ទាហាន​មួក​ខៀវ​៤​នាក់​ស្លាប់​ក្រោយ​ការ​ផ្ទុះ​គ្រាប់​មីន​មួយ​គ្រាប់ ឬ​គ្រឿងផ្ទុះ​មួយ​ពេល​រថយន្ត​មួយ​របស់​កង​កម្លាំង MINUSMA កំពុង​បើកបរ​លើ​ផ្លូវ BONI-DOUENTZA ក្នុង​តំបន់ MOPTI ។ ទាហាន​មួក​ខៀវ​៤​នាក់​ទៀត​ដែល​រង​របួសធ្ងន់​កំពុង​តែ​បញ្ជូន​ចេញ ។

មានការ​វាយប្រហារ​២​ទៀត​នៅ​ភាគ​កណ្តាល​ប្រទេស​ម៉ា​លី ។ រថយន្ត​មួយ​គ្រឿង​របស់​កងទ័ព​ប្រទេស​នេះ​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ រង​ការ​វាយប្រហារ​ដោយ​គ្រឿងផ្ទុះ​នៅ​កន្លែង​មួយ​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ​ខាងកើត​ក្រុង DIOURA តំបន់ SEGOU ភាគ​កណ្តាល​ប្រទេស បណ្តាល​ឱ្យ​ទាហាន​ស្លាប់​៦​នាក់ ក្នុង​នោះ​មាន​អនុសេនីយ៍ទោ​ម្នាក់​ផង ។

ម្យ៉ាងទៀត​ទាហាន​មួក​ខៀវ​យ៉ាងតិច​៣​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​ប្រឆាំង​ក្បួន​រថយន្ត​មួយ​កាលពី​យប់​ថ្ងៃ​ទី​២៧ មក​២៨ កុម្ភៈ ហើយ​ភេរវ​ករ​ម្នាក់​នៅ​តំបន់ DOUENTZA បាន​សម្លាប់​ភ្នាក់ងារ​ការពារ​ទឹក និង​ព្រៃឈើ​ម្នាក់ ។

ប្រមុខ MINUSMA លោក MAHAMAT SALEH ANNADIF ថ្លែង​ថា អំពើ​ទាំងនោះ​ពុំ​អាច​​រារាំង​ការ​ប្តេជ្ញា​ចិត្ត​របស់ MINUSMA ក្នុង​ការ​បំពេញបេសកកម្ម​របស់​ខ្លួន​ឡើយ ។

លោក​បាន​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អំពើ​បែប​អស់ទាំង​នេះ ដែល​មាន​បំណង​ធ្វើ​ឱ្យ​ស្ទះ​ដល់​ប្រតិបត្តិការ​របស់ MINUSMA នៅ​លើ​ទីលាន​ដែល​សំដៅលើ​បុគ្គលិក អ​.​ស​.​ប បណ្តា​ដៃគូ ឬ​បណ្តាជន​ស៊ី​វិល​ស្លូតត្រង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ