ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរី​ថ្មី​ឆ្នាំ 2018 សន្សំ​សំចៃ​ថាមពល​អគ្គិសនី​កាន់តែ​ច្រើន​និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ពុធ ទី​28 ខែកុម្ភៈ ឆ្នាំ​2018 នេះ ក្រុមហ៊ុន ជី​ហ្គៀ (G…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ពុធ ទី​28 ខែកុម្ភៈ ឆ្នាំ​2018 នេះ ក្រុមហ៊ុន ជី​ហ្គៀ (G Gear) និង​ក្រុមហ៊ុន LG Electronics ប្រារព្ធ​ពិធី​សម្ពោធ​ផលិតផល​ម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរី​ថ្មី ឆ្នាំ 2018 របស់​ខ្លួន​ដែល​បំពាក់​នូវ​មុខងារ​ថ្មី​ៗ​ជា​ច្រើន ដើម្បី​បំពេញ​នូវ​តំរូវការ​អតិថិជន​ប្រើប្រាស់ ដោយ​កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ដែល​មាន​វត្ថ​មាន​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស ដៃគូរ​អាជីវកម្ម និង​អ្នក​សារព័ត៌មាន​ជា​ច្រើន ប្រមាណ​ជាង ២០០ នាក់​។

ក្រុមហ៊ុន LG អេ​ឡិច​ត្រូ​និ​ច​បាន​នាំ​មក​នៅ​ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី ឆ្នាំ 2018 របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ហើយ ហើយ​ម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរី​ថ្មី​នេះ​បាន​អម​មក​នៅ​ជាមួយ​នៅ​បច្ចេកវិទ្យា​ថ្មី​ៗ​ជា​ច្រើន​ដ៏​អស្ចារ្យ​ដែល​រួម​មាន ៖

•​ ​សន្សំ​សំចៃ​ថាមពល​អគ្គិសនី​បាន ៧០%
ជាមួយ​និង​បច្ចេកវិទ្យា Dual Cool របស់ LG លោក​អ្នក​អាច​សន្សំ​សំចៃ​ការ​ចំនាយ​ទៅ​លើ​អគ្គិសនី​រហូត​ដល់​ទៅ ៧០% បើ​ប្រៀបធៀប​ទៅ​និង​ម៉ាស៊ីនត្រជាក់​ធម្មតា​ដែល​គ្មាន dual កុំ​ប្រេស​ស័​រ ដោយសារ​តែ Inverter កុំ​ប្រេស​ស័​រ​ពីរ តែងតែ​ផ្លាស់​ប្តូរ​និង​បទ​បែន​ល្បឿន​បាន​ល្អ ដើម្បី​រក្សា​កម្រិត​សីតុណ្ហភាព​ដែល​លោក​អ្នក​ចងបាន​។

•​ ​ត្រជាក់​លឿន​ជាង​មុន ៤០%
កុំ​ប្រេស​ស័​រ​ពីរ (Dual Inverter Compressor) របស់ LG ជួយ​អោយ​ម៉ាស៊ីនត្រជាក់​អាច​ដំណើរការ​កាន់តែ​ឆាប់​ត្រជាក់​ជាង​មុន​រហូត​ដល់ ៤០% នេះ​ដោយសារ​តែ Dual Inverter Compressor មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បន្ថែម​ល្បឿន និង​សាយភាយ​ខ្យល់​ត្រជាក់​បាន​លឿន​ជាង​មុន​។

•​ ​គុណភាព​ខ្ពស់ ប្រើប្រាស់​បាន​យូរអង្វែង (​កុំ​ប្រេស​ស័​រ​ធានា ១០ ឆ្នាំ​)
កុំ​ប្រេស​ស័​រ​ពីរ (Dual Inverter Compressor) របស់ LG មានគុណ​ភាពល្អ ការ​ប្រើប្រាស់​បាន​យូរអង្វែង ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​ទទួល​បានការ​ធានា​រហូត​ដល់ ១០ ឆ្នាំ​មុន​គេ​បង្អស់ និង​ពុំ​ធ្លាប់​មាន​ពី​មុន​មក​។ LG Dual Cool បាន​បន្ថែម​នូវ​ទុយោ​ស្ពាន់ និង​កញ្ច្រែង​​ស្ពាន់​ដែល​មានគុណ​ភាព គ្មាន​ការ​កាន់​ច្រេះ ដែល​ជា​ហេតុ​ធ្វើ​អោយ​ម៉ាស៊ីន​ពុំ​ឆាប់​ពុក​ខូច​។

•​ ​កាន់តែ​មាន​ភាព​ងាយស្រួល​ជាង​មុន
LG Dual Cool បាន​បំពាក់​បន្ថែម​នូវ Wifi Control សម្រាក​ដាក់​ដំណើរការ smart ThinQ, មាន​បន្ថែម​នូវ​ប្រព័ន្ធ​ត្រួតពិនិត្យ​សីតុណ្ហភាព​។ កាត់​បន្ថយ​សម្លេង​រំខាន និង​មាន​ប្រព័ន្ធ Comfort Air សម្រាប់​រក្សា​សីតុណ្ហភាព​អោយ​មាន​លំនឹង​។ លើស​ពី​នេះ​ក៏​មាន​បន្ថែម​នូវ​មុខងារ Healthcare ការពារ​បាក់តេរី និង​លម្អងធូលី​ផង​ដែរ​។

•​ ​កាន់តែ​មាន​ផា​សុខភាព​ក្នុង​ការ​ប្រើប្រាស់
Plasmaster lonizer plus ដែល​មាននៅ​ក្នុង​ម៉ាស៊ីនត្រជាក់ LG Dual Cool បាន​សាប​ព្រួស​អ៊ីយ៉ុង​ជាង​បី​លាន ដើម្បី​កំចាត់​មេរោគ​អាក្រក់ មិនមែន​តែ​ខ្យល់​ដែល​ចូល​ទៅ​ក្នុង​ម៉ាស៊ីនត្រជាក់​តែ​ប៉​ណ្ណោះ​ទេ ប៉ុន្តែ​សារធាតុ​ទាំងអស់​ដែល​នៅ​ជុំវិញ​បន្ទប់​អ្នក​។ ចម្រោះ​ធូលី​បាន​ល្អ លំហូរ​ខ្យល់ សំលេង​រំខាន​តិច និង​ស្រទាប់​ដ៏​រឹង​មាំ​នៅ​លើ​ផ្ទៃ​របស់​ខ្លួន ដែល​ស្រូប​យក លុប​បំបាត់​មេរោគ​ដែល​បង្ក​គ្រោះថ្នាក់ និង​ផ្តល់​មក​វិញ​នូវ​ខ្យល់​ស្រស់​ស្អាត​។ បូក​រួម​ជាមួយ​អ៊ីយ៉ុង ដែល​ជួយ​បង្កើន​ជាតិ​សំណើម​ដល់​ស្បែក បាន​កាន់តែ​ល្អ​ជាង​ម៉ាស៊ីនត្រជាក់​ធម្មតា​បាន​ដល់​ទៅ ១៥% ។

•​ ​ឧស្ម័ន​ហ្គា​ស​ថ្មី R32 ឧស្ម័ន​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន
ថាមពល​ឧស្ម័ន​ហ្គា​ស R32 វា​មាន​សម្ពាធ​ខ្លាំង​ដែល​ធ្វើ​អោយ​ត្រជាក់​កាន់តែ​ខ្លាំង និង​មាន​ប្រសិទ្ធភាព​ខ្ពស់ បើ​ប្រៀបធៀប​ទៅ​និង​ឧស្ម័ន​ហ្គា​ស R22 និង R410A​។ R32 វា​គឺ​ជា​ឧស្ម័ន​ហ្គា​ស​ម៉ាស៊ីនត្រជាក់​ដែល​ជួយ​ថែរក្សា​បរិស្ថាន និង​ការពារ​ការ​បំពុលបរិស្ថាន​ដោយ​ការ​ប្រើប្រាស់​ថាមពល​អោយ​កាន់តែ​មាន​ប្រសិទ្ធភាព​។ លោក​អ្នក​មិន​ចាំបាច់​ព្រួយ​បារម្ភ​ពី​ការ​ប៉ះពាល់​បរិស្ថាន​ទៀត​ឡើយ​នៅ​ពេល​ដែល​ប្រើប្រាស់​វា​។

នា​ឱកាស​នោះ លោក​ឧក​ញ្ញា សុខ ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ជី​ហ្គៀ (G Gear) បាន​មាន​ប្រសាសន៍​ថា​៖ «​ទាំង​ក្រុមហ៊ុន LG ក៏​ដូច​ជា​ក្រុមហ៊ុន ជី​ហ្គៀ (G Gear) ផង​ដែរ យើង​តែងតែ​គិតគូរ​ដល់​ដៃគូ​អាជីវកម្ម​លក់​បន្ដ​របស់​យើង យើង​តែងតែមាន​វគ្គ​សិក្សា និង​ការ​ជួបជុំ​ជាមួយ​ដៃគូ​អាជីវកម្ម​របស់​យើង ដើម្បី​បំពេញបន្ថែម​នូវ​ជំនាញ​សមត្ថភាព​ក្នុង​ការ​យល់​ដឹង​អោយ​កាន់តែ​ច្បាស់​អំពី​ផលិតផល និង​ការ​បង្កើន​សមត្ថភាព​ការ​លក់​អោយ​កាន់តែ​មាន​ភាព​រីក​ចំរើន ដូច​ជា​កាលពី​ចុងឆ្នាំ 2017 កន្លង​ទៅ​នេះ យើង​បាន​រៀបចំ​វគ្គ​បំពាក់បំប៉ន់​ដល់​ក្រុម​ជាង អ្នកជំនាញ​តំឡើង​ម៉ាស៊ីនត្រជាក់​ជាង ៣០០ នាក់ នៅ​តាម​បណ្ដាល​ខេត្ត និង​រាជធានី​ភ្នំពេញ ដើម្បី​អោយ​ពួក​គាត់​កាន់តែ​មាន​ជំនាញ​ច្បា​ល់​លាស់ និង​មានការ​បំរើសេវា​កម្មជួល​ជុល​ប្រកបដោយ​គុណភាព និង​ស្តង់ដា​ខ្ពស់​»​។

លោក Sung Suk Kim អគ្គនាយក​ក្រុមហ៊ុន LG ប្រចាំ​ប្រទេស​កម្ពុជា ក៏​បាន​មាន​ប្រសាសន៍​​ដែរ​ថា​៖ «​ក្រុមហ៊ុន LG ព្យាយាម​ផ្តល់​ជូន​នូវ​គំនិត​ច្នៃប្រឌិត និង​បច្ចេកវិទ្យា​ថ្មី​ៗ ដើម្បី​បំពាក់​លើ​ផលិតផល​របស់​ខ្លួន ដើម្បី​អោយ​អ្នក​ប្រើប្រាស់​ទាំងអស់​កាន់តែ​ងាយ​ស្រួល​នៅ​ក្នុង​សម័យកាល​ដ៏​ទំនើប​នេះ​។ ក្នុង​ពេល​នេះ​ដែរ​ក្រុមហ៊ុន LG ក៏​ចង់​ធ្វើ​អោយ​ស្រប​ជាមួយ​និង​អង្គការ​បរិស្ថាន​អន្តរជាតិ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ដោយសារ​ផ្សែង​ពុល​នៅ​លើ​ផែនដី​នេះ ដូច្នេះ​ហើយ​ទើប​យើង​បាន​នាំ​មក​នូវ​ម៉ាស៊ីនត្រជាក់​ដែល​ប្រើប្រាស់​ឧស្ម័ន​ហ្គា​ស R32 ដែល​មិន​ធ្វើ​អោយ​ប៉ះពាល់​ដល់​បរិស្ថាន និង​អាច​ជួយ​ការពារ​ផែនដី​នេះ កាន់តែ​មាន​សុវត្ថិភាព​ជាង​ប្រភេទ​ឧស្ម័ន​ហ្គា​ស 410A »​។

អតិថិជន​ទាំងអស់​អាច​អញ្ជើញ​មក​ទស្សនា​នៅ​ការ​ដាក់​តាំង​បង្ហាញ​ម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរី​ថ្មី​នេះ​បាន​នៅ​គ្រប់​ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ដែល​ជា​អ្នក​ចែកចាយ​លក់​បន្ត​របស់​ក្រុមហ៊ុន G Gear និង​ហាង LG BrandShop គ្រប់​សាខា​ទាំងអស់ ។

ទំនាក់ទំនង​បន្ថែម ទូរ​សព្ទ​លេខ 023 888 299 http://ggear.com.kh/air-conditioners/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ