ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ដែល​អ្នក​គួរ​ដឹង​អំពី​ការ​កើត​ពពែ​ឆ្កែ

6 ឆ្នាំ មុន

ខ្មែរ​យើង​ឲ្យ​តែ​នរណា​មាន​អាការ​ហើម​ត្របកភ្នែក គេ​តែងតែ​ថា​ម្នាក់​ហ្នឹង​កើត​ពពែ​ឆ្កែ ហើយ​តែងតែ​បន្ទោស​ថា មក​ពី​មើល​ឆ្កែ​ពាក់​គ្នា​ច្រើន​ពេក​ទើប​ចេញ​ជា​បែប​នេះ ។ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ជំនឿ​មិន​ត្រឹមត្រូវ​ប៉ុណ្ណោះ ។ វា​មាន​មូលហេតុ​របស់​វា​ពិតប្រាកដ ហើយ​ក៏​មិន​មាន​ទាក់ទង​នឹង​ការ​មើល​ឆ្កែ​ពាក់​គ្នា​ដែរ ។…

ខ្មែរ​យើង​ឲ្យ​តែ​នរណា​មាន​អាការ​ហើម​ត្របកភ្នែក គេ​តែងតែ​ថា​ម្នាក់​ហ្នឹង​កើត​ពពែ​ឆ្កែ ហើយ​តែងតែ​បន្ទោស​ថា មក​ពី​មើល​ឆ្កែ​ពាក់​គ្នា​ច្រើន​ពេក​ទើប​ចេញ​ជា​បែប​នេះ ។ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ជំនឿ​មិន​ត្រឹមត្រូវ​ប៉ុណ្ណោះ ។ វា​មាន​មូលហេតុ​របស់​វា​ពិតប្រាកដ ហើយ​ក៏​មិន​មាន​ទាក់ទង​នឹង​ការ​មើល​ឆ្កែ​ពាក់​គ្នា​ដែរ ។

ជា​ធម្មតា​អាការ​ហើម​ត្របកភ្នែក​នេះ ឬ​ហៅ​ថា កើត​ពពែ​ឆ្កែ​មាន​ពីរ​ប្រភេទ​គឺ Stye និង Chalazion ។ ដោយ Stye គឺជា​ដុំ​តូច​មួយ​ដែល​កើត​នៅ​ក្នុង​ត្របកភ្នែក​ខាងក្នុង ឬ​ខាង​ក្រៅ​របស់​មនុស្ស​យើង ។ វា​មើលទៅ​ស្រ​ដៀង​នឹង​មុន​ដែរ ដែល​ស្ថិត​នៅ​រោមភ្នែក ។

អាការ​ពពែ​ឆ្កែ​បែប​នេះ មិនសូវ​គេ​សម្គាល់​ឃើញ​នៅ​ពេល ដំបូង​ៗ​ទេ ប៉ុន្តែ​គេ​សម្គាល់​ដឹង​ច្បាស់​នៅ​ពេល​វា​ធ្វើ​ឲ្យ​ភ្នែក​ទៅ​ជា​ហើម ក្រហម និង​តឹង​ឈឺ​នៅ​ពេល​ប៉ះពាល់ ។

ចំណែកឯ Chalazion វិញ គឺជា​ដុំ​ពក​មួយ​នៅ​លើ​ត្របកភ្នែក​ដែល​លូតលាស់​ចេញ​នៅ​ពេល​ក្រ​ពេ​ញើស​នៅ​ត្របកភ្នែក​ស្ទះ ។ វា​មិន​ដូច​គ្នា​នឹង Stye ទេ ដោយ​វា​មិន​ធ្វើ​ឲ្យ​ឈឺចាប់​ទេ តែ​ធ្វើ​ឲ្យ​មាន​អារម្មណ៍ ស្អិត​ៗ​ក្នុង​ត្របកភ្នែក​វិញ ។

ចំពោះ​មូលហេតុ​នៃ​ការ​កើត​ពពែ​ឆ្កែ​ប្រភេទ Stye វិញ​គឺជា​បាក់តេរី ដោយ​វា​បង្ក​រោគ​នៅ​ខាងក្នុង​ក្រពេញ​ញើស​នៅ​ត្របកភ្នែក ឬ​គល់​រោម​នៅ​រោមភ្នែក ។ មេរោគ​ទាំងនេះ​អាច​កើត​ចេញពី​ការ​ប៉ះពាល់ ឬ​ញី​ភ្នែក​ជាដើម ។ អ្នក​ងាយ​នឹង​មាន​អាការ​មួយ​នេះ នៅ​រដូវ​អាលែកហ្ស៊ី​ដោយសារ​តែ​រមាស់​ភ្នែក ។ ចំណែកឯ​មូលហេតុ​នៃ​ការ​កើត​ពពែ​ឆ្កែ​ប្រភេទ Chalazion វិញ គឺ​នៅ​ពេល​ដែល​ក្រពេញ​ញើស​នៅ​ជុំវិញ​ត្របកភ្នែក​ទៅ​ជា​ក្រាស​ពេក ឬ​រន្ធ​ញើស​នៅ​ទីនោះ​ស្ទះ ដែល​ធ្វើ​ឲ្យ​ជាតិ​ប្រេង​នៅ​ខាងក្នុង​កកកុញ​ច្រើន និង​បង្ក​ជា​ការ​រលាក រហូត​ដល់​ក្លាយទៅជា​ដុំ​មួយ ។ ជា​ធម្មតា​គ្រូពេទ្យ​មិន​អាច​ប្រាប់​បាន​ថា​ចំពោះ​មូលហេតុ​នៃ​ជំងឺ​នេះ​នៅឡើយ​ទេ ព្រោះ​វា​មាន​លក្ខណៈ​ដូច​គ្នា​នឹង​ការ​រលាក​ត្របកភ្នែក ឬ​ពពែ​ឆ្កែ ធម្មតា​ៗ​ដែរ ។ ពេល​ខ្លះ​ប្រភេទ Styes ស្ថិត​នៅ​ក្នុង​ត្របកភ្នែក​អាច​ក្លាយទៅជា Chalazia បាន​ដែរ ។

តើ​មួយ​ណា​ជាមួយ​ណា​ទៅ?
វា​អាច​ជា​រឿង​មួយ​ពិបាក​ដែរ​ក្នុង​ការ​ប្រាប់​ថា ប្រភេទ​ជំងឺ​ពពែ​ឆ្កែ​ទាំង​ពីរ​នេះ​ខុស​គ្នា​ដូច​ម្តេច ។ ជា​ទូទៅ Stye គឺជា​ការ​បង្ក​រោគ តែ Chalazion មិនមែន​ទេ ។ ការ​បង្ក​រោគ​អាច​ធ្វើ​ឲ្យ​មាន​កំណក​ខ្ទុះ​តូច​មួយ​នៅ​ចុង​នៃ​ដុំ​ពពែ​ឆ្កែ​បាន​ដែល​មាន​លក្ខណៈ​ដូច​ជា​មុន ។ វា​អាច​ធ្វើ​ឲ្យ​ភ្នែក​មានការ​ឈឺចាប់ រមាស់ ហូរ​ទឹកភ្នែក និង​ខ្លាច​ពន្លឺ ។ វា​ប្រហែលជា​ធ្វើ​ឲ្យ​ត្របកភ្នែក​ទាំងមូល​ហើម​ផង ។ ជា​ធម្មតា​ប្រភេទ Chalazion មិន​បង្ក​ការ​ឈឺចាប់​ទេ ហើយ​ប្រហែលជា​ធ្វើ​ឲ្យ​ត្របកភ្នែក​ឆាប់​ហើម​ផង ។

Stye អាច​មើលទៅ​ដូច​គ្នា​ខ្លាំង​នឹង​មុន​ដែរ ដូច្នេះ​អ្នក​អាច​នឹង​ចង់​ញេច​វា​ចេញ​ដូច​ជា​មុន​។ ប៉ុន្តែ​កុំ​ធ្វើ​បែប​នេះ​អី​ដើម្បី​កុំ​ឲ្យ​ការ​បង្ក​រោគ​រាលដាល​ទៅ​ក្នុង​ត្របកភ្នែក​អ្នក​បាន ។ ចូរ​ទុក​វា​ចោល​ទៅ ។ ទាំង Stye និង Chalazia ច្រើន​តែ​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ឬ​មួ​យស​ប្តា​ហ៍ ។

ចូរ​យក​ល​ក្រណាត់​ស្អាត​មួយ​ជ្រលក់​នឹង​ទឹក​ក្តៅ ហើយ​ដាក់​វា​នៅ​លើ​ត្របកភ្នែក​រយៈពេល​១០​ទៅ​១៥​នាទី​ម្តង​ឲ្យ​បាន​៣​ទៅ​៥​ដង​ក្នុង​មួយ​ថ្ងៃ ។ រឿង​នេះ​អាច​ជួយ​បន្ទន់ និង​បំបាត់​ភាព​ស្ទះ​នៅ​រន្ធ​ញើស​បាន ។ បើសិនជា​វា​គឺជា Chalazion អ្នក​អាច​ម៉ាស្សា ថ្នម​ៗ​នៅ​កន្លែង​នោះ​ជាមួយនឹង​ម្រាមដៃ​បាន ។ អ្វី​ដែល​គួរ​ធ្វើ​គឺ ត្រូវ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ល្អ ។

ភាគច្រើន Styes និង Chalazia នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង ហើយ​ក៏​មិន​ត្រូវការ​ការ​ព្យាបាល​អ្វី​ដែរ ។ ប៉ុន្តែ​ចូរ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​ភ្នែក​ផង បើសិនជា​វា​មិន​ចាប់ផ្តើម​ស្រួលបួល​ជាង​មុន​ទេ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃក្រោយ ឬ​លូតលាស់​លឿន​ពេក ឬ​ចាប់ផ្តើម​ហូរ​ឈាម និង​ប៉ះពាល់​ដល់​ការ​មើលឃើញ ។ ជាមួយ​គ្នា​នេះ​ដែរ បើសិនជា​វា​ចាប់ផ្តើម​រាលដាល​ទៅ​លើ​ភ្នែក ឬ​ធ្វើ​ឲ្យ​ភ្នែក​ឡើង​ក្រហម​ហើយ ចូរ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​ឲ្យ​បាន​លឿន​បំផុត តាមតែ​អាច​ធ្វើ​ទៅ​បាន ព្រោះ​វា​អាច​ជា​សញ្ញា​នៃ​ការ​បង្ក​រោគ​រាលដាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ