ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំភ្លេចចូលភ្លក្សម្ជូរគ្រឿងសាច់គោផ្លូវចូល​ភ្នំជី​សូរ ល្បីថាឆ្ងាញ់ណាស់​​

6 ឆ្នាំ មុន
  • តាកែវ

​ខេត្តតាកែវ ៖ ​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​២ បើ​ធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ​ប្រមាណ​ជិត​៦០​គីឡូម៉ែត្រ ដល់​ចំណុច​ថ្នល់ទទឹង ត្រង់​ខ្លោងទ្វារ​ចូល​ប្រាសាទភ្នំជីសូរ​ ជាទី​តាំង​លក់​សម្លម្ជូរគ្រឿង​សាច់​គោ​ដ៏​ពេញ​និយម​សម្រាប់​អ្នកដំណើរ ។ ម្ជូរ​គ្រឿង​សាច់​គោ​នៅ​ទីនោះ​ល្បី​មាន​រសជាតិ​ឆ្ងាញ់ ហើយ​តម្លៃ​សមរម្យ…

​ខេត្តតាកែវ ៖ ​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​២ បើ​ធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ​ប្រមាណ​ជិត​៦០​គីឡូម៉ែត្រ ដល់​ចំណុច​ថ្នល់ទទឹង ត្រង់​ខ្លោងទ្វារ​ចូល​ប្រាសាទភ្នំជីសូរ​ ជាទី​តាំង​លក់​សម្លម្ជូរគ្រឿង​សាច់​គោ​ដ៏​ពេញ​និយម​សម្រាប់​អ្នកដំណើរ ។ ម្ជូរ​គ្រឿង​សាច់​គោ​នៅ​ទីនោះ​ល្បី​មាន​រសជាតិ​ឆ្ងាញ់ ហើយ​តម្លៃ​សមរម្យ អ្នកដំណើរ​មិនសូវ​រំលង​ទេ​តែងតែ​ចូល​ទទួលទាន​ពេលបាយ​ថ្ងៃត្រង់ ។

លោក​វ៉ា​ត់ វឿ​ន នាយ​ប៉ុ​ស្កិ៍​រដ្ឋបាល​ឃុំ​សំរោង ស្រុក​សំរោង​ដែល​មា​នទី​តាំងនៅ​ជិត​កន្លែង​លក់​សម្លម្ជូរគ្រឿង​នោះ​ឱ្យ​កោះសន្តិភាព​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អ្នក​ជួល​រោង​លក់​សម្លម្ជូរគ្រឿង​សាច់​គោ​នៅ​ថ្នល់​ទទឹង​​មាន​១៥​រោង ។ រោង​នៅ​ពី​ខាងជើង​ថ្នល់​មាន​ចំនួន​៦ ឯ​រោង​នៅ​ខាងត្បូង​ផ្លូវ​ចូល​ទៅ​ភ្នំ​េ​ជី​សូរ​មាន​៥​រោង ។ ចំណែក​នៅ​ខាងលិច​ផ្លូវជាតិ​លេខ​២ មាន​២​រោង ។

ជា​រៀង​រាល់​ថ្ងែ​អ្នកដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​២​តែងតែ​ចូល​ពិសា​បាយ​សម្លម្ជូរគ្រឿង​សាច់​គោ​មុន​បន្ត​ដំណើរ​​ទៅ​មុខ​ទៀត ។ អ្នកខ្លះ​មិន​នៅ​អង្គុយ​ពិសា​ទេ តែងតែ​ទិញ​សម្លម្ជូរគ្រឿង​សាច់​គោ​យក​ទៅ​ទទួល​ទាន​ជួបជុំ​ក្រុម​គ្រួសារ​នៅ​ឯ​ផ្ទះ ។ បើ​តាម​អ្នកស្រី​ឈឿ​ន ហុ​ី​ម អាយុ​៤២​ឆ្នាំ​រស់នៅ​ភូមិ​តា​ប៉ូ​ន​ខាងកើត ឃុំ​សំរោង​បាន​និយាយ​រៀបរាប់​ឲ្យ​ដឹង​ថា​គាត់​បាន​ជួល​រោង​ដើម្បី​លក់​បាយ និង​សម្លម្ជូរគ្រឿង​សាច់​គោ​នៅ​ថ្នល់ទទឹង​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ។ រាល់​ថ្ងែ​នេះ​គាត់​ស្លម្ជូរ​គ្រឿង​សាច់​គោ​៤​ទៅ​៥​គីឡូក្រាម ជា​ទូទៅ​លក់​អស់ តែ​មាន​ពេល​ខ្លះ​ក៏​នៅ​សល់​ដែរ ។ ភ្ញៀវ​ខ្លះ​នៅ​អង្គុយ​ហូប​ផ្ទាល់ ឯ​ភ្ញៀវ​ខ្លះ​បាន​ទិញ​សម្លម្ជូរគ្រឿង​សាច់​គោ​យក​ទៅ​ហូប​ជុំ​គ្រួសារ​នៅ​ឯ​ផ្ទះ ។

អ្នកស្រី​ឈឿ​ន ហ៊ី​ម រំលឹក​ថា «​បើ​តាម ចាស់​ៗ​គាត់​បាន​និយាយ ត​ៗ​គ្នា​មក​ថា នៅ​ថ្នល់ទទឹង​នេះ​កាលពី​ជំនាន់​សម្តេច​តា​មាន​យាយ​ម្នាក់​ឈ្មោះ​យាយ​អូន គាត់​រស់នៅ​ភូមិ​ក្រាំងរ​អូត ឃុំ​សំរោង​នេះ គាត់​បាន​មក​ស្ល​សម្លម្ជូរ​សាច់​គោ​លក់​នៅ​ទី​នេះ​រាប់​ឆ្នាំ ។ លុះ​ក្រោយ​របប​ប៉ុ​ល ពត នៅ​ឆ្នាំ​១៩៨៥ ក៏​មាន​ប្រជាពលរដ្ឋ​យើង​បាន​មក​ស្ល​សម្លម្ជូរ​សាច់​គោ​តែ​២​ទៅ​៣​រោង​ប៉ុណ្ណោះ​លុះ ក្រោយ​ៗ​មក​ក៏​មាន​ប្រជាពលរដ្ឋ​យើង​រួម​ទាំង​រូប​គាត់​ផង​បាន​នាំ​គ្នា​មក​ជួល​រោង​លក់​សម្លម្ជូរ​សាច់​គោ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​» ។

អ្នកលក់​សម្លម្ជូរគ្រឿង​សាច់​គោ​នៅ​ថ្នល់ទទឹង​បាន​ត្អូញត្អែរ​ថា តម្លៃ​ជួល​រោង​គឺ​ខ្ពស់​បន្តិច​ដោយនៅ​ខាងត្បូង​ផ្លូវ​ជួល​ពី​ប៉ូលិស​ស្រុក​១​រោង​ក្នុង​១​ខែ​៨​មុ​ឺ​ន​រៀល ចំណែក​ខាងជើង​ផ្លូវ​ជា​ដី​ឯកជន​១​រោង​ជួល​ក្នុង​១​ខែ​៣០​មុ​ឺ​ន​រៀល ៕

អត្ថបទសរសេរ ដោយ