ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេច​ចេញ​ព័ត៌មាន iPhone 11 និង​ទូរស័ព្ទ​ថ្មី​ៗ​

6 ឆ្នាំ មុន

បើ​ទោះជា iPhone X ទើបតែ​ចេញ​លក់​ក្តី ប៉ុន្តែ​ក៏​មាន​ព័ត៌មាន​មួយ​ចំនួន​បាន​លេច​ចេញ​ទាក់ទង​នឹង iPhone 11 ផង​ដែរ ។ ក្រុមហ៊ុន…

បើ​ទោះជា iPhone X ទើបតែ​ចេញ​លក់​ក្តី ប៉ុន្តែ​ក៏​មាន​ព័ត៌មាន​មួយ​ចំនួន​បាន​លេច​ចេញ​ទាក់ទង​នឹង iPhone 11 ផង​ដែរ ។ ក្រុមហ៊ុន Apple នឹង​ចេញ​លក់​ទូរស័ព្ទ​ថ្មី​ៗ​ចំនួន​៣​ប្រភេទ​ទៀត​ក្នុងឆ្នាំនេះ ដែល​មានការ​ច្នៃ​ម៉ូ​ដ​ដូចiPhone X ។

យោង​តាម​របាយការណ៍​ពី Bloomberg ឲ្យ​ដឹង​ថា Apple នឹង​ចេញ​លក់​ទូរស័ព្ទ iPhone ធំ​ជាងគេ​មួយ​ប្រភេទ​, iPhone មាន​ទំហំ​ដូច iPhone X និង iPhone តម្លៃ​ទាប​ផង​ដែរ ។ iPhone ធំ​ជាងគេ​នេះ​មាន​ទំហំ​ប្រមាណ​៦,៥​អ៊ី​ញ ។

សម្រាប់ iPhone តម្លៃ​ទាប នឹង​មាន​ស្គ្រី​ន​បែប Edge-to-Edge ដូច iPhone X ហើយ​មាន​បច្ចេកវិទ្យា Face ID ដែរ ប៉ុន្តែ Apple អាច​នឹង​ប្រើប្រាស់​វត្ថុ​ធាតុ​តម្លៃ​ទាប​ជាង​ដើម្បី​កាត់​បន្ថយ​តម្លៃ ។

តាម​ប្រភព​ពី The Investor យ៉ាងតិច​ណាស់​មាន iPhone ចំនួន​២​ប្រភេទ​ដែល​មាន​បំពាក់​ស្គ្រី​ន OLED ។ ក្នុង​ឆ្នាំ​២០១៧ Apple បាន​កុម្ម​ង់​ស្គ្រី​ន​ទំហំ​៥,២​អ៊ីញ​, ៥,៨​អ៊ី​ញ និង​៦,៥​អ៊ី​ញ​ពី​ក្រុមហ៊ុន Samsung ។ ប៉ុន្តែ​មានការ​រាយការណ៍​ថា Apple បញ្ឈប់​ការ​កុម្ម​ង់​ស្គ្រី​ន​ទំហំ​៥,២​អ៊ីញ​ហើយ ។

ក្រុមហ៊ុន KGI Securities ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៨​នេះ Apple នឹង​ផលិត iPhone ទំហំ​៦,១​អ៊ី​ញ ដែល​មាន​ស្គ្រី​ន LCD ។

នៅ​ឆ្នាំ​នេះ Apple អាច​បញ្ឈប់​ការ​ផលិត​ទូរស័ព្ទ​ទំហំ​៤,១​អ៊ី​ញ ។ ប៉ុន្តែ​សេចក្តី​រាយ​ការណ៍​មួយ​ចំនួន​អះអាង​ថា Apple អាច​នឹង​ចេញ iPhone SE 2 ក្នុង​ខែឧសភា ឬ​ខែមិថុនា​ខាង​មុខ​។ ទូរស័ព្ទ​នេះ​នឹង​មាន​ម៉ាស៊ីន និង​កាមេរ៉ា​ល្អ​ជាង​មុន ។

យោង​តាម Nikkei Asian Review ថា iPhone ថ្មី​ដែល​មាន​ស្រោម​ធ្វើ​ពី​ដែក​នោះ គឺ​មាន​ទំហំ​៦,១​អ៊ីញ ដែល​បំពាក់​ដោយ LCD ។ ទោះ​យ៉ាងណា iPhone ២​ប្រភេទ​ទៀត​អាច​នឹង​មាន​ស្រោម​កញ្ចក់​ដដែល ។

KGI Securities បន្ត​ថា ទូរស័ព្ទ​ក្នុង​ឆ្នាំ​២០១៨ ទាំង​៣​នេះ​នឹង​មាន​អាយុកាល​ថ្ម​យូរ​ជាង​មុន ។ ទូរស័ព្ទ​ទំហំ​៥,៨​អ៊ី​ញ និង​៦,៥​អ៊ី​ញ នឹង​ប្រើប្រាស់​ថ្ម​រាង​អក្សរ L ដូច​ទូរស័ព្ទ iPhone X ដែរ ប៉ុន្តែ iPhone ទំហំ​៦,១​អ៊ី​ញ​ នឹង​មាន​ថ្ម​រាង​ចតុកោណ​ដដែល ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ ។

លើស​ពី​នេះ iPhone ជំនាន់​ក្រោយ​នឹង​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​បច្ចេកវិទ្យា​អ៊ីន​ធើ​រ​ណេ​ត 5G ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ