ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យាបាល​ស្លា.ប់​២​នាក់ ហើយ​កន្លង​មក​…​មិន​ទាន់​រក​ឃើញ​មូលហេតុ

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​លោក ឈ្នាង សុ​វត្ថា បាន​អះអាង​ប្រាប់​ថា មន្ទីរ​ជំនាញ​កំពុង​តែ​សុំ​គោលការណ៍​ទៅ​ក្រសួង ដើម្បី​បង្កើត​គណៈកម្មការ​ចុះ​ត្រួតពិនិត្យ​លើ​ទីតាំង​មន្ទីរ​សម្រាក​ព្យាបាល​ឆ្នាំង​២ បន្ទាប់​ពី​គ្លីនិក​បម្រើរ​សេវា​ព្យាបាល​ឯកជន​បាន​រង​ការ​ចោទ​ថា បាន​ព្យាបាល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ដល់​ទៅ​២​នាក់…

ខេត្តក្រចេះ ៖ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​លោក ឈ្នាង សុ​វត្ថា បាន​អះអាង​ប្រាប់​ថា មន្ទីរ​ជំនាញ​កំពុង​តែ​សុំ​គោលការណ៍​ទៅ​ក្រសួង ដើម្បី​បង្កើត​គណៈកម្មការ​ចុះ​ត្រួតពិនិត្យ​លើ​ទីតាំង​មន្ទីរ​សម្រាក​ព្យាបាល​ឆ្នាំង​២ បន្ទាប់​ពី​គ្លីនិក​បម្រើរ​សេវា​ព្យាបាល​ឯកជន​បាន​រង​ការ​ចោទ​ថា បាន​ព្យាបាល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ដល់​ទៅ​២​នាក់ កាលពី​ពេល​កន្លង​ទៅ ។

ការ​លើក​ឡើង​បញ្ជាក់​ពី​ជំហរ​របស់​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០១ ខែមីនា បែប​នេះ គឺ​បាន​ធ្វើ​ឡើង​ទៅ​តាម​ការ​បញ្ជា​ពី លោក កែវ សុ​ជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដែល​លោក​បាន​ចេញ​បញ្ជា​ឲ្យ​មន្ទីរ​សុខាភិបាល​ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត ត្រូវ​បង្កើត​គណកម្មការ​បន្ទាន់​មួយ ដើម្បី​ចុះ​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​នូវ​មរណភាព នៃ​ជន​រង​គ្រោះ​បាន​ស្លាប់​ចំនួន​២​នាក់ នៅ​ក្នុង​មន្ទីរ​សម្រាក​ព្យាបាល​នេះ​កាលពី​ពេល​កន្លង​មក ។

ថ្លែង​នៅ​ក្នុង​ពិធី​សន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​របស់​ស្ថាបន​តុលារ និង​អយ្យការ​អម​សាលាដំបូង​ខេត្ត ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ចុងខែ​កុម្ភៈ កន្លង​ទៅ ដោយ​ពិធី​នោះ​ក៏​មាន​វត្តមាន​មន្ត្រី​នគរបាល​យុត្តិធម៌ មក​ពី​តាម​បណ្តា​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ជា​ច្រើន​ចូលរួម​ផង​ដែរ​នោះ លោក កែវ សុ​ជាតិ ព្រះរាជអាជ្ញា​អ​សាល​ដំបូង​ខេត្ត​បាន​រំឭក​ថា មន្ទីរ​សម្រាក​ព្យាបាល​ឆ្នាំង​២ អាច​នឹង​មាន​ក្រុម​គ្រូពេទ្យ​ខ្វះ​បច្ចេកទេស​វិជ្ជាជីវៈ ឬ​ធ្វេសប្រហែស​នឹង​ការងារ ទើប​បណ្តាល​ឲ្យ​យ៉ាងតិច​មាន​ជន​រង​គ្រោះ​២​នាក់​បាន​ស្លាប់ ក្នុង​នោះ​មាន​ប្រុស​ម្នាក់ និង​ស្ត្រី​ម្នាក់​ឈ្មោះ ហូ សុ​ផ​ល្លី​ន កាល​អំឡុង​ឆ្នាំ​២០១៧ ប៉ុន្តែ​ខាង​ជំនាញ​របស់​មន្ទីរ​មិន​ទាន់​រក​ឃើញ​ពី​មូលហេតុ នៃ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​នៅឡើយ​ទេ ទោះជា​ករណី​នេះ​គ្រួសារ​ជន​រង​គ្រោះ​បាន​ប្តឹង​ក៏​ដោយ ។

គ្លីនិក​ឯកជន​ដែល​មាន​យីហោ (​មន្ទីរ​សម្រាក​ព្យាបាល​ឆ្នាំង​២) មាន​ទីតាំង​ស្ថិត​ក្នុង​ក្រុង​ក្រចេះ បាន​បើក​បម្រើសេវា​ព្យាបាល​ជំងឺ​ទូទៅ មាន​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ហើយ​គ្លីនិក​ឯក​ព្យាបាល​ឯកជន​មួយ​នេះ ក៏​ត្រូវ​បាន​អ្នក​ទៅ​ព្យាបាល​បង្ហើប​ប្រាប់​ថា បុគ្គលិក​ពេទ្យ​ដែល បម្រើ​ការងារ​ក្នុង​គ្លីនិក​នេះ ភាគច្រើន​ជា​ជនជាតិ​វៀតណាម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ