ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អំណោយផ្តល់​ជូន​​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​ប្ញស្សី​កែវ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី​០១​ មីនា ​បាន​នាំ​អំណោយប្រគល់​ជួន​ដល់​អនុ​សាខា​កាកបាទក្រហម កម្ពុជា​ខណ្ឌ​ប្ញ​ស្សី​កែវ ដើម្បី​យក​ទៅ​ចែក​ជួន​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​ និង​រង​គ្រោះ​ផ្សេង​ៗ​។ ​ពិធី​នេះ…

រាជធានី​ភ្នំពេញ ​៖ ​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ទី​០១​ មីនា ​បាន​នាំ​អំណោយប្រគល់​ជួន​ដល់​អនុ​សាខា​កាកបាទក្រហម កម្ពុជា​ខណ្ឌ​ប្ញ​ស្សី​កែវ ដើម្បី​យក​ទៅ​ចែក​ជួន​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​ និង​រង​គ្រោះ​ផ្សេង​ៗ​។

​ពិធី​នេះ ​បាន​រៀបចំ​ឡើង នៅ​សាលា​ខណ្ឌ​ឬ​ស្សី​កែវ ដោយ​មានការ​និមន្ត​ចូលរួម​ប្រគល់​ពី​សំណាក់​ព្រះ​តេ​គុណ​ព្រះ​មង្គលរ​ក្ខិ​ត សុវណ្ណ​ជោតិ​បណ្ឌិត ខឹ​ម សម្បត្តិ​ជា​ព្រះ​អនុគណ​ខណ្ឌ​ឬ​ស្សី​កែវ ,​ប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា​និង​ជា​ចៅអធិការ​វត្ត​ញាណ រង្សី និង​ចូលរួម​ទទួល​ដោយ​លោក​ជា ពិសី ប្រធាន​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ឬ​ស្សី​កែវ និង​ជា​អភិបាល​ខណ្ឌ ឬ​ស្សី​កែវ​ព្រមទាំង​មានការ​និមន្ត​ចូលរួម​ពី​ព្រះ​ស​ង្ឍ គ​ណះ​ក​ម្មា​ការ​វត្ត និង​មន្ត្រីរាជការ​ជុំវិញ​សាលា​ខណ្ឌ​។

អំណោយ​ដែល​ត្រូវ​ប្រគល់​ជួន​អនុ​សាខា​កាកបាទក្រហមកម្ពុជា នៅ​ពេល​នេះ​រួម​មាន​៖​អង្ករ​១​តោន មី​២០​កេស ,​ទឹកត្រី ២០​យូរ .​ទឹកស៊ីអ៊ីវ​២០​យួរ​, ទឹកដោះគោ​១០០​កំប៉ុង​, ស្កសរ ៥០​គីឡូក្រាម​, ទឹកក្រូច​២០​កេស​, ត្រីខ ២០​យួរ​, ទឹក​សុទ្ធ​២០​កេស ,​សំភារៈ​ប្រើប្រាស់​២ បា​ឡុ​ង , និង​ថវិកា ៤​លាន​រៀល​ដែល​សរុប​ទាំងអស់​ចំនួន​៨.៤៥៥.០០០​រៀល​ជា​អំណោយ​របស់​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសនា​កម្ពុជា​។​ដោយឡែក​អំណោយ វត្ត​ទួល​សុ​វ​ណ្ណា​រាម ហៅ​វត្ត​ទួល​សង្កែ មាន​អង្គរ​ចំនួន ១​តោន គ្រឿងឧប​ភោគ​បរិ​ភោគមួយ​ចំនួន និង​ថវិកា​ចំនួន​៤​លាន​រៀល ទៀត ។

លោក​ជា ពិសី ក៏​បាន​កោតសរសើរ​ដល់​ព្រះ​តេជគុណ ព្រះ​មង្គលរ​ក្ខិ​ត សុវណ្ណ​ជោតិ បណ្ឌិត ខឹ​ម សម្បត្តិ​ដែល​កន្លង​មក​តែងតែ នាំ​យក​អំណោយ​ប្រគល់​ជួន​កាកបាទក្រហមកម្ពុជា​គ្រប់​ថ្នាក់​និង​អាជ្ញាធរ ព្រមទាំង​ចុះ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ងាយ រង​គ្រោះ​ដោយ​ផ្ទាល់​ព្រះ​អង្គ ។ ​លោក​ជា ពិសី ក៍បាន​អោយ​ដឹង​ទៀត​ថា កន្លង​មក​ព្រះ​មង្គលរ​ក្ខិ​ត​បណ្ឌិត​ខឹ​ម សម្បត្តិ​បាន​ដឹកនាំ​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​បាន​ល្អ ក្នុង​នាម​ព្រះប្រធាន​សហគមន៍​មូលនិធិ​នគរ​កាយ​វត្ត​ព្រះពុទ្ធ​សាសន៍​កម្ពុជា ព្រះ​អង្គ​បាន​ចូលរួម​បម្រើ មនុស្សធម៌​មាន​កិត្តិនាម​ល្បី​នៅ​ទូ​ទាំង​ប្រទេស​។​បន្ទាប់​ពី​ទទួល​បាន​អំណោយ​នេះ​លោក នឹង​នាំ​យក​អំណោយ​ទាំងនេះ​ទៅ​ចែក​ជូន​ដល់​ដៃ​បងប្អូន​ទី​ទល់​ក្រ ចាស់ជរា អោយ​ចំ​គោលដៅ​តែ​ម្តង​។

​ព្រះ​តេជគុណ ព្រះ​មង្គលរ​ក្ខិ​ត បណ្ឌិត​សុវណ្ណ​ជោតិ ខឹ​ម សម្បត្តិ បាន​មាន​សង្ឃ​ដិ​ការ​ថា អំណោយ​ដែល​ប្រគល់​ជួន​អាជ្ញាធរ នៅ​ពេល​នេះ​បាន​មក​ពី ពុទ្ធបរិស័ទ​និង​សប្បុរសជន​ដែល​បាន​ប្រគេន​ដល់​ព្រះ​អង្គ​ចៅ ហើយ​ព្រះ​អង្គ​ក៍បាន​យក​មក​ប្រគល់​ដល់​អនុ​សាខា ខណ្ឌ​យក​ទៅ​ចែក​ជួន​ដល់​ប្រជាពលរដ្ឋ​បន្ត​ទៀត​ដើម្បី​ឧទ្ទិស​កុសល​ដល់​ពុទ្ធ​បិ​រិ​ស័​ទ​ ។ ​ព្រះ​តេជគុណ សុវណ្ណ​ជោតិ​បណ្ឌិត​ខឹ​ម សម្បត្តិ បាន​មាន​សង្ឃដីកា​ទៀត​ថា ការ​កៀរគ​អំណោយ ដើម្បី​បំរើ​ឱ្យ​សកម្មភាព​មនុស្សធម៌​នេះ​ជា មួយ​រាជរដ្ឋាភិបាល​កម្ពុជា វា​ជា​កុសល់ និង​ការ​ដឹងគុណ​ដល់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី​ហ៊ុន សែន ដែល​បាន​ជួយ​រំដោះ​ប្រជាពលរដ្ឋ និង​សាសនា អោយ​រស់រាន​មាន​ជី​វីត​និង​មាន​អ្វី​ៗ​នោះ​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ