ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​កាន់​អំណាច​បើកភ្លើង​ខៀវ​ឱ្យ​អតីត​បក្ស​ប្រឆាំង​បង្កើត​បក្ស​ថ្មី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធាន​ភ្នំពេញ ៖ ទោះបីជា​អតីត​បក្ស​ប្រឆាំង​ធ្លាប់​ប្រកាន់​ជំហរ​មិន​បង្កើត​គណបក្ស​ថ្មី​សម្រាប់​ប្រកួត​យ៉ាង​សន្លឹក​ឆ្នោត​យ៉ាងណា​ក្តី នេះ​ជា​សញ្ញាណ​មួយ​ល្អ​សម្រាប់​បក្ស​ប្រឆាំង​ហើយ គឺ​គណបក្សកាន់អំណាច​បាន​ប្រកាស​បើកភ្លើង​ខៀវ​ឲ្យ​អតីត​បក្ស​នេះ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ ដើម្បី​ប្រជែង​សន្លឹក​សម្រាប់​ការ​បោះ​ឆ្នោត​ថា្ន​ក់​ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។ ការ​ប្រកាស​បើ​ភ្លើង​ខៀវ​នេះ ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩…

រាជធាន​ភ្នំពេញ ៖ ទោះបីជា​អតីត​បក្ស​ប្រឆាំង​ធ្លាប់​ប្រកាន់​ជំហរ​មិន​បង្កើត​គណបក្ស​ថ្មី​សម្រាប់​ប្រកួត​យ៉ាង​សន្លឹក​ឆ្នោត​យ៉ាងណា​ក្តី នេះ​ជា​សញ្ញាណ​មួយ​ល្អ​សម្រាប់​បក្ស​ប្រឆាំង​ហើយ គឺ​គណបក្សកាន់អំណាច​បាន​ប្រកាស​បើកភ្លើង​ខៀវ​ឲ្យ​អតីត​បក្ស​នេះ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ ដើម្បី​ប្រជែង​សន្លឹក​សម្រាប់​ការ​បោះ​ឆ្នោត​ថា្ន​ក់​ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។

ការ​ប្រកាស​បើ​ភ្លើង​ខៀវ​នេះ ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ដោយ​អវត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បក្ស​ប្រឆាំង​ត្រូវ​បាន តុលាការ​កំពូល​រំលាយ​ចោល​កាលពី​ចុងឆ្នាំ​២០១៧​កន្លង​មក ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​ថ្លែង​ថា មាន​មធ្យោបាយ​តែ​មួយ ដែល​អាច​មាន​លទ្ធភាព ក្នុង​ការ​ចូល​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ឆ្នាំ​២០១៨​ខាង​មុខ​បាន អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​បង្កើត​គណបក្ស​ថ្មី ឲ្យ​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់ ស្តី​ពី​គណបក្ស​នយោបាយ បំពេញបែបបទ​ឲ្យ​បាន​គ្រប់គ្រាន់​ជា​ការ​ស្រេច ។

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បាន​ឲ្យ​ដឹង​តាម​សារ​តេ​ឡេ​ក្រោម នៅ​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៨ ថា គោលដៅ​របស់​ពួក​ប្រឆាំង ចង់បាន​ការ​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នា​ខែកក្កដា​ខាង​មុខ ដើម្បី​សម្រេច​មហិច្ឆតា​នេះ ពួក​ប្រឆាំង​បាន​ជ្រើសរើស​យក​មធ្យោបាយ​មួយ គឺ​ស្នើ​ឲ្យ​ចៅហ្វាយនាយ​ពួក​គេ ដាក់​គំនាប​កៀបសង្កត់ មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ការ​រឹត​បន្តឹង​ទិដ្ឋាការ ការ​គំរាម​រឹបអូស​ទ្រព្យសម្បត្តិ លុយកាក់ នៅ​ក្រៅប្រទេស​របស់​មន្ត្រីជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​កម្ពុជា​ជាដើម ។ លោក​បន្ដ​ថា មធ្យោបាយ​បែប​នេះ មិន​អាច​សម្រេច​លទ្ធផល បានជា​ដាច់ខាត ដែល​អាច​ហៅ​ថា មធ្យោបាយ​ខុសឆ្គង​មួយ​យ៉ាង​ធំ ទោះបី​ខិតខំ​យ៉ាងណា​ក៏​ដោយ​ក៏​មិន​បានការ​ដែរ ។

លោក សុខ ឥ​សាន បញ្ជាក់​ថា «​ដោយ​ពិនិត្យ​ឃើញ​មាន​មធ្យោបាយ​តែ​មួយ​គត់ ដែល​អាច​មាន​លទ្ធភាព​ក្នុង​ការ​ចូល​ប្រកួតប្រជែង​ការ​បោះ​ឆ្នោតជាតិ​នា​ពេល​ខាង​មុខ​បាន​នោះ គឺ​បង្កើត​គណបក្ស​ថ្មី​ឲ្យ​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់ ស្តី​ពី​គណបក្ស​នយោបាយ បំពេញបែបបទ​ឲ្យ​បាន​គ្រប់គ្រាន់​ទៅ​ជា​ការ​ស្រេច​» ។

លោក​បន្ត​ថា នេះ​គឺជា​មធ្យោបាយ​ផ្លូវច្បាប់ ដែល​មន្ត្រី​អតីត​បក្ស​ប្រឆាំង ក្រៅពី​១១៨​នាក់​នោះ អាច​ធ្វើ​បាន​ស្រប​តាម​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ។ លោក​អះអាង​ថា បើ​ប្រាប់​ប៉ុណ្ណឹង​ហើយ​មិន​ជឿ ក៏​ទៅ​តាម​ដំណើរ​ទៅ បើ​ចង់​នៅ​រង់ចាំ​មើល​លទ្ធផល​ដាក់​ទណ្ឌកម្ម និង​គំនាប​មក​លើ​រាជរដ្ឋាភិបាល ក៏​ស្រេច​នឹង​ចិត្ត​ចុះ តែ​កុំ​យល់​សុ​បិ​ន្ដ​ឲ្យ​សោះ គ្មាន​រឿង​បែប​នេះ​កើតឡើង​ទេ ។

យ៉ាងណា​ក្តី គេ​មិន​ទាន់​ឃើញ​មានការ​លើក​ឡើង​របស់​ក្រុម​អតីត​ប្រឆាំង​យ៉ាងណា​នោះ​ទេ ក្នុង​ការ​សម្រេច​របស់​ខ្លូ​ន​សម្រាប់​ការ​បង្កើត​គណបក្ស​ថ្មី ដូច​អ្វី​បក្ស​កាន់​អំណាច​ប្រកាស​បើកផ្លូវ ដើម្បី​អា​ចូលរួម​ប្រ​កួ​ប្រជែង​សន្លឹក​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​នៅឡើយ​ទេ ។

ទាក់ទិន​នឹង​ការ​បើកភ្លើង​ខៀវ​នេះ​ដែរ បើ​តាម​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​នាំ​គ្នា​លើក​ឡើង​ថា ជា​សញ្ញា​មួយ​ល្អ​សម្រាប់​អតីត​បក្ស​ប្រឆាំង​ហើយ​ក្នុង​ការ​ទាមទារ​យុត្តិធម៌​ពី​ស​ម្ចាស់​ឆ្នោត ជា​ជាង​ដើរ​ស្រែក​ពី​ខាងក្រៅ ដែល​ខុស​នឹង​ច្បាប់​ប្រទេស ។ ព្រោះថា​ប្រទេស​នីមួយ​ៗ​សុទ្ធតែ​មាន​អធិបតីភាព​រាង​ៗ​ខ្លួន ដោយ​គ្មាន​ប្រទេស​ណាមួយ​គាប់សង្កត់​ជ្រាល​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​បាន​នោះ​ទេ ។

អ្នក​ទាំងនោះ​បាន​លើក​ឡើង​ទៀត​ថា ប្រសិនបើ​អតីត​បក្ស​ប្រឆាំង​បង្កើត​គណបក្ស​ថ្មី​មែន​នោះ​គួរ​យក​កម្មវិធី និង​គំនិត​អតីត​បក្ស​សង្គ្រោះ​ជាតិ ព្រោះថា​គោលនយោបាយ​ក៏​ដូច​ជា​គំនិត​របស់​គណបក្ស​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចូល​ចិត្ត និង​គាំទ្រ ។ យ៉ាងណា​ក្តី​អ្នកវិភាគ​ប្រកាន់​ជំហរ​កណ្តាល​លើក​ឡើង​ថា ក្រុម​អតីត​បក្ស​ប្រឆាំង​គួរ​ចៀសវាង​យក​បរទេស​មក​ដាក់​គំ​នាម​មក​កម្ពុជា ព្រោះថា​អ្នក​ដែល​ពិបាក​នោះ​គឺ​ប្រជាពលរដ្ឋ ។ ហើយ​គួរ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ណា​ដែល​ធ្វើ ឲ្យ​ប្រទេស​រីក​ចម្រើន​ជាមួយ​គ្នា ដោយ​កំ​គិតតែ​ពី​ចង់បាន​អំណាច​ដឹកនាំ​ប្រទេស​នោះ​វា​មិនល្អ​ឡើ យ ។

សូម​បញ្ជាក់​ថា ក្រោយ​មានការ​កៀរគ​ពី​ក្រុម​អតីត​បក្ស​សង្គ្រោះ​ជាតិ សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម ដោយ​ពិនិត្យ​ឡើង​វិញ ពី​ការ​ទិញ​ទំនិញ​ពី​ប្រទេស​កម្ពុជា បើ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​ព្រម​ដោះ​លែង លោក កឹ​ម សុខា មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដំណើ​ការ​ឡើង​វិញ មិន​ព្រម​រៀបចំ​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ ដោយ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម ។ ក្នុង​នោះ​ក៏​មាន​សហរដ្ឋអាមេរិក​ផង​ដែរ ក៏​បាន​ប្រកាស​ផ្ដាច់ជំនួយ​មក​កម្ពុ​ជាមួយ​ចំនូ​ន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ