ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​កម្លាំង​សមត្ថកិច្ច​កំពុង​ប្រតិបត្តិ​ក៏​មាន​ករណី​ដដែល​ទៀត

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ករណី​ចោរកម្ម​ដែល​សមត្ថកិច្ច​អះអាង​ថា ជន​ប្រព្រឹត្ត គឺជា​មុខសញ្ញា​ដដែល​ៗ ដែល​បង្ក្រាប​មិន​បាន ពិសេស​ក្រុម​ចោរ​កាច់​សោ​.​ក​លួច​ម៉ូតូ​ពេល​នេះ​ហាក់​កំពុង​បង្កើន​សកម្មភាព​កាន់តែ​ខ្លាំង​ឡើង​ៗ នៅ​ក្នុង​ក្រុង​បាត់ដំបង ដែល​ពលរដ្ឋ​កំពុង​បង្ហាញ​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង អំពី​បញ្ហា​អសន្តិសុខ នៅ​ក្នុង​មូលដ្ឋាន…

ខេត្តបាត់ដំបង ៖ករណី​ចោរកម្ម​ដែល​សមត្ថកិច្ច​អះអាង​ថា ជន​ប្រព្រឹត្ត គឺជា​មុខសញ្ញា​ដដែល​ៗ ដែល​បង្ក្រាប​មិន​បាន ពិសេស​ក្រុម​ចោរ​កាច់​សោ​.​ក​លួច​ម៉ូតូ​ពេល​នេះ​ហាក់​កំពុង​បង្កើន​សកម្មភាព​កាន់តែ​ខ្លាំង​ឡើង​ៗ នៅ​ក្នុង​ក្រុង​បាត់ដំបង ដែល​ពលរដ្ឋ​កំពុង​បង្ហាញ​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង អំពី​បញ្ហា​អសន្តិសុខ នៅ​ក្នុង​មូលដ្ឋាន ខណៈ​កម្លាំង​សមត្ថកិច្ច ទាំង​កងរាជអាវុធហត្ថ ទាំង​នគរបាល ហាក់​បាត់បង់​ម្ចាស់​ការ​ក្នុង​ការ​ទប់ស្កាត់ ឬ​បង្ក្រាប​ជន​ទុច្ចរិត​ដែល​ប្រព្រឹត្ត​បទល្មើស​ទាំងនេះ ។

ជាក់ស្ដែង​គ្រាន់តែ​រយៈពេល​៣​ថ្ងៃ​កន្លង​ទៅ​នេះ ជន​ទុច្ចរិត​បាន​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន​៣​គ្រឿង ជា​បន្តបន្ទាប់ នៅ​ក្នុង​ក្រុង​បាត់ដំបង ។ ករណី​ខ្លះ​សកម្មភាព​របស់​ជន​ប្រព្រឹត្ត​មាន​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ទៀត​ផង តែ​សមត្ថកិច្ច​ជំនាញ​ហាក់​មិន​អាច​កំណត់​ភិនភាគ នៃ​ជនសង្ស័យ​នេះ​បាន​ឡើង ។ ប៉ុន្តែ​បាន​អះអាង​ភូត​កុហក់​ប្រាប់​ថ្នាក់ដឹកនាំ​ថា «​មាន​តម្រុយ​ហើយ​» ។

ជុំវិញ​អំពើ​ចោរកម្ម​ទាំង​៣ លើក​ជា​បន្តបន្ទាប់​ខាងលើ​នេះ បើ​តាម​របាយការណ​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា លើក​ទី​១ ចោរ​បាន​ដើរ​ចូល​ទៅ​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​មួយ​គ្រឿង នៅ​វេលា​ម៉ោង​៦​និង​៣៤​នាទី​ព្រលប់ ថ្ងៃ​ទី​២៧ ខែកុម្ភៈ ដែល​ទុក​នៅ​ខាង​មុខ​ហាង​លក់​សម្លៀក​បំពាក់​យីហោ «​សុខ យុទ្ធ​» នៅ​ជាប់​ផ្លូវ​លេខ​១ ស្ថិត​ក្នុងភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។ ម៉ូតូ​នោះ ព​ណ៏៍​ខ្មៅ​ពាក់​ស្លាក​លេខ​1W -9495 ដែល​ម្ចាស់​ឈ្មោះ សូរ ប្រសិទ្ធិ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ព្រែក​ស្នោរ ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខណៈ​ជន​រង​គ្រោះ​ចូល​ទិញ​ទំនិញ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា សកម្មភាព​ជនសង្ស័យ​បាន​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​របស់​ម្ចាស់​ហាង ។
ដោយឡែក​ករណី​លើក​ទី​២ ខណៈ​ដែល​សមត្ថកិច្ច​ជំនាញ​ទាំង​២​ស្ថាប័ន កំពុង​ពិនិត្យ​រូប​ជនសង្ស័យ​លើ​កាមេរ៉ា​សុវត្ថិភាព និង​កំពុងធ្វើការ​ស្រាវជ្រាវ ស្រាប់​នៅ​តែ​នៅ​វេលា​ម៉ោង​៧​និង​៣​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ មានការ​ផ្អើល​ឆោឡោ​ថា ចោរ​បាន​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ទៀត នៅ​ក្បែរ​សាលា​បឋម​សិក្សា​២​ធ្នូ ស្ថិត​ក្នុងភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។ ម៉ូតូ​នោះ សេ​១២៥ ព​ណ៍​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ​1Y-2728 ដែល​មាន​ម្ចាស់​ឈ្មោះ ប៉ោ ងួ​ន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ដែល​គាត់​ដឹក​កូន​ទៅ​សាលា​ហើយ ទុក​ម៉ូតូ​នៅ​ខាងក្រៅ​របង ។

ខណៈ​សមត្ថកិច្ច​កំពុង​វិល និង​អំពើ​ចោរកម្ម​២​ករណី​ខាងលើ​នេះ ដែល​មិន​ទាន់​មាន​តម្រុយ​អំពី​មុខសញ្ញា​ផង ស្រាប់តែ​ករណី​ទី​៣ បាន​ផ្ទុះ​ឡើង​មួយ​លើក​ទៀត​នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែ​មិ​នា​នេះ នៅ​ក្នុង​វត្ត​ដំរី​ស ដែល​លើក​ទី​៣​នេះ បាន​កើតឡើង​នៅ​ទល់មុខ​ទី​បញ្ញា​ការ​កងរាជអាវុធហត្ថ​ខេត្ត​តែ​ម្ដង ។ ម៉ូតូ​ដែល​ចោរលួច​នោះ​ព​ណ៍​ស្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ បាត់ដំបង 1V-2336 ដែល​ម្ចាស់​ឈ្មោះ ទូច ភ័​ណ្ឌ ភេទ​ស្រី អាយុ​ជាង​៥០​ឆ្នាំ នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។

ជន​រង​គ្រោះ​បាន​និយាយ​ថា ថ្ងៃ​បាត់​ម៉ូតូ​នោះ គឺជា​ថ្ងៃសីល​ដែល​គាត់​បាន​យក​ចង្ហាន់​ទៅ​វត្ត​។ គាត់​បាន​បញ្ជាក់​ថា ពេល​នោះ​គាត់​ទុក​ម៉ូតូ​នៅ​ក្បែរ​សាលាឆាន់​ក្នុង​វត្ត​ដំរី​ស ។ លុះ​ប្រគេន​ចង្ហាន់​លោក​រួច ចេញ​មក​វិញ​ក៏​បាត់​ម៉ូតូ​តែ​ម្ដង ហើយ​គាត់​បាន​ប្ដឹង​ទៅ​កងរាជអាវុធហត្ថ​នៅ​ទល់មុខ​វត្ត​នោះ​ភ្លាម​ៗ​ដែរ ។
ជុំវិញ​ករណី​នេះ បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ក្រុម​ជន​ទុច្ចរិត​ហាក់​កំពុង​បង្កើន​សកម្មភាព​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ រីឯ​វិធានការ​ទប់ស្កាត់ ឬ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច ហាក់​នៅ​មាន​កម្រិត​ទាប​បំផុត ។ មន្ត្រី​រូប​នេះ​បាន​លើក​ឡើង​ថា របាយការណ៍​របស់​មន្ត្រី​ជំនាញ​សុទ្ធតែ​បាន​រាយការណ៍​អំពី​ភាព​វិជ្ជមាន ក្នុង​ការ​កំណត់​មុខសញ្ញា ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មុខសញ្ញា​ចាស់​ក៏​គ្មាន​តម្រុយ រីឯ​មុខសញ្ញា​ថ្មី​ក៏​កាន់តែ​បង្កើន​សកម្មភាព​ស្ទើរ​រាល់ថ្ងៃ​រាល់​យប់ ។

ជាមួយនឹង​បទល្មើស​ដែល​កើត​ឡើងជា​បន្តបន្ទាប់ ហើយ​បង្ក្រាប​មិន​បាន​នេះ លោកប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង​បាន​អះអាង​ដដែល​ៗ​ដែរ​ថា បើ​តាម​ការ​ស្រាវជ្រាវ ជន​ប្រព្រឹត្ត គឺជា​មុខសញ្ញា​ដដែល​ៗ ។ ប៉ុន្តែ​លោក​អធិការ​មិន​បាន​បញ្ជាក់​ប្រាប់​អំពី​វិធានការ​ទប់ស្កាត់ ឬ​វិធានការ​តាម​បង្ក្រាប​ជន​ប្រព្រឹត្ត​នោះ​ទេ ដោយ​លោក​បាន​បញ្ចប់​ត្រឹម​ពាក្យ​ថា «​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ