ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ងប់​ង​ល់​នឹង​ស្ថានភាព​អនាម័យ​ខ្លាំង​ហួសហេតុ​ពេក ធ្វើ​ឱ្យ​ភាពស៊ាំ​នៃ​រាង​កាយ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​ចុះ​ខ្សោយ

13 ឆ្នាំ មុន

ក្នុងអំឡុងពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ភាពស៊ាំ​នៃ​រាង​កាយ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​បាន​ចុះខ្សោយ​នៅ​បណ្ដា​ប្រទេស ​អភិវឌ្ឍន៍ ធ្វើ​ឱ្យមានការ​រីក​រាលដាល​ជំងឺ​សើ​ស្បែក អាការរលាក និង​ជំងឺហឺត​រាតត្បាត​ពាសពេញ​ផ្ទៃប្រទេស ។

ក្នុងអំឡុងពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ភាពស៊ាំ​នៃ​រាង​កាយ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​បាន​ចុះខ្សោយ​នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍ ធ្វើ​ឱ្យមានការ​រីក​រាលដាល​ជំងឺ​សើ​ស្បែក អាការរលាក និង​ជំងឺហឺត​រាតត្បាត​ពាសពេញ​ផ្ទៃប្រទេស ។

តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក ហ្គា​យ ឌី​លេស​ភី​ស នាយក​ផ្នែក​ស្រាវជ្រាវភាពស៊ាំ​នៃ​រាង​កាយ​នៃ​មហាវិទ្យាល័យ​ម៉ុង ត្រេ​អាល់ ប្រទេស​កា​ណា​ដា បញ្ជាក់​ថា អាការ​ចុះ​ទន់ខ្សោយ​ភាពស៊ាំ​នៃ​រាង​កាយ បាន​រីក​រាលដាល​ដែល​បណ្ដាល​មក​ពី​ការ​ធ្វើអនាម័យ​ខ្លាំង​ហួសហេតុ​ពេក ។ ភាពស៊ាំ​នៃរាង​កាយ​មាន​លក្ខណៈ​ចុះ​ខ្សោយ អាចបណ្ដាល​មក​ពី​មូលហេតុ​ផ្សេង​ៗ​ដូច​ជា​មនុស្សក្នុង​ក្រុម​គ្រួសារ​ធ្លាប់​កើត​ជំងឺ​នេះ សារធាតុពុល​ក្នុង​អាកាសធាតុ អាហារ​ពាក់កណ្ដាល សំរេចភាព​តប់ប្រមល់ ការ​ជក់បារី និង​ការកំណត់​ខ្លួន​មិន​ឱ្យ​ឡូ​កឡំ​ជាមួយ​បាក់តេរី​ក៏ អាច​ជា​មូលហេតុ​មួយ​ដែរ ។ លោក​ឌី​លេស​ភី​ស បាន​បញ្ជាក់​ថា “​ស្ថានភាព​បរិស្ថាន​កាន់តែ​មាន​សុវត្ថិភាព​នោះ កុមារ​កាន់តែ​មាន​ភាព​ប្រថុយប្រថាន​កាន់តែ​ច្រើន​ទៅ​នឹង​ភាពស៊ាំ​នៃ​រាង​កាយ​ចុះ​ទន់ខ្សោយ​កាន់តែ​ខ្លាំង​” ។

គួរ​រំលឹក​ថា ក្នុង​ឆ្នាំ​១៩៨០ ប្រជាជនបស្ចិមប្រទេស​កើត​មាន​ភាពស៊ាំ​នៃ​រាង​កាយចុះ​ខ្សោយ​តែ​១០% ប៉ុណ្ណោះ ប៉ុន្ដែ​បច្ចុប្បន្ន បាន​កើនឡើង​ដល់​ទៅ​៣០% និង​នៅ​ក្នុង​ឆ្នាំនេះ (២០១០) កុមារ​ម្នាក់​ក្នុង​ចំណោម​១០នាក់​កើត​ជំងឺហឺត​ដោយសារ​ភាពស៊ាំ​នៃ​រាងកាយ​ចុះ​ខ្សោយ​មក​ពី​ពួក​គេ​រស់នៅ​ក្នុង​ស្ថានភាព​អនាម័យ​ខ្លាំង​ហួសហេតុ​ពេក ៕