ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឹង​កេ​ត​បន្ត​ចាញ់​ក្រុម​ Shan United ​2-1​ វគ្គ​ជម្រុះ​ពូ​ល​ F​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​បឹង​កេ​ត​អង្គរ​របស់​កម្ពុជា​បាន​បន្ត​ចាញ់់​ក្រុម​Shan United របស់​​មី​យ៉ា​ន់​ម៉ា​ក្នុង​លទ្ធផល​២-១​នៅ​ក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ពូ​ល​F​ពានរង្វាន់​AFC Cup2018 នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​កាលពី​យប់​ថ្ងៃ​ទី​២៧ កុម្ភៈ ក្រោម​ការ​កាត់សេចក្ដី​ដោយ​អាជ្ញាកណ្ដាល​ជនជាតិ​ជប៉ុន​លោក​Yusuke Araki​។…

រាជធានី​ភ្នំពេញ ៖ ក្រុម​បឹង​កេ​ត​អង្គរ​របស់​កម្ពុជា​បាន​បន្ត​ចាញ់់​ក្រុម​Shan United របស់​​មី​យ៉ា​ន់​ម៉ា​ក្នុង​លទ្ធផល​២-១​នៅ​ក្នុង​ការប្រកួត​វគ្គ​ជម្រុះ​ពូ​ល​F​ពានរង្វាន់​AFC Cup2018 នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​កាលពី​យប់​ថ្ងៃ​ទី​២៧ កុម្ភៈ ក្រោម​ការ​កាត់សេចក្ដី​ដោយ​អាជ្ញាកណ្ដាល​ជនជាតិ​ជប៉ុន​លោក​Yusuke Araki​។

ការ​ប្រកួត​នៅ​ក្នុង​តង់​ទី​១​ក្រុម​បឹង​កេ​ត​រកបាន​១​គ្រាប់​នាំមុខ​មុន​ដោយ​កីឡាករ​ជនជាតិ
ប្រេ​ស៊ី​ល Maicon នៅ​នាទី​ទី​២៧ ។ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ ដោយសារ​តែ​ខ្សែការពារ​ក្រុម​បឹង​កេ​ត​ការពារ​មិន​បាន​ល្អ ឯ​អ្នកចាំទី​ក៏​មានការ​ធ្វេស​ប្រ​ហេ​ស​ថែម​ទៀត ធ្វើ​ឱ្យ​ក្រុម​Shan United រកបាន​១​គ្រាប់​តាម​ស្មើ​វិញ​ដែល​ជា​ថ្វី​ជើង​របស់​កីឡាករ​Dway Ko Ko Chi នៅ​នាទី​ទី​៤១​។ ចូល​ដល់​តង់​ទី​២ ការ​ប្រកួត​កាន់តែ​មាន​សភាព​ស្វិតស្វាញ​ខ្លាំង​ឡើង ដោយ​ក្រុម​ទាំង​២​បាន​លេង​សម្រុក​ដាក់​គ្នា​យ៉ាង​ខ្លាំង​និង​មានឱកាស​នាំ​បាល់​ទៅ​លេង​មុខ​ទី​គូប្រកួត​ដូច​គ្នា​ទៀត​ផង គ្រាន់តែ​ក្រុម​Shan United មានសំណាង​ជាង​ប៉ុណ្ណោះ​តាម​រយៈ​ការ​រកបាន​គ្រាប់​បាល់​ទី​២​ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ​២-១ នៅ​នាទី​ទី​៥៥​ដោយ​ថ្វី​ជើង​កីឡាករ​C.Chizoba​។

សរុប​លទ្ធផល​ប្រចាំ​ពូ​ល F នៅ​ថ្ងៃ​ដំណាលគ្នា​នេះ ក្រៅពី​បឹង​កេ​ត ចាញ់ Shan United ២​ទល់​១ ក្រុម Home United របស់​សិង្ហ​បុរី បាន​ស្មើគ្នា​ជាមួយ​ក្រុម Ceres Negros ១​ទល់​១ ។ សរុប​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ប្រចាំ​ពូ​ល F នេះ​វិញ ក្រោយ​ប្រកួត​ម្នាក់​២​លើក​មក​ក្រុម Ceres Negros ឈរ​លេខ​១​មាន​៤​ពិន្ទុ លើ​ក្រុម​លេខ​២ ក្រុម Home United មាន​៤​ដូច​គ្នា​តែ​ខុស​គ្រាប់​បាល់​ចំណេញ ។ ចំណែក​ក្រុម Shan United ឈរ​លេខ​៣ មាន​៣​ពិន្ទុ និង​ក្រុម​បឹង​កេ​ត ឈរ​លេខ​៤ មិន​ទាន់​មាន​ពិន្ទុ​នៅឡើយ​។

សម្រាប់​ការ​ប្រកួត​បន្ទាប់​ប្រចាំ​ពូ​ល​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែមីនា ខាង​មុខ ដោយ​ក្រុម Shan United ជួប​ក្រុម Ceres Negros​នៅ​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ហើយ​ក្រុម​បឹង​កេ​ត ប៉ះ​ម្ចាស់ផ្ទះ Home United នៅ​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ