ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ កម្ពុជា​មិន​មានការ​ព្រួយ​បារ​ម្ម​ណ៍ ការ​គម្រាម​ហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច​ពី​មហាអំណាច​ឡើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​លើក​ឡើង​ថា កម្ពុជា​មិន​មានការ​ព្រួយ​បារ​ម្ម​ណ៍​ចំពោះ​ការ​គម្រាម​គំ​ហែង​ណាមួយ លើ​សេដ្ឋកិច្ច​កម្ពុជា​ពី​ប្រទេស​មហាអំណាច​នោះ​ទេ ព្រោះ​កម្ពុជា​ធ្លាប់​បាន​ហែល​ឆ្លង​រួច​អស់ហើយ នូវ​ហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច​ពី​ប្រទេស​មហាអំណាច​មួយ​ចំនួន​កាលពី​អតីតកាល ។…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​លើក​ឡើង​ថា កម្ពុជា​មិន​មានការ​ព្រួយ​បារ​ម្ម​ណ៍​ចំពោះ​ការ​គម្រាម​គំ​ហែង​ណាមួយ លើ​សេដ្ឋកិច្ច​កម្ពុជា​ពី​ប្រទេស​មហាអំណាច​នោះ​ទេ ព្រោះ​កម្ពុជា​ធ្លាប់​បាន​ហែល​ឆ្លង​រួច​អស់ហើយ នូវ​ហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច​ពី​ប្រទេស​មហាអំណាច​មួយ​ចំនួន​កាលពី​អតីតកាល ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែ​មិ​នា ឆ្នាំ​២០១៨​ថា ៖ «​សូម​ទាញអារម្មណ៍​ថា បច្ចុប្បន្ន​នេះ​នៅ​លើ​ពិភពលោក​នេះ​មិនមែន​មាន​តែ​ប៉ូ​ល​មួយ​ផ្តាច់មុខ​នោះ​ទេ មិនមែន​ដូច​នៅ​ក្នុង​ទស្សរ​ត្ស​រ៍​ទី​១៩៧៩ ទេ ។ ចំណែក​ប្រជាជន​កម្ពុជា​ក៏​ធ្លាប់​ភ្លក្ស​រសជាតិ​ការ​ហ៊ុម​ព័ទ្ធ និង​ការ​គាបសង្កត់​សេដ្ឋកិច្ច​ដ៏​ជូរ​ចត់​ពី​មហាអំណាច​លោក​ខាងលិច​រួច​ហើយ ដោយសារ​តែ​កាន់ជើង​ពួក​ខ្មែរក្រហម​ប៉ុ​ល​ពត តែ​កម្ពុជា​នៅ​តែ​អាចរ​ស់បាន រហូត​ដល់​សព្វថ្ងៃ មានការ​អភិ​វ​ឌ្ឈ​ន៍​រីក​ចម្រើន​លើ​គ្រប់​វិស័យ កម្ពុជា​មិន​ញញើត​ចំពោះ​ការ​គាបសង្កត់​ដោយ​អយុត្តិធម៌​ណាមួយ ជា​ដាច់ខាត​» ។

អ្នកនាំពាក្យ​រូប​នេះ​មាន​ប្រសាសន៍​បន្ត​ថា កម្ពុជា​នៅ​តែ​ប្តេជ្ញា​ដើរ​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ជា​និច្ច ដែល​ជា​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ថ្ងៃ​ទី​២៣ តុលា ១៩៩១ ។ ដូច្នេះ​ក្តី​សង្ឃឹមថា យក​ការ​គាបសង្កត់ និង​វិធាន​ការណ៍​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​បែប​ណា មក​អនុវត្ត​លើ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចាប់បង្ខំ​ឲ្យ​មានការ​ចរចា​ជាមួយ​ពួក​ល្មើសច្បាប់ និង​ពួក​ឧទ្ទាម​ក្រៅច្បាប់​នោះ មិន​យក​បាន និង​ក្លាយជា​ការ​ពិត​ដែរ ។

ហេតុនេះ​ក្តី​សង្ឃឹម​របស់​ពួក​ជន​ក្រៅច្បាប់​នោះ មិន​អាច​ចេញ​ជា​រូបរាង​បានជា​ដាច់ខាត ។ ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​នៃ​បក្ស​កាន់​អំណាច​ដែល​ដឹកនាំ​រដ្ឋាភិបាល​ជាង​៣០​ឆ្នាំ​មកនេះ ដោយសារ​តែ​កម្ពុជា​មាន​បង្អែក​ដ៏​ធំ និង​រឹង​មាំ គឺ​ប្រទេស​ចិន​ដែល​ជា​មហាមិត្ត​កម្ពុជា និង​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​គាំទ្រ​ជំហរ​កម្ពុជា ។ លើស​នេះ​ការ​បង្ហាញ​ជំហរ​មន្ត្រី​អ្នកនាំពាក្យ​ខាងលើ ក្រោយ​អតីតមន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ ហើយ​ដែល​ត្រូវ​តុលាការ​កំពូល​កាត់សេចក្តី​រំលាយ​ចោល និង​ផ្អាក​សកម្មភាព​នយោបាយ​រយៈពេល​៥​ឆ្នាំ ពួក​គេ​មិន​ទទួលស្គាល់​ការ​ពិត​នៃ​អំពើ​ល្មើសច្បាប់​របស់​ខ្លួន ក្នុង​សកម្មភាព​អនុវត្ត​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ តាម​រូបភាព​បដិវត្តន៍​ពណ៌ រំលង​លទ្ធិប្រជាធិបតេយ្យ​ដែល​ជា​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ថ្ងៃ​ទី​២៣ តុលា ១៩៩១ ។

លោក​បន្ត​ថា ដើម្បី​ឲ្យ​រស់​ឡើង​វិញ ពួក​អា​យ៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ត្រូវ​បរាជ័យ បាន​ខិតខំ​កៀរគ​ចៅហ្វាយនាយ​របស់​ខ្លួន​ឲ្យ​ដាក់​ទណ្ឌកម្ម លើ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​គាបសង្កត់​ឲ្យ​មានការ​ចរចា​ជាមួយ​ពួក​គេ បាន​រស់​ឡើង​វិញ និង​បាន​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​តំណាងរាស្ត្រ​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ