ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ដើរទៅ​​ដើរមកលើផ្លូវតែឯង​ស្រែក​​ថា «​ឈឺពោះរួមទាំង​​បែក​ទឹកភ្លោះ​ទៀត»​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មាន​សតិ​មិន​ប្រ​ក្រតី​ម្នាក់ អាយុ​២៧​ឆ្នាំ និង​មាន​ផ្ទៃពោះ​គ្រប់​ខែ បានឈឺពោះ​សម្រាលកូន​តាម​ផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មូលដ្ឋាន​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ នៅ​ចំណុច​ផ្សារ​៧​មក​រា​ផ្នែក​ខាងត្បូង កែង​ផ្លូវ​លេខ​៦១៤​និង​ផ្លូវ​លេខ​២៨៩…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​មាន​សតិ​មិន​ប្រ​ក្រតី​ម្នាក់ អាយុ​២៧​ឆ្នាំ និង​មាន​ផ្ទៃពោះ​គ្រប់​ខែ បានឈឺពោះ​សម្រាលកូន​តាម​ផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មូលដ្ឋាន​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ នៅ​ចំណុច​ផ្សារ​៧​មក​រា​ផ្នែក​ខាងត្បូង កែង​ផ្លូវ​លេខ​៦១៤​និង​ផ្លូវ​លេខ​២៨៩ ស្ថិត​ក្នុង​សង្កាត់​បឹ​ក​កក់​ទី​២ ខណ្ឌទួលគោក ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នា​វេលា​រំលង​អធ្រាត្រ​នោះ គេ​ឃើញ​ស្ត្រី​រូប​នេះ​ដើរទៅ​ដើរមក​និង​ស្រែក​ត្អូញ​ថា​ឈឺពោះ ថែម​ទាំង​មាន​សភាព​ដូច​ជា​បែក​ទឹកភ្លោះ​ទៀត​ផង តែ​មិន​ទាន់​សម្រាលកូន​នៅឡើយ​ទេ ។ ភា្ល​ម​ៗ​នោះ អ្នក​រស់នៅ​ក្បែរ​ចំណុច​ខាងលើ បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​មក​កាន់​ចំណុច​ខាងលើ ។
ប្រភព​ដដែល​បន្ត​ថា ស្ត្រី​មាន​សតិ​មិន​ប្រក្រតី​ដែល​មាន​ផ្ទៃពោះ​នេះ គេ​តែង​ឃើញ​ដើរ​ដេក​តាម​សំយាបផ្ទះ​គេ​នៅ​ម្តុំ​នោះ​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ ហើយ​ក៏​មិន​ដែល​ឃើញ​មាន​ក្រុម​គ្រួសារ​ឬ​បងប្អូន​ណា​មក​សួរនាំ​ឡើយ ។

នៅ​ពេល​សមត្ថកិច្ច​មូលដ្ឋាន​មក​ដល់ ក៏​បាន​ទាក់ទង​ហៅ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មក​ដឹក​ស្ត្រី​រូប​នេះ​ទៅ​សម្រាលកូន ។ ពិតជា​អាណោចអាធ័ម​ពន់ពេក​ណាស់​សម្រាប់​ស្ត្រី​ដែល​មាន​សតិ​មិន​ប្រក្រតី​ហើយ​ពពោះ​ទៀត​នោះ គឺ​គួរ​ឱ្យ​ខ្លោចផ្សា​ក្នុង​ចិត្ត​ណាស់​។ មិន​មាន​នរណា​ដឹង​ប្រវត្តិ​ស្ត្រី​រូប​នេះ​ទេ​ថា តើ​មាន​ប្តី​ឬ​ក៏​ត្រូវ​គេ​ឆបោក​បែប​ណា​ទេ ទើប​មាន​ផ្ទៃពោះ​បែប​នេះ ៕ ​

អត្ថបទសរសេរ ដោយ