អតីតគ្រូបង្វឹកអាព្រិចខាងត្បូង ៖ FIFA មិនគួរឲ្យ Messi ចូលប្រកួត World Cup សោះ
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា អតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាព្រិចខាងត្បួង លោក Carlos Queiroz បាននិយាយក្នុងន័យកំប្លែងថា FIFA…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា អតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាព្រិចខាងត្បួង លោក Carlos Queiroz បាននិយាយក្នុងន័យកំប្លែងថា FIFA…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា អតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាព្រិចខាងត្បួង លោក Carlos Queiroz បាននិយាយក្នុងន័យកំប្លែងថា FIFA គួរតែហាម Messi ដែលជាជើងខ្លាំងប្រចាំក្លិបអ្នកមានបុណ្យ Barcelona និងក្រុមជម្រើសជាតិអាហ្សង់ទីនមិនឲ្យមកលេងក្នុងការប្រកួត ។
លោក Carlos ដែលធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិអាព្រិចខាងត្បូង នៅចន្លោះឆ្នាំ២០០០ និង ២០០២ បានមកកាន់ក្រុមជម្រើសជាតិអ៊ីរ៉ង់វិញនៅឆ្នាំ២០១១ ។ លោកបានរំលឹកកាលពីក្រុមអ៊ីរ៉ង់ប៉ះជាមួយ Messi កាលពីការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក World Cup ឆ្នាំ២០១៤ នៅប្រេស៊ីល ។
លោកបាននិយាយថា «ខ្ញុំតែងតែប្រាប់ថា Messi គឺជាកីឡាករមិនធម្មតា។ គេគឺខ្លាំងខុសពីកីឡាករផ្សេងទៀតលើលោក ។ ប្រសិនបើគេជាមនុស្សធម្មតាដូចគេដូចឯងគេនឹងមិនអាចទាត់បានខ្លាំងកប់បែបនេះទេ ។ FIFA មិនគួរណាឲ្យ Messi មកចូលលេងទេ ។ ចាំពេលយើងរកឃើញថា គេពិតជាដូចមនុស្សធម្មតាចាំឲ្យចូលលេង» ។
លោកនិយាយបែបនេះក្នុងន័យសំដៅទៅលើការដែលក្រុមរបស់លោកប៉ះជាមួយនឹង Messi កាលពីឆ្នាំ២០១៤ នៅក្នុងការប្រកួត World Cup ឆ្នាំ២០១៨ ដែលនឹងធ្វើឡើងនាពេលខាងមុខនេះក្រុមជម្រើសជាតិអ៊ីរ៉ង់នឹងជួបជាមួយនឹងក្រុមព័រទុយហ្កាល់ ក្រុមអេស្ប៉ាញ និងក្រុមម៉ារុក ៕
ចែករំលែកព័តមាននេះ