ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​អ្នក​ជិតខាង​ប្រទះ​ឃើញ ដេក​ស្លា.ប់​មុខ​បន្ទប់ទឹក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៨​នេះ ស្ថិត​នៅផ្ទះ​លេខ​៤០២​បេ ក្នុងភូមិ​មិត្តភាព សង្កាត​ឫស្សី​កែវ ខណ្ឌឫស្សីកែវ​។…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៨​នេះ ស្ថិត​នៅផ្ទះ​លេខ​៤០២​បេ ក្នុងភូមិ​មិត្តភាព សង្កាត​ឫស្សី​កែវ ខណ្ឌឫស្សីកែវ​។ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដែល​ស្ត្រី​ចំណាស់​ម្នាក់​បាន​ដួល​ស្លាប់​នៅ​មុខ​បន្ទប់ទឹក​របស់​ក្នុងផ្ទះ​របស់​ខ្លួន​កំពុង​រស់នៅ ទាំង​សភាព​អាក្រាត​កាយ​។ ស្ត្រី​រង​គ្រោះ​ខាងលើ​នោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ឡោម សំឡី អាយុ​៧៨​ឆ្នាំ រស់នៅ​ផ្ទះ​កើតហេតុ​ខាងលើ ហើយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដួល​ស្លាប់​នៅ​មុខ​បន្ទប់ទឹក ក្បែរ​គ្រែ​ដេក​របស់ ខ្លួន​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា​ស្ត្រី​ចំណាស់​រូប​នោះ​តែង​ក្រោក ពី​ដំណេក​នៅ​វេលា​ព្រឹក​ព្រលឹម ដើម្បី​បោសសម្អាត​នៅ​មុខ​ផ្ទះ តែ​នៅ​ព្រឹក​មិ​ញ​នេះ គេ​មិន​បានឃើញ​រូប​គាត់​ចេញ​មក​បោស​សម្អាតផ្ទះ​ដូច​សព្វដង ហើយ​មិនឃើញ​គាត់​រហូត​ដល់​ល្ងាច​។ អ្នក​រស់នៅ​ក្បែរ​នោះ ដោយ​មានការ​សង្ស័យ​ក៏​បាន​រាយការណ៍​ប្រាប់​មេ​ភូមិ រួច​នាំ​គ្នា​គាស់​ទ្វារ​បង្អួច​ចូល​មើល ស្រាប់តែ​ឃើញ​ស្ត្រី​រង​គ្រោះ​ដេក​ស្លាប់​នៅ​មុខ​បន្ទប់ទឹក ក្បែរ​គ្រែ​ដេក​របស់​ខ្លួន​ទាំង​អាក្រាត​កាយ​៕


https://youtu.be/5diJAg-3log

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ