ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ មុខ​ស​ញ្ញ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៣​នាក់ និង​វត្ថុ​តាង…

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ មុខ​ស​ញ្ញ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៣​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​ចាប់​ឃាត់ខ្លួន​នៅ​ចំណុច​ម្តុំ​ផ្សារ​យួន ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត កម្លាំង​មូលដ្ឋាន​កង​រាជ​អាវុធ​ហ្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នេះ​បើ​តាម​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជាក់​ឲ្យ​ដឹង​។ លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ទៀត​ថា​៖ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន ពី​ករណី​ខាងលើ និង​ធ្វើ​ឡើង​ដោយ​អនុលោម​តាម​ការ​ណែនាំ​របស់​លោក សុក កែវ​បណ្ឌិត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​។

លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​ភ្លាម​ៗ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣១​នាក់ ១-​ឈ្មោះ វិ​ន ធី​លិ​ន ហៅ​យាយ​យួន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ជនជាតិ​វៀតណាម បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ២-​ឈ្មោះ ស្រៀ​ង ចាន់​តារា ហៅ​ជា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​មិន​ពិតប្រាកដ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ៣-​ឈ្មោះ កែវ សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។ ព្រមទាំង​ចាប់​យក​វត្ថុ​តាង​រួម​មាន ៖ -​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន ទឹកកក ចំនួន​១៣​កូន​ថង់​តូច ស្មើនឹង ៧.៣១​ក្រាម -​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន​១៤៣​គ្រាប់ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន ០១ -​ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង (​ម៉ាក​សាំ​ស៊ុ​ង​ហ្គា​ឡាក់​ស៊ី អេស​៧ ពណ៌​ទឹកមាស ០១​គ្រឿង និង​ម៉ាក​អូ​ប៉ូ អេ​ហ្វ​៣ ពណ៌​ផ្កាឈូក​០១​គ្រឿង​) -​ប្រាក់​ខ្មែរ​ចំនួន ២៩០.០០០​រៀល -​ប្រាក់​បាត​ចំនួន ៦០០​បាត -​ប្រាក់​ដុល្លា​ចំនួន ២​ដុល្លារ -​ចិញ្ចៀន​លោហធាតុ​ពណ៌​លឿង​ចំនួន​០២​វង់ -​ខ្សែដៃ​លោហធាតុ​ពណ៌​លឿង​ចំនួន​០២​ខ្សៃ -​សៀវភៅបញ្ជី​លក់​គ្រឿងញៀន​ចំនួន ០១​ក្បាល -​ឧបករណ៍​ជក់ និង​ច្រក​គ្រឿងញៀន​មួយ​ចំនួន​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​បន្ថែម​ថា​៖ ក្រោយ​ធ្វើការ​សាកសួរ និង​ធ្វើតេស្ត​ទៅ​លើ​សារធាតុ​ញៀន​ខាងលើ លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់​បន្ថែម​ថា​៖ ក្រោយ​ពី​ការ​សាកសួរ​របស់​កម្លាំង​ជំនាញ និង​ការ​ធ្វើតេស្ត​ទៅ​លើ​សារធាតុ​ញៀន បាន​បញ្ជាក់​អោយ​ឃើញ​ថា ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ ពិតជា​បាន​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ពិតប្រាកដ​មែន និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ