ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ថ្មី​2​គ្រឿង​សម្រាប់​ប្រធានាធិបតី​ចំណាយ​3,9​ពាន់​លាន​ដុល្លារ

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ សេត​វិមាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ថា រដ្ឋការ​លោក​ដូ​ណា​ល់ ត្រាំ សម្រេច​លើ​កិច្ចព្រមព្រៀង​មួយ​មាន​ទឹកប្រាក់​ដល់​ទៅ​៣,៩​ពាន់​លាន​ដុល្លារ ជាមួយ​ក្រុមហ៊ុន​ប៊ូ​អ៊ី​ង ដើម្បី​ឱ្យ​ទទួល​បាន​យន្តហោះ…

សហរដ្ឋ​អា​មេ​រិ​ក ៖ សេត​វិមាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ថា រដ្ឋការ​លោក​ដូ​ណា​ល់ ត្រាំ សម្រេច​លើ​កិច្ចព្រមព្រៀង​មួយ​មាន​ទឹកប្រាក់​ដល់​ទៅ​៣,៩​ពាន់​លាន​ដុល្លារ ជាមួយ​ក្រុមហ៊ុន​ប៊ូ​អ៊ី​ង ដើម្បី​ឱ្យ​ទទួល​បាន​យន្តហោះ AIR FORCE ONE ថ្មី​ចំនួន​២​គ្រឿង។

អ្នកនាំពាក្យ​សេត​វិមាន​បញ្ជាក់​ថា ប្រ​ធានា​ធិ​បតី​លោក​ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន​ប៊ូ​អ៊ី​ង​សម្រាប់កុងត្រា​មួយ​មាន​តម្លៃ​កំណត់​សម្រាប់​យន្តហោះ​ថ្មី​២​គ្រឿង​របស់​ប្រធានាធិបតី ។

ក្រុមហ៊ុន​ប៊ូ​អ៊ី​ង​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ី​កាហ្គោ​គូសបញ្ជាក់​តាម TWITTER ថា ខ្លួន​មាន​មោទនភាព​ផលិត​យន្តហោះ AIR FORCE ONE ជំនាន់​ថ្មី ។

លោក​ត្រាំ ធ្លាប់​គំរាម​កាលពី​ដំណាច់ឆ្នាំ​២០១៦​ថា លោក​នឹង​លុប​ចោល​កុងត្រា​រវាង​ប៊ូ​អ៊ីង និង​កងទ័ពអាកាស​អា​មេ​រិ​ក​ដែល​ត្រូវ​ចំណាយ​ប្រាក់​ដល់​ទៅ​៤​ពាន់​លាន​ដុល្លារ​សម្រាប់​យន្តហោះ​ទាំង​២​គ្រឿង​នោះ​ដោយ​លោក​ថា នេះ​ជា​តម្លៃ​ខ្ពស់​ខ្លាំង​ណាស់ ។
បើ​និយាយ​ពី​តម្លៃ​យន្តហោះ​ប៊ូ​អ៊ីង 747-8 ស៊ី​វិល​មួយ​គ្រឿង​មាន​តម្លៃ​ត្រឹម​៣៩០​លាន​ដុល្លារ តែ​ចំពោះ​យន្តហោះ​ប៊ូ​អ៊ី​ង​សម្រាប់​ប្រ​ធា​នា​ធិ​បតី​តម្លៃ​ពិតជា​ខ្ពស់​ខ្លាំង ព្រោះ​មាន​បន្ថែម​ឧបករណ៍​សន្តិសុខ និង​ការពារ ។

ក្រុមហ៊ុន​ប៊ូ​អ៊ី​ង​ឱ្យ​ដឹង​ថា កាលបរិច្ឆេទ​នៃ​ការផ្តល់​យន្តហោះ​ថ្មី​ទាំងនេះ​ពឹងផ្អែក​លើ​ការ​សាកល្បង​របស់​កងទ័ពអាកាស​អា​មេ​រិ​ក ។ ផែនការ​ដំបូង​គ្រោង​ផ្តល់​នា​ឆ្នាំ​២០២៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ