ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ពិនិត្យ​សុខភាព​ផ្លូវចិត្ត​ផង

6 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​នឹង​ក្លាយទៅជា​ម្តាយ​គេ​ម្នាក់​ក្នុង​ចំណោម​៤​នាក់ មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​មុន​ពេល​សម្រាលកូន ។ ការ​ពិត​នោះ​គឺថា​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ក្នុង​ចំណោម​៤​នាក់ ដែល​មាន​បញ្ហា​ផ្លូវចិត្ត​មិនមែន​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ ព្រោះ​ការ​សិក្សា…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​នឹង​ក្លាយទៅជា​ម្តាយ​គេ​ម្នាក់​ក្នុង​ចំណោម​៤​នាក់ មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​មុន​ពេល​សម្រាលកូន ។ ការ​ពិត​នោះ​គឺថា​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ក្នុង​ចំណោម​៤​នាក់ ដែល​មាន​បញ្ហា​ផ្លូវចិត្ត​មិនមែន​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឡើយ ព្រោះ​ការ​សិក្សា មុន​ៗ​បាន​បង្ហាញ​ថា មនុស្ស​ពេញវ័យ​ម្នាក់​ក្នុង​ចំណោម​៦​នាក់​ហើយ​ក្នុង​ប្រទេស​អង់គ្លេស មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​គ្រប់ពេល​ទាំងអស់​។ ដូច្នេះ​គ្រាន់តែ​បញ្ចូល​ស្ត្រី​មាន​ផ្ទៃពោះ​បន្ថែម​ទៀត​ក៏​មិន​មាន​អ្វី​ទាស់​ខុស​ដែរ ។

ប៉ុន្តែ​ការ​សិក្សា​នេះ​មិន​បាន​ធ្វើការ​សង្កេត​ទៅ​លើ​បញ្ហា​ផ្លូវចិត្ត​លើ​ស្ត្រី​មាន​ផ្ទៃពោះ​នៅទេ​។ អ្នក​ស្រាវជ្រាវ​គ្រាន់តែ​ចង់​ដឹង​ថា តើ​ការ​ប្រើ​វិធី​ពិនិត្យ​សុខភាព​រក​ជំងឺ​បាក់ទឹកចិត្ត​មាន​ភាព​សុក្រឹត​បែប​ណា ដើម្បី​សម្គាល់​ដឹង​យ៉ាង​ត្រឹមត្រូវ​លើ​ស្ត្រី​មាន​បញ្ហា​បាក់ទឹកចិត្ត ។
សំណួរ​ដែល​គេ​ប្រើ​ដើម្បី​ពិនិត្យ​សុខភាព​ផ្លូវចិត្ត​នោះ​មាន​ដូច​ជា ៖

•​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មុន តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​អស់សង្ឃឹម បាក់ទឹកចិត្ត ឬ​ពិបាកចិត្ត​អ្វី​ដែរ​ទេ?

•​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មុន តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ចាប់អារម្មណ៍​អ្វីមួយ​តិចតួច ឬ​សប្បាយចិត្ត​នូវ​អ្វី​ដែល​កំពុង​តែ​ធ្វើ​ដែរ​ទេ?

ក្រោយ​ពី​សួរ​សំណួរ​ទាំងនេះ​រួច អ្នក​ស្រាវជ្រាវ​បាន​ប្រើប្រាស់​តារាង​សំណួរ​សួរ​កាន់តែ​ក្បោះក្បាយ​បន្ថែម​ទៀត ដើម្បី​កំណត់​រោគវិនិច្ឆ័យ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ដើម្បី​ចង់​ដឹង​ថា លទ្ធផល​ដែល​ចេញ​មក​មានការ​ផ្គត់ផ្គង់​គ្នា​ត្រឹមត្រូវ ឬ​អត់ ។

សំណួរ​ដែល​គេ​ប្រើ​នោះ គឺ​ល្អ​ល្មម​ក្នុង​ការ​សម្គាល់ថា មនុស្ស​មាន​បញ្ហា ឬ​អត់ ហើយ​ក្នុង​នោះ​មាន​ស្ត្រី​ប្រមាណ​ពីរ​ភាគ​បី​ហើយ​ដែល​ឆ្លើយ​ថា​Yes ដូច្នេះ​អាច​កំណត់​រោគវិនិច្ឆ័យ​ថា មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​មួយ​ចំនួន​បាន ។ យ៉ាងណាមិញ ការ​សិក្សា​នេះ​បាន​កត់​សម្គាល់​ដឹង​អំពី​បញ្ហា​សំខាន់​មួយ​ថា រាល់​ខាង​ខិតខំ​ប្រឹងប្រែង​ពិនិត្យ​ទាំងនេះ គួរតែ​ធ្វើ​ឡើង​ដោយ​អ្នកជំនាញ​ខាង​ចិត្តសាស្ត្រ ដើម្បី​សម្គាល់​ដឹង​ថា ស្ត្រី​ដែល​មាន​ភាព​សង្ស័យ​កើត​ជំងឺផ្លូវចិត្ត​ក្នុង​ពេល​មាន​ផ្ទៃពោះ​ភ្លាម​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ