ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​អ្នក​គេង​មិន​បាន​គ្រប់​កាលពី​យប់

6 ឆ្នាំ មុន

កើត​មុន បើសិនជា​អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ទេ ស្បែក​នឹង​បង្ហាញ​អាការ​នេះ​ឲ្យ​ឃើញ​កាន់តែ​លឿន​។ ការ​សិក្សា​ខ្លះ​បាន​រក​ឃើញ​ការ​ទាក់ទង​មួយ​រវាង​ការ​គេង​មិន​គ្រប់គ្រាន់ និង​ការ​កើត​មុន ដែល​រឿង​នេះ​ប្រហែលជា​ទាក់ទង​នឹង​របៀប​ដែល​ការ​គេង​គ្រប់គ្រង​ដល់​អ៊័​រ​ម៉ូ​ន​ក្នុង​រាង​កាយ ។ ការ​គេង​មិន​គ្រប់គ្រាន់​ក៏​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​ដែរ ដូច្នេះ​អ្នក​ងាយ​នឹង​មាន​ជំងឺ​ច្រើន​ដែរ ។…

កើត​មុន

បើសិនជា​អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ទេ ស្បែក​នឹង​បង្ហាញ​អាការ​នេះ​ឲ្យ​ឃើញ​កាន់តែ​លឿន​។ ការ​សិក្សា​ខ្លះ​បាន​រក​ឃើញ​ការ​ទាក់ទង​មួយ​រវាង​ការ​គេង​មិន​គ្រប់គ្រាន់ និង​ការ​កើត​មុន ដែល​រឿង​នេះ​ប្រហែលជា​ទាក់ទង​នឹង​របៀប​ដែល​ការ​គេង​គ្រប់គ្រង​ដល់​អ៊័​រ​ម៉ូ​ន​ក្នុង​រាង​កាយ ។ ការ​គេង​មិន​គ្រប់គ្រាន់​ក៏​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​ដែរ ដូច្នេះ​អ្នក​ងាយ​នឹង​មាន​ជំងឺ​ច្រើន​ដែរ ។

ភ្នែក​មិនសូវ​មាន​សុខភាព​ល្អ
ការ​ដែល​ភ្នែក​ឡើង​ក្រហម ប៉ោង មាន​ស្នាម​ខ្មៅ​ៗ​ជុំវិញ​ភ្នែក និង​មាន​ថ្នក់​ក្រោម​ភ្នែក សុទ្ធតែ​ជា​សញ្ញា​ដែល​បញ្ជាក់​ថា អ្នក​មិន​ទទួល​បានការ​គេង​គ្រប់គ្រាន់​ហើយ ។ ការ​គេង​មិន​គ្រប់​ងាយ​នឹង​ធ្វើ​ឲ្យ​កើត​ស្បែក​ជ្រីវជ្រួញ ហើម​មុខ និង​ហើម​មុខ​ខ្លាំង​ណាស់ ។ រឿង​នេះ​ប្រហែលជា​រាង​កាយ​បាត់បង់​អ៊័​រ​ម៉ូ​ន​គ្រប់គ្រង​ការ​ជួសជុល​ជាលិកា​ដែល​ខូចខាត​នៅ​ពេល​មិន​បាន​គេង​លក់​ស្កប់ស្កល់ ។

ឡើង​ទម្ងន់
នៅ​ពេល​អ្នក​គេង​បាន​គ្រប់គ្រាន់ រាង​កាយ​អាច​នឹង​គ្រប់គ្រង​អ៊័រ​ម៉ូ​ន​បាន​យ៉ាង​ល្អ ជា​ពិសេស​ការ​ឃ្លាន​អាហារ​ច្រើន​តែ​ម្តង ។ ​អ៊័រម៉ូ​ន​ដែល​គេ​និយាយ​នេះ​មាន​ដូច​ជា Ghrelin និង Leptin​។ បើ​គ្មាន​​អ៊័រម៉ូ​ន​នេះ​ទេ អ្នក​ប្រហែលជា​មាន​អារម្មណ៍​ចង់​ញ៉ាំ​អាហារ​ច្រើន​ដែល​នាំ​ឲ្យ​ឡើង​ទម្ងន់​ជា​មិន​ខាន ។

ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព
ក្រោយ​ពី​គេង​មិន​បាន​ពេញ​មួយ​យប់ អ្នក​ប្រហែលជា​ចង់​ញ៉ាំ​ប៊័រ​ហ្គ័​រ និង​ដំឡូងបារាំង​ចៀន​សម្រាប់​អាហារ​ថ្ងៃត្រង់​ហើយ ។ ខួរក្បាល​ដែល​គេង​មិន​បាន​គ្រប់គ្រាន់​ទំនងជា​ងាយ​នឹង​ឃ្លាន​អាហារ​សម្រន់​ណា​ដែល​មិន​ផ្តល់​សុខភាព​ណាស់ ។

ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន
វា​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​ទេ ។ ជាតិ​កាហ្វេ​អ៊ី​ន​ប្រហែលជា​ចម្លើយ​នៃ​ការ​គេង​មិន​បាន​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​វា​អាច​ក្លាយទៅជា​បញ្ហា​បាន​យ៉ាង​ងាយ ក្នុង​ករណី​ប្រើប្រាស់​ច្រើន ។ ការ​ដែល​ញ៉ាំ​កាហ្វេ ឬ​សូ​ដា​ប្រហែលជា​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​រយៈពេល​ខ្លី ប៉ុន្តែ​វា​អាច​នាំ​ឲ្យ​ថប់​អារម្មណ៍ ឬ​គេង​មិន​លក់​រយៈពេល​វែង​បាន ។

មាន​អារម្មណ៍មិនល្អ
ភាព​ឆេវឆាវ គឺជា​សញ្ញា​ដ៏​ធំ​មួយ​នៃ​ការ​គេង​មិន​បាន​គ្រប់គ្រាន់ ។ ការ​សិក្សា​មួយ​បាន​កាត់​បន្ថយ​ការ​គេង​របស់​មនុស្ស​ត្រឹម​៤​ម៉ោង កន្លែង​ក្នុង​មួយ​យប់​រយៈពេល​មួ​យស​ប្តា​ហ៍ ។ លទ្ធផល​បាន​បង្ហាញ​ថា ពួក​គេ​មាន​ស្ត្រេ​ស ខឹង និង​អស់កម្លាំង​ផ្លូវចិត្ត​កាន់តែ​ច្រើន ។ អារម្មណ៍​ពួក​គេ​នឹង​ល្អ​មក​វិញ​នៅ​ពេល​គេង​បាន​គ្រប់គ្រាន់ ។

មាន​អារម្មណ៍​បាក់ទឹកចិត្ត
ការ​បាក់ទឹកចិត្ត និង​គេង​មិន​គ្រប់គ្រាន់ ក៏​មានការ​ទាក់ទង​គ្នា​គ្នា​យ៉ាង​ខ្លាំង​ដែរ ។ អ្វី​ដែល​កាន់តែ​ពិបាក​នោះ​គឺថា​ការ​បាក់ទឹកចិត្ត​អាច​នាំ​ឲ្យ​គេង​មិន​គ្រប់គ្រាន់ ហើយ​ការ​គេង​មិន​គ្រប់គ្រាន់​អាច​នាំ​ឲ្យ​បាក់ទឹកចិត្ត​កើតឡើង​ដែរ ។

មាន​បញ្ហា​នៅ​ពេល​ព្រឹក
ការ​ភ្ញាក់​ពី​គេង​ជាមួយនឹង​ការ​ឈឺបំពង់ក ស្ងួត​មាត់ ឬ​ឈឺក្បាល​អាច​បញ្ជាក់​ថា​មាន​បញ្ហា​ជំងឺ​ណាមួយ ដែល​វា​បណ្តាល​មក​ពី​ការ​គេង​មិន​គ្រប់គ្រាន់​ដូច​ជា ការ​គេង​បាត់​ដង្ហើម គេង​ស្រមុក ឬ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ ។ បើសិនជា​អ្នក​សម្គាល់​ឃើញ​អាការ​ទាំងនេះ​ច្រើន​ដង ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ ។

ចូរ​គេង​ទៅ​តាម​តម្រូវការ​របស់​អ្នក
មនុស្ស​ធំ​ភាគច្រើន​ត្រូវការ​គេង​ពី​៧​ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់ ដូច្នេះ​ដើម្បី​គេង​បាន​លក់​ស្រួល និង​គ្រប់គ្រាន់​ចូ​ង​ប្រាកដ​ថា​៖
•​គេង​ទៀងពេល និង​ភ្ញាក់​ទៀងពេល​ដែរ
•​ធ្វើ​យ៉ាងណា​ឲ្យ​បន្ទប់​គេង​ត្រជាក់ ស្ងាត់ និង​ងងឹត
•​ហាត់ប្រាណ​ទៀងទាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ