ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ស្លា.ប់​ភ្លាម​ ​ម្នាក់​ទៀត​ស្លា.ប់​នៅមន្ទីរ​ពេទ្យ​ដោយ​សារ​ម៉ូតូ​2គ្រឿង​បុក​គ្នា

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជនម្នាក់​បាន​ស្លា.ប់ ​​ភ្លាមៗ​នៅ​នឹង​កន្លែង​ ឯ​ម្នាក់​ទៀត​ស្លា.ប់ពេល​បញ្ជូន​​ទៅ​​ដល់​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ​បន្ទាប់​ពី​ពួក​គេ​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិសគ្នា​ហើយ​បាន​បុកគ្នា​ពេញ​ទំហឹង​លាន់​ដូច​រន្ទះ​​ កាល​ពី​វេលា​ម៉ោង​៦​និង​២៥​នាទី​ព្រឹក​​ថ្ងៃទី​ ២៦ ​​ធ្នូ ​នៅ​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​៣​ត្រង់​ចំណុច​វាល​ត្នោត​ទ្រេត​ស្ថិត​ក្នុង​ភូមិ​ស្រែញរ​សង្កាត់​ពង​ទឹក​ ខណ្ឌ​ដង្កោ ។

រាជធានីភ្នំពេញ ៖ យុវជនម្នាក់​បាន​ស្លាប់ ​​ភ្លាមៗ​នៅ​នឹង​កន្លែង​ ឯ​ម្នាក់​ទៀត​ស្លាប់ពេល​បញ្ជូន​​ទៅ​​ដល់​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ​បន្ទាប់​ពី​ពួក​គេ​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិសគ្នា​ហើយ​បាន​បុកគ្នា​ពេញ​ទំហឹង​លាន់​ដូច​រន្ទះ​​ កាល​ពី​វេលា​ម៉ោង​៦​និង​២៥​នាទី​ព្រឹក​​ថ្ងៃទី​ ២៦ ​​ធ្នូ ​នៅ​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​៣​ត្រង់​ចំណុច​វាល​ត្នោត​ទ្រេត​ស្ថិត​ក្នុង​ភូមិ​ស្រែញរ​សង្កាត់​ពង​ទឹក​ ខណ្ឌ​ដង្កោ ។​

ម៉ូតូដែល​បុក​គ្នា​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​ទាំង​សង​ខាង​​នោះ ​ត្រូវ​បាន​គេ​ស្គាល់​ថា ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​​វ៉េវ ពណ៌​ខ្មៅ ពាក់​​ស្លាក​លេខ​តាកែវ​1D-3031​បើក​បរ​ដោយ​​ឈ្មោះ​ដុម សុមិនា ហៅ​ដុម​ច័ន្ទ​សេរី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​គរុនិស្សិត​មាន​ទីលំនៅ​ភូមិ​ផ្សារ​រកា ឃុំរកា ក្នុង​ស្រុក​ដូន​កែវ​ខេត្តតាកែវ បាន​ស្លាប់​នៅ​​កន្លែង​កើត​ហេតុ​ ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុង​ដាសេ​១២៥​សេ៊រី​២០០៧ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កណ្ដាល​1E-9019​បើកបរ​ដោយ​ឈ្មោះ សុទ្ធ ឌីសាធ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មាន​ទី​លំនៅ​ភូមិ​ខ្លាគ្រហឹម ឃុំអំពិល​ទឹក​ ស្រុក​កំពង់​ត្រឡាច​ ខេត្តកំពង់ឆ្នាំង ស្លាប់​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ ។

តាម​ប្រភ​ពព័ត៌​មាន​បាន​ឲ្យដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​​​គេ​ឃើញម៉ូតូ​ទាំង​ពីរ​គ្រឿង​​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ដោយ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​សេ១២៥​សេ៊រី​២០០៧ ពណ៌ខ្មៅ បើកបរ​ពី​ត្បូង​ទៅជើង ចំណែក​​ម៉ូតូ​ម៉ាកហុង​វ៉េវ​បើកពី​ជើង​ទៅ​ត្បូង​ លុះ​ដល់​ចំណុច​កើត​េហតុ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​សេ​១២៥​សេ៊រី​២០០៧ បាន​បើក​​វ៉ា​រថយន្ត​មួយ​គ្រឿង​ដែល​កំពុង​បើក​ស្រប​ទិស​គ្នារួច​ក៏​​ជ្រុល​ទៅ​បុក​ជា​មួយ​ម៉ូតូម៉ាក​ហុង​ដាវ៉េវ​ពេញ​ទំហឹងតែម្ដង ។​ប្រភព​​ដដែល​បន្តថា​ ក្រោយ​ពេល​កើត​ហេតុ​អ្នកជិះ​ម៉ូតូ​ម៉ាក​​វ៉េវ​​បាន​​ស្លាប់​​នៅ​នឹង​កន្លែង​ចំណែក​ឯ​អ្នក​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដាសេ​១២៥​សេ៊រី​២០០៧​ពណ៌​ខ្មៅ​រង​របួស​ធ្ងន់ ​​និង​ត្រូវ​បាន​គេ​បញ្ជូន​​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​ ​ប៉ុ​ន្តែពេល​ទៅ​ដល់​មន្ទីរ​ពេទ្យក៏​បាន​ស្លាប់​ដែរ ​ដោយ​ឡែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​បាន​រង​ការ​ខូច​ខាត​មួយ​កំណាត់​មុខយ៉ាង​ដំណំ​ដូច​គ្នា​ក្នុង​នោះ​ម៉ូតូ​វ៉េវ​បាន​ដាច់​កង់​មុខ​ទៀតផង ។

កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ដង្កោ និង​ប៉ូលិស​​ប៉ុស្តិ៍​សង្កាត់ពង​​ទឹក​​បាន​​ចុះ​ទៅ​​កាន់​កន្លែង​​កើត​​ហេតុ​​ដើម្បីសម្រួល​​ចរាចរណ៍ ​និង​​បាន​ប្រគល់​ឲ្យប៉ូលិស​​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ​ ​វាស់វែង​និង​នាំ​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​ រង់ចាំ​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ៕