ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ក្នុង​ពេល​បើកបរ

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន និង​ភាគី​ពាក់ព័ន្ធ​បាន​ប្រកាស ផ្តើម​អនុវត្ត​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ទូរស័ព្ទ​ក្នុង​ពេល​បើកបរ​ក្នុង​ការ​រួម​គ្នា​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ។ ថ្លែង​ក្នុង​ពិធី​ប្រកាស​ចាប់ផ្តើម​អនុវត្ត​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន…

​រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន និង​ភាគី​ពាក់ព័ន្ធ​បាន​ប្រកាស ផ្តើម​អនុវត្ត​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ទូរស័ព្ទ​ក្នុង​ពេល​បើកបរ​ក្នុង​ការ​រួម​គ្នា​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ។

ថ្លែង​ក្នុង​ពិធី​ប្រកាស​ចាប់ផ្តើម​អនុវត្ត​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ​ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន លោកស្រី មឹន មាណវី រដ្ឋ លេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ថា​ការ​ចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ក្នុង​ពេល​បើកបរ​នៅ​ពេល​នេះ​គឺជា​ការ​ឆ្លើយ​តប​យ៉ាង​សម​ស្រប​ទៅ​នឹង​ស្ថានភាព​ជាក់ស្តែង​ដែល​ប្រទេស​កម្ពុជា​កំពុង​មាន​សន្តិសុខ​ពេញលេញ ។ លោកស្រី​បន្ត​ថា​ការ​ផ្សព្វផ្សាយ​នេះ​ក៏​អាច​នឹង​ចូលរួម​រំលឹកស្មារតី​ដល់​អ្នក​កំពុង​បើកបរ មាន​ប្រុង​ប្រយ័ត្ន និង​ជៀង​រៀង​ការ​និយាយ​ទូរស័ព្ទ​នៅ​ពេល​បើក​រដែ​លអាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​ផង​ដែរ ។

លោកស្រី​បញ្ជាក់​ថា «​យើង​ទាំងអស់​គ្នា​ពិតជា​បានឃើញ​ហើយ​ថា​បច្ចុប្បន្ន​គ្រោះថ្នាក់​ចរាចរណ៍​គឺ​ពិតជា​បណ្តាល​មក​ពី​អ្នក​ប្រើប្រាស់​ផ្លូវ​មួយ​ចំនួន​បាន​ភ្លេចខ្លួន​មិន​បាន​យកចិត្តទុកដាក់​ក្នុង​ពេល​បើកបរ ឬ​មិន​បាន​គោរព​គោរព​ច្បាប់​ស្តី​ពី​ចរាចរណ៍​ឲ្យ​បាន​ម៉ឺងម៉ាត់​ដោយ​បាន​បើកបរ​ក្នុង​ល្បឿន​លឿន មិន​គោរព​សិទ្ធិ​អាទិភាព វ៉ា​ជែង ឬ​បត់​ដោយ​ប្រថុយប្រថាន ជា​ពិសេស​ការ​ប្រើប្រាស់​ទូរ​ស័ព្ទ​​ក្នុង​ពេល​បើកបរ​» ។

លោកស្រី​រដ្ឋលេខាធិការ​ក៏​បាន​លើក​ឡើង​ថា យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទូរស័ព្ទ​មិ​មាន​ឧបករណ៍​បន្តស​ម្តេ​ង​ក្នុង​ពេល​បើកបរ​ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ស្តី​ពី​ការ​ប្រើប្រាស់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព ដែល​ត្រូវ​ប្រកាស​បើក​ដំណើរការ​កាលពី​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៧ ដែល​មាន​យុវជន​គំ​រូប​ដើម្បី​សុវត្ថិភាព​ចរាចរណ៍ និង​និស្សិត​សាល​វិទ្យាល័យ​ដៃគូ​ជា​អ្នក​អនុ​វត្ត​យុទ្ធនាការ​នេះ គឺជា​ពិតជា​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ក្នុង​ការ​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​ផ្លូវ​យកចិត្តទុក​ដាក់​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ហើយ​ខិតខំ​គោរព​ឲ្យ​បាន​នូវ​ច្បាប់​ស្តី​ពី​ចរាចរ​ណោ៍​ផ្លូវគោក ឈាន​ទៅ​ប​ឈ្ឈប់​គ្រប់​សកម្មភាព​នានា​ដែល បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ពិសេស​ការ​ប្រើប្រាស់​ទូរស័ព្ទ​ក្នុង​ពេល​បើកបរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ