ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធី សុវណ្ណ​ថា ជាប់ទៅ​ប្រកួត​សម្រស់​នៅ​កូរ៉េ​ដោយ​ស្វ័យ​ប្រវត្តិ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​រាត្រី​ថ្ងៃ​ទី​២៦ កុម្ភៈ ឆ្នាំ​២០១៨ កម្មវិធី​ប្រឡង​សម្រស់​អន្តរជាតិ​«Queen of the Spa» រៀបចំ​ឡើង​នៅ​«​សោ​ន​ក្លឹ​ប​»​។…

រាជធានី​ភ្នំពេញ ៖ កាលពី​រាត្រី​ថ្ងៃ​ទី​២៦ កុម្ភៈ ឆ្នាំ​២០១៨ កម្មវិធី​ប្រឡង​សម្រស់​អន្តរជាតិ​«Queen of the Spa» រៀបចំ​ឡើង​នៅ​«​សោ​ន​ក្លឹ​ប​»​។ វា​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​ត្រៀម​ទៅ​ប្រកួត​នៅ​ប្រទេស​កូរ៉េ ដោយ​ខាង​កម្ពុជា​ រៀបចំ​ចម្រាញ់​បេ​ក្ខ​នារី​សម្រាប់​ទៅ​ចូលរួម ។ អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍ គឺ​កញ្ញា​ធី សុវណ្ណ​ថា ​ដែល​តែងតែ​ចូលរួម​សកម្មភាព​នយោបាយ​នា​ពេល​កន្លង​មក ​ក៏​បាន​ចូលរួម​ប្រកួត​ដែរ ។

ការ​ប្រកួត​នេះ​ មាន​ជំនួយ និង​ការ​បង្ហាញ​ឱ្យ​ដឹង​ថា Queen of the Spa បង្កើត​រឿង​ភ្ញាក់ផ្អើល​មួយ​ក្នុង​ពិភព​សម្រស់​។ លើស​ពី​នេះ​បេ​ក្ខ​នារី​នឹង​ក្លាយជា​តារា​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត​កូរ៉េ ។វត្តមាន​គណៈកម្មការ​ចូលរួម មាន​Ms. Giant Yen បរ​វរ​កញ្ញា​ពិភពលោក​ឆ្នាំ​២០០៩ MrMARTIN Nielsen Mr PARK Jae Hong និង​លោកស្រី​ហង្ស បូ​រី មន្ត្រីជាន់ខ្ពស់​កម្ពុជា ។ ការ​ប្រឡង​ដ៏​ធំ​គ្រោង​ធ្វើ​ឡើង​នៅ​ប្រទេស​កូរ៉េ​ដែល​កញ្ញាឯក​ចូលរួម​ភាគច្រើន​ពី​ប្រទេស​តំបន់​អាស៊ាន ។

សម្រាប់​បេ​ក្ខ​នារី​ដែល​ចូលរួម​ការ​ប្រកួត​ចំនួន​៤៥​នាក់​នោះ​គណៈកម្មការ​ជ្រើសរើស​យក​តែ​១៥​នាក់​ទេ ។ ទោះជា​យ៉ាងណា​ក្តី​បេ​ក្ខ​នារី​ទាំង​១៥​នាក់​នោះ គណៈកម្មការ​នៅ​មិន​ទាន់​សម្រេច​ជ្រើសរើស​នៅឡើយ​ទេ គឺ​រង់ចាំ​ការ​បោះ​ត្នោត​តាម​អន​ឡាញ​បន្ថែម​ទៀត ។  ដោយឡែក​តែ​កញ្ញា​ធី សុវណ្ណ​ថា ត្រូវ​គណៈកម្មការ​សម្រេច​ជ្រើសរើស​យក​ទៅ​ប្រកួត​នៅ​ប្រទេស​កូរ៉េដោយ​ស្វ័យប្រវត្តិ​តែ​ម្ដង ។ ក្នុង​ការ​ប្រឡង​នា​រាត្រី​នោះ​កញ្ញា ធី សុវណ្ណ​ថា ​បាន​ឈរ​បង្ហាញ​រាង​ឱ្យ​អ្នក​សារព័ត៌មាន​ថតរូប​ទាំង​ញញឹម​រួសរាយ ។ នៅ​លើ​វេទិកា​នាង​ដើរ​បង្ហាញ​រាង និង​សម្រស់​យ៉ាង​យកចិត្តទុកដាក់ ។ ធី សុវណ្ណ​ថា មិន​បាន​ផ្តល់​បទ​សម្ភាសន៍​ទេ ដោយសារ​រវល់​ផ្ចង់​ការ​ប្រឡង ហើយ​សន្យា​ថា​ ពេលទំនេរ​នឹង​ឆ្លើយ​ប្រាប់​មូលហេតុ​ដែល​នាង​ចូលរួម​ប្រឡង​សម្រស់​នេះ ។

លោក​ជំទាវ​ហង្ស បូ​រី ដែល​ជា​គណៈកម្មការ​ដាក់​ពិន្ទុ ហើយ​ក៏​ត្រៀម​ទៅ​ចូលរួម​កម្មវិធី​ធំ​នៅ​ប្រទេស​កូរ៉េ​ដែរ​នោះ​បាន​ថ្លែង​ថា លោក​ជំទាវ​ចាប់អារម្មណ៍​ការ​ប្រឡង​នេះ ព្រោះ​ខុស​ពី​ការ​ប្រកួត​កន្លង​ទៅ ដោយសារ​តែ​មិន​ថា​នារី​ក្រមុំ មាន​ស្វាមី មេម៉ាយ​នោះ​ទេ ឲ្យ​តែ​ស្អាត អាច​ចូលរួម​ប្រឡង​បាន ។ រឹតតែ​ពិសេស​អ្នក​ប្រឡង​មិន​ប្រកាន់​ទាល់តែ​មាន​សម្រស់​ពី​ធម្មជាតិ​ទេ ទោះជា​កែទម្រង់​មុខ​ក៏​ចូលរួម​បាន​ដែរ ។

លោក​ជំទាវ​បញ្ជាក់​ថា​ មានការ​ផ្ចិត​ផ្ទ​ង់​ដាក់​ពិន្ទុ និង​វិនិច្ឆ័យ​យ៉ាង​ល្អ មិន​ទទួល​ការ​សូកប៉ាន់ ឬអ្វី​ខុស​គោលការណ៍​ឡើយ ។ ចំពោះ​ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​១ ទទួល​បាន​មកុដ​ពេជ្រ​តម្លៃ​៣​មុ​ឺ​ន​ដុល្លារ និង​ប្រាក់​អម​៦​មុ​ឺ​ន​ដុល្លារ ។ ចំណាត់ថ្នាក់​លេខ​២ ទឹកប្រាក់​៣​ម៉ឺន​ដុល្លារ ។ ចំណាត់ថ្នាក់​លេខ​៣​ទឹកប្រាក់​១៥០០០​ដុល្លារ ។ លើស​ពី​នេះ​ជ័យ​លា​ភី​នឹង​ក្លាយជា​តួ​សម្តែង​ប្រចាំ​ផលិតកម្ម​នៅ​ប្រទេស​កូរ៉េ ៕

អត្ថបទសរសេរ ដោយ