ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះមកស្តាប់​នាង​និយាយ​​ «​​ស្រឡាញ់នាយចយ»​ព្រោះអ្វី?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ជម្នះ​នឹង​ពាក្យ​ចំអក​រិះគន់​មួយ​ចំនួន​ថា ​មិន​សម​គ្នា​នោះ តារា​កំប្លែង​នាយ​ច​យ និង​គូស្នេហ៍​បាន​ចូល​រោងការ​ហើយ ​នៅ​ថ្ងៃទី​២៧ ​កុម្ភៈ ២០១៨ ។…

រាជធានី​ភ្នំពេញ​ ៖ ជម្នះ​នឹង​ពាក្យ​ចំអក​រិះគន់​មួយ​ចំនួន​ថា ​មិន​សម​គ្នា​នោះ តារា​កំប្លែង​នាយ​ច​យ និង​គូស្នេហ៍​បាន​ចូល​រោងការ​ហើយ ​នៅ​ថ្ងៃទី​២៧ ​កុម្ភៈ ២០១៨ ។ អាពាហ៍ពិពាហ៍​នេះ​ បន្ទាប់​ពី​អ្នក​ទាំង​២​បាន​សាង​ស្នេហ៍​យ៉ាង​ផ្អែមល្ហែម ​ជាទី​ចាប់អារម្មណ៍​របស់​មហាជន​នា​ពេល​កន្លង​មក ។

សំឡេង​ភ្លេង​ការ​បាន​បន្លឺ​ឡើង​ជាមួយ​កម្មវិធី​ជា​បន្តបន្ទាប់​ តាម​គន្លង​ទំនៀម​ប្រពៃណី នៅ​កន្លែង​ទទួល​រៀបចំ​ពិធី​មង្គលការ​ «​បុរី​វិមាន​ពិភព​ថ្មី​»​ ក្នុង​ខណ្ឌ​សែន​សុខ ។ ចំណែក​ពិធី​ពិសា​ភោជនាហារ​នា​ពេល​ល្ងាច​រៀបចំ​នៅ​ទីនោះ​ដែរ ។ បើ​ទោះបីជា​ពិធី​មង្គលការ​របស់​នាយ​ច​យ នា​ពេល​ព្រឹក​មិនសូវ​មាន​អ្នកសិល្បៈ​ចូលរួម​ក្តី ប៉ុន្តែ​ទាំង​នាយ​ច​យ និង​ភរិយា​ កញ្ញា​ក្វា​ន់ ឌី ញញឹ​ម​ស្រស់ស្រាយ ខណៈ​មាន​វត្តមាន​ចូលរួម​អបអរ​ពី​មិត្តភក្តិ និង​បងប្អូន សាច់ញាតិ​ទាំង​សងខាង ។

នាយ​ច​យ ជាតា​រា​កំប្លែង​ក្នុង​ក្រុម​នាយ​ក្រឹម​ ។ ជា​អ្នក​ខេត្តកំពង់ចាម នាយ​ច​យ​មានភ័ព្វ​វាសនា​អណ្តែត​ឡើង​ក្នុង​ពិភព​សិល្បៈ​កំប្លែង​តាម​រយៈ​ការ​ផ្តល់​ឱកាស និង​បណ្តុះបណ្តាល​ពី​នាយ​ក្រឹម ។ កាលពី​នាយ​ច​យ​នៅ​វ័យ​កុមារ នាយ​ក្រឹម​ចាប់អារម្មណ៍​ចំពោះ​មុខមាត់​របស់​នាយ​សក្តិ​សមជា​អ្នក​កំប្លែង ក៏​បណ្តុះបណ្តាល​ឱ្យ​ចូលរួម​សម្តែង​ជាមួយ​នាយ​តាំងពី​ពេល​នោះ​មក ។

ចំណែក​នាង​ក្វា​ន់ ឌី ជា​អ្នក​ខេត្តពោធិ៍សាត់ មាន​អាជីព​ជា​អ្នក​អ៊ុតសក់ ។ នាង​ត្រូវ​បាន​មហាជន​សរសើរ​រូប​សម្រស់​ស្រស់​សោភា បើ​ប្រៀបធៀប​ជាមួយ​នាយ​ច​យ​ដែល​មិនសូវ​សង្ហា​នោះ ។ ទោះជា​យ៉ាងណា​ក្តី បើ​ប្រៀបធៀប​ពី​កេរ្តិ៍ឈ្មោះ​ក្នុង​សង្គម គឺ​នាយ​ច​យ ជាតា​រា​កំប្លែង​ល្បី ឯ​នាង​ក្វា​ន់ ឌី គ្រាន់តែ​ជា​ជន​សាមញ្ញ​ប៉ុណ្ណោះ ។ មុន​ពេល​ឈាន​ដល់​រៀប​មង្គលការ​នេះ​ឡើង​ នាយ​ច​យ ត្រូវ​មហាជន​រិះគន់​ផង និង​អបអរ​ផង ក្នុង​ពេល​ដែល​នាយ​បាន​គូស្នេហ៍​ស្រស់​ស្អាត​មិន​សម​នឹង​ខ្លួន ។

មានការ​លើក​ឡើង​ថា ស្នេហា​មួយ​នេះ ​ទំនងជា​មិនមែន​កើត​ចេញពី​ចិត្ត និង​បេះដូង​ឡើយ ពោល​អាច​មក​ពី​ភាគី​ខាង​ស្រី​សម្លឹង​ឃើញ​ទ្រព្យសម្បត្តិ និង​កេរ្តិ៍ឈ្មោះ​របស់​នាយ​ច​យ​ប៉ុណ្ណោះ ។ បើ​ទោះជា​មានការ​លើក​ឡើង​បែប​នោះ​ក្តី ទាំង​នាយ​ច​យ និង​គូស្នេហ៍​ មិន​ទោមនស្ស​ឡើយ ដោយ​អ្នក​ទាំង​ពីរ​តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា ដូច​ជា​ដើរ​កម្សាន្ត និង​នាយ​ច​យ​ រៀបចំ​ខួបកំណើត​ឱ្យ​គូស្នេហ៍​ជាដើម ។

រហូត​ឈាន​មក​ដល់​ពិធី​រៀប​មង្គលការ​នា​ពេល​នេះ នាយ​ច​យ មិន​ធ្លាប់​បាន​បញ្ចេញ​ប្រតិកម្ម​តប​មហាជន ប៉ុន្តែ​សម្រាប់​នាង​ក្វា​ន់ ឌី ធ្លាប់​អះអាង​ថា «នាង​ស្រឡាញ់​នាយ​ច​យ ដោយ​ចិត្ត​ស្មោះ និង​អាណិត ដោយ​មិន​បាន​គិត​ពី​រូបរាង និង​ទ្រព្យសម្បត្តិ​អ្វី​ឡើយ ព្រោះ​នាយ​ច​យ​​ក៏​គ្មាន​ទ្រព្យ លុយ​ឡាន​ដូច​គេ​ដែរ» ។
មុន​នឹង​សម្រេចចិត្ត​រៀប​មង្គលការ នាយ​ច​យ និង​ភរិយា​បាន​សាង​ស្នេហ៍ និង​ឈ្វេងយល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​រយៈពេល​ជាង​១​ឆ្នាំ ។ អ្នក​ណា​សើចយំ​អី​​មិន​សំខាន់ តែ​សំខាន់​នាយ​ច​យ និង​គូស្នេហ៍​ស្រឡាញ់​គ្នា និង​ចូល​រោងការ​ជាមួយ​គ្នាហើយ ។

អត្ថបទសរសេរ ដោយ