ឪពុក Neymar កំពុងដុតដៃដុតជើងដើម្បីឱ្យ Neymar អាចជាបានលឿន
តាមប្រភពព័ត៌មាន Marca បានឲ្យដឹងថា ឪពុករបស់ Neymar លោក Neymar Sr បានប្រាប់អ្នកសារព័ត៌មានថា PSG…
តាមប្រភពព័ត៌មាន Marca បានឲ្យដឹងថា ឪពុករបស់ Neymar លោក Neymar Sr បានប្រាប់អ្នកសារព័ត៌មានថា PSG…
តាមប្រភពព័ត៌មាន Marca បានឲ្យដឹងថា ឪពុករបស់ Neymar លោក Neymar Sr បានប្រាប់អ្នកសារព័ត៌មានថា PSG គ្មាន Neymar រយៈពេលយ៉ាងហោចណាស់ពី៦ទៅ៨សប្តាហ៍ទម្រាំ Neymar ជាដូចដើម ។ នេះជាការលើកឡើងរបស់លោកទៅកាន់ព័ត៌មាន ESPN Brazil ។
កាលពីថ្ងៃអាទិត្យកន្លងមក Neymar បានរងរបួសថ្លោះកជើង និងបាក់ឆ្អឹងបាតជើងមួយកន្លែង ក្នុងការប្រកួតជាមួយនឹង Marseille ។ នេះហើយទើបធ្វើឲ្យ Neymar អាចនឹងខកខានមិនបានទៅស៊ីសាច់ហុតឈាមជាមួយនឹងក្រុមអធិរាជស Real Madrid ។
ឪពុករបស់ Neymar បាននិយាយថា «PSG ដឹងថាពួកគេមិនអាចមាន Neymar ទៅប្រកួតជាមួយទេ សម្រាប់៦ទៅ៨សប្តាហ៍ខាងមុខនេះ ។ នេះគឺគ្មានជម្រើសឡើយ ។ ពួកយើងកំពុងតែរងចាំទៅនិយាយជាមួយ PSG ដើម្បីដោះស្រាយបញ្ហានេះ ។ វាមិនមានជាការសម្រេចចិត្តរបស់ Neymar ហើយក៏គេគ្មានសិទ្ធិដែរ ។ គេមិនមែនជាគ្រូពេទ្យឡើយ ហើយខ្ញុំក៏មិនមែនដែរ ។ ពេលនេះក្រុមគ្រូពេទ្យរបស់ក្រុមជម្រើសជាតិប្រេស៊ីលបាននាំគ្នាពិភាក្សាពីរឿងនេះ» ។
លោកបានបន្តថា «យើងនឹងសម្រេចចិត្តនៅថ្ងៃស្អែក ។ យើងមិនចង់ស្ថិតនៅក្នុងស្ថានភាពបែបនេះឡើយ ។ តែយើងនឹងខំធ្វើឲ្យអស់ពីលទ្ធភាពដើម្បីឲ្យ Neymar អាចជាបានលឿន ។ គ្មាននរណាម្នាក់គិតថា Neymar អាចទៅប្រកួតជា Real Madrid នៅថ្ងៃទី៦ មីនា ទេ» ៕
ចែករំលែកព័តមាននេះ