ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ការិយាល័យ​កសិកម្ម​ស្រុក​ថ្មពួក ស្លា.ប់​ពេល​ជួប​គ្រោះថ្នាក់​ជាមួយ​គោ​យន្ត

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​ការិយាល័យ​កសិកម្ម​ស្រុក​ថ្មពួក បាន​រងគ្រោះថ្នាក់​ចរាចរណ៍ រវាង​គោ​យន្ត​កន្ត្រៃ​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​រង​របួសធ្ងន់ បន្ទាប់​មក​ក៏​បាន​ស្លាប់​នៅ​តាម​ផ្លូវ ខណៈ​ពេល​ដឹក​យក​ទៅ​សង្គ្រោះ ។…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​ការិយាល័យ​កសិកម្ម​ស្រុក​ថ្មពួក បាន​រងគ្រោះថ្នាក់​ចរាចរណ៍ រវាង​គោ​យន្ត​កន្ត្រៃ​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​រង​របួសធ្ងន់ បន្ទាប់​មក​ក៏​បាន​ស្លាប់​នៅ​តាម​ផ្លូវ ខណៈ​ពេល​ដឹក​យក​ទៅ​សង្គ្រោះ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែកុម្ភៈ​២០១៨ នៅ​ចំណុច​លើ​ដងផ្លូវ​ជាតិ​លេខ​2563 ពី​ថ្មពួក​ទៅ​បឹង​ត្រកួន​ក្នុងភូមិ​សាស្ត្រ​ភូមិ​ប្រាំ​មិ​នា ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី អ៊ុយ ផ​ល្លី អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សួន សំ​អា៑ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​គោក​ភ្នូ​វ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ដែល​បើកបរ​ម៉ូតូ ពណ៌​ខ្មៅ ស៊េរី​២០១៦ ពាក់​ស្លាក​លេខ​រដ្ឋ 171.4972 ជា​មន្ត្រី​ការិយាល័យ​កសិកម្ម ស្រុក​ថ្មពួក ។ លោក​អធិការរង​បាន​បញ្ជាក់​ថា ៖ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​ពី​លិចទៅ​កើត ពេល​មក​ដល់​ចំណុច​កើតហេតុ​ត្រូវ​បាន​គោ​យន្ត​កន្ត្រៃ​បុក បណ្តាល​ឲ្យ​ម៉ូតូ​ដួល​រង​របួស​អ្នកបើកបរ​ធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ បង្អែក​ស្រុក​ថ្មពួក ដឹក​យក​ទៅ​សង្គ្រោះ តែ​ជា​អកុសល​ត្រូវ​បាន​ស្លាប់​នៅ​តាម​ផ្លូវ ។

ចំណែក​អ្នក​បើក​គោ​យន្ត​កន្ត្រៃ ក្រោយ​ពី​កើតហេតុ​បាន​រត់គេច​ខ្ឡួ​ន​បាត់ ហើយ​បាន​បន្សល់​ទុក​តែ គោ​យន្ត នៅ​នឹង​កន្លែង​កើតហេតុ ។ លោក​អធិការរង​រូប​នោះ ក៏​បាន​បញ្ជាក់​ទៀត​ថា ៖ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ប្រភេទ​ធ្ងន់​នេះ គឺ​សមត្ថកិច្ច​និយាយ​ថា បណ្តាល​មក​ពី​អ្នក​បើក​ម៉ូតូ​សង្ស័យ​មាន​ជាតិ​ស្រវឹង ហើយ​បើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ទើប​ពេល​មាន​គ្រោះថ្នាក់​ដួល​បោក​ក្បាល​នឹង​ផ្លូវ រង​របួសធ្ងន់ ក្រោយមក​ក៏​បាន​ស្លាប់ ចំពោះ​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ចំណែក​វត្ថុ​តាង​ម៉ូតូ និង​គោ​យន្ត​នគរបាល​ប៉ុស្តិ៍​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​រៀបចំ​សំណុំរឿង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើការ​ដោះស្រាយ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ