ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​មួយ​ខ្សែ​ប្រវែង​៨​គីឡូម៉ែត្រ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​បាល​ខេត្តបន្ទាយមានជ័យ រួម​ដំណើរ​ដោយ លោក​ឧត្តមសេនីយ៍ត្រី ស៊ីវ សុ​ជាតិ…

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​បាល​ខេត្តបន្ទាយមានជ័យ រួម​ដំណើរ​ដោយ លោក​ឧត្តមសេនីយ៍ត្រី ស៊ីវ សុ​ជាតិ ស្នងការ​រង ទទួល​ផែន​ភស្តុ​ភារ​-​ហិរញ្ញវត្ថុ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​ផ្លូវ​១​ខ្សែ ដែល​មាន​ប្រវែង​៨​គីឡូម៉ែត្រ​នៅ​ភូមិ​បឹង​ស្នោរ ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ និង​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ រួម​ទាំង​ថវិកា របស់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ ទៅ​ប្រគល់​ឲ្យ​ប្អូន​អ្នកបើកបរ​គ្រឿងចក្រ​ឈូស​ឆាយ​ជួសជុល​ផ្លូវ​នេះ​ផង​ដែរ ។

នៅ​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​ផ្តាំផ្ញើ​ដល់​ប្អូន​ៗ​អ្នក​ជួសជុល​ផ្លូវ គឺ​ធ្វើ​យ៉ាងណា​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ធ្វើ​ផ្លូវ​នេះ ឲ្យ​បាន​ជាប់​យូរអង្វែង ដើម្បី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹង​ស្នោរ​នេះ គាត់​ធ្វើ​ដំណើរ​បាន​ស្រួល ពិសេស​គឺ​ដើម្បី​កូនចៅ​របស់​គាត់​ទៅ​សាលារៀន និង​ដឹក​អ្នកជំងឺ​និង​ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ​ទៅ​មន្ទីរពេទ្យ​បាន​ឆាប់រហ័ស ដោយ​មិន​ជាប់​រអិល​ដូច​កាលពីមុន​នោះ​ទៀត​ឡើយ ។ ចំពោះ​ការ​ជួសជុល​នេះ ដំបូង​គឺ​ក្រាស​ជើង​ក្រោម រួច​យក​គ្រួ​ស​ថ្មភ្នំ​មក​ចាក់​ពីលើ ដើម្បី​ឲ្យ​ជាប់​បាន​យូរ ។

លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​បាន​បន្ត​ថា ការ​ជួសជុល​ផ្លូវ​១​ខ្សែ ក្នុងភូមិ​បឹង​ស្នោរ​នេះ គឺ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន តាម​រយៈ​លោក សេង ស៊ី​ណា​រិ​ន សមា​ជិ​ក្រុមការងារ​ថ្នាក់​កណ្ដាល ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ បាន​ជួយ​ជា​គ្រឿងចក្រ និង​រថយន្ត​ដឹក​ដី និង​រូប​លោក​ជួយ​ជា​ប្រេងម៉ាស៊ូត​ចំនួន​៥​ពាន់​លី​ត្រ​ផង​ដែរ ។

លោកស្នងការ​បាន​បញ្ជាក់​ថា នៅ​ពេល​នេះ លោក​បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​មាន អង្ករ​១០០​គ​.​ក្រ​, ត្រីខ​ចំនួន​១​កេស​, ទឹកត្រី​៥​យួរ​, ទឹកស៊ីអ៊ីវ​៥​យួរ​, ប៊ី​ចេ​ង​៥​កញ្ចប់​, អំបិលអ៊ីយ៉ូត​៥​កញ្ចប់​, ខ្ទឹម​១​គ​.​ក្រ និង​ថវិកា​មួយ​ចំនួន មក​ប្រគល់​ជូន​ជូន​ប្អូន​ៗ​អ្នក​បើក​គ្រឿងចក្រ​សម្រាប់​ការ​ហូប​ចុក​ប្រចាំ ថ្ងៃ ។ ជាមួយ​ក្នា​នោះ​ដែរ លោក​មេ​ភូមិ​ក៏​បាន​ថ្លែង​នូវ​អំណរ​គុណ ដល់ លោក សេង ស៊ី​ណា​រិ​ន និង​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ពិសេស លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ដែល​បាន​ផ្តល់​អំណោយ​ជួសជុល​ផ្លូវ​ក្នុងភូមិ​បឹង​ស្នោរ​នេះ ដែល​រយៈ​កន្លង​មក​ប្រជាពលរដ្ឋ​នៅ​ទី​នេះ​ជួប​ការ​លំបាក​ជាង​១០​ឆ្នាំ​មក​ហើយ ហើយ​ការ​ជួសជុល​នេះ​គឺ​ដោយ​គ្រួ​ស​ថ្មភ្នំ​មក​ធ្វើ​តែ​ម្តង ស​ង្ឈឹ​ម​ថា​ផ្លូវ​នេះ​នឹង​ប្រើប្រាស់​បាន​យូរអង្វែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ