ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នឹក​គុណ​ដល់​បុគ្គល​សំខាន់​ៗ​ប៉ុន្មាន​រូប​ ​នាយ​ច​យ​រំជួលចិត្ត​ទ្រហោយំ​ថ្ងៃ​មង្គលការ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គេ​មិន​នឹក​ស្មានថា​ តារា​កំប្លែង​នាយ​ច​យ​យំ​យ៉ាង​ខ្លាំង​បែប​នេះ​ទេ ​នៅ​ពេល​ដឹង​ថា ​ខ្លួន​មាន​វាសនា​រកបាន​ត្រើយ​សុភមង្គល​​មាន​ភរិយា​ទាំង​ដឹង​ថា ​មុខមាត់​មិន​សម​។​ យ៉ាងណា​លោក​រំជួលចិត្ត​ស្រក់​ទឹកភ្នែក​តែ​ម្តង​ នៅ​ពេល​ឃើញ​មនុស្ស​ជុំវិញ​ខ្លួន​អា​ណិត​ស្រឡាញ់​គាំទ្រ​ រហូត​ផ្តល់​ជា​ទឹកចិត្ត​ចំណាយ​ពេលវេលា​មាន​តម្លៃ​ជូនពរ​ជ័យ​ថ្ងៃ​ដ៏​សិរី​មង្គល​នេះ​។…

រាជធានី​ភ្នំពេញ ៖ គេ​មិន​នឹក​ស្មានថា​ តារា​កំប្លែង​នាយ​ច​យ​យំ​យ៉ាង​ខ្លាំង​បែប​នេះ​ទេ ​នៅ​ពេល​ដឹង​ថា ​ខ្លួន​មាន​វាសនា​រកបាន​ត្រើយ​សុភមង្គល​​មាន​ភរិយា​ទាំង​ដឹង​ថា ​មុខមាត់​មិន​សម​។​ យ៉ាងណា​លោក​រំជួលចិត្ត​ស្រក់​ទឹកភ្នែក​តែ​ម្តង​ នៅ​ពេល​ឃើញ​មនុស្ស​ជុំវិញ​ខ្លួន​អា​ណិត​ស្រឡាញ់​គាំទ្រ​ រហូត​ផ្តល់​ជា​ទឹកចិត្ត​ចំណាយ​ពេលវេលា​មាន​តម្លៃ​ជូនពរ​ជ័យ​ថ្ងៃ​ដ៏​សិរី​មង្គល​នេះ​។

មង្គលការ​​នាយ​ច​យ ​និង​ប្រ​ព​ន្ធ​វ័យក្មេង​កាលពី​យប់មិញ​នេះ​ បាន​ធ្វើ​ឱ្យ​តារា​កំប្លែង​រូប​នេះ ​និង​ក្រុម​គ្រួសារ​អរ​រំភើប​ដោយ​មិន​នឹក​ស្មានថា​ ភ្ញៀវ​កិត្តិយស​ចូលរួម​ជា​អធិបតី​ច្រើន​រហូត​ដល់​កូន​ថ្នាក់​នាយក​រដ្ឋមន្ត្រី​ក៏បាន​ចូលរួម​ផ្តល់​សា្ន​ម​ញញឹម​ដល់​ប្តី​ប្រ​ព​ន្ធ​វ័យក្មេង​មួយគូ​នេះ​ដែរ​។

នៅ​ក្នុង​មង្គល​ការ​នេះ ក៏​មាន​​វត្តមាន​លោក​ ​ហ៊ុន ម៉ា​ណែ​ត​ និង​លោក​ ហ៊ុន ម៉ា​នី ​បាន​​​ផ្តល់​កិត្តិយស​ចូលរួម​ជូនពរ​ដល់​តារា​កំប្លែង​លោក​ ភិ​ច សែ ​ហៅ​នាយ​ច​យ ​ហើយ​ស្រាប់តែ​ឈាន​ដល់​ពិធី​កាត់​នំ​ ក៏​វត្ត​មានកូន​ថ្នាក់ដឹកនាំ​លំដាប់​ប្រទេស​បាន​បង្ហាញ​ក្នុង​ពិធី​ធ្វើ​ឱ្យ​កូន​កំលោះ​នាយ​ច​យ ​អរ​រំភើប​ ហើយ​ឡើង​ថ្លែងអំណរគុណ​ទាំង​បង្ហូរទឹកភ្នែក​ ដោយ​មិន​នឹក​ស្មាន​ថា នាយ​ច​យ​ដែល​តែងតែ​ក្អាកក្អាយ​ផ្តល់​សំណើច​ដល់​ទស្សនិកជន​បាន​និយាយ​​​​ទាំង​ហូរ​ទឹកភ្នែក​លើ​វេទិកា​ថា​ «លោក​សូម​អរគុណ​ដល់​បងប្រុស​ទាំង​២​ គឺ​ឯកឧត្តម ​ហ៊ុន ម៉ា​ណែ​ត​ និង​ឯកឧត្តម​ ហ៊ុន ម៉ា​នី ​ឆ្លៀត​ចំណាយ​ពេលវេលា​ផ្តល់​កិត្តិយស​​នៅ​ថ្ងៃ​មង្គលការ​ ដោយ​រក​ពាក្យ​និយាយ​មិន​ចេញ ព្រោះ​​រំភើប​ណាស់​»។​

បន្ថែម​ពី​នេះ​នាយ​​ច​យ ក៏​ជូនពរ​ដល់​សម្តេច​តេ​ជោ​ ដែល​ខិតខំ​កសាង​ប្រទេស​ជាតិ​មិន​គិត​​ពី​ការ​នឿយហត់​ ដើម្បី​សេចក្តីសុខ​ប្រជាជន ​សូម​បារមី​ថែរក្សា​ក្រុម​គ្រួសារ​សម្តេច​ឱ្យ​ជួប​ប្រទះ​សេចក្តីសុខ​ ហើយ​បន្ត​គ្រប់គ្រង​ប្រទេស​ជាតិ​តទៅ​ទៀត​។​ នាយ​ច​យក៏យំ​សំពះ​​​អរគុណ​នាយ​ក្រឹម ​ដែល​បាន​យក​លោក​មក​សម្តែង​តាំងពី​នៅ​តូច​ រហូត​ដល់​វ័យ​២៥​​ឆ្នាំ ​មាន​តែ​នាយ​ក្រឹម​នេះ​ហើយ​ជា​អ្នក​មានគុណ​ជួយ​ដល់​រូប​លោក​បាន​ថ្ងៃនេះ​ បន្ទាប់​​ពី​ឪពុក​ម្តាយបង្កើត​ធ្វើ​ឱ្យ​នាយ​ក្រឹម​សប្បាយចិត្ត​ កូនចៅ​បាន​ឆ្លង​ដល់ត្រើយ​សុភមង្គល​។

នាយ​ច​យ​ឆ្លើយ​ទៀត​ថា ​លោក​នឹង​ខិតខំ​តស៊ូ​បំពេញការងារ​សិល្បៈ​នេះ​ ឱ្យ​ល្អ ​ទោះជា​លំបាក​​បែប​ណា​ ដើម្បី​ឱ្យ​ក្លាយជា​មេ​គ្រួសារ​មួយ​ដ៏​ល្អ​។ ​លោក​ថា ​ខ្លួន​ត្រូវ​តែ​ប្រឹងរក​ស៊ី​ ដើម្បី​ឱ្យ​បាន​លុយ​យក​ទៅ​ទិញ​ផ្ទះ​ជាក​ម្មសិ​ទ្ធិ​ខ្លួនឯង ​គ្រា​ពេល​នេះ​នៅផ្ទះ​ជួល​គេ​នៅ​ឡើយ​។ ​ចំណែក​រឿង​យក​កូន​ក៏​ផ្អាក​១​ឆ្នាំ ​ឬ​២​ឆ្នាំ​សិន​ ដើម្បី​រួម​គ្នា​ជាមួយ​ភរិយា​រក​ស៊ី​សន្សំ​​លុយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ