ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាព​នៅ​មណ្ឌល​កម្សាន្ត​រ៉ក ​ក្រោយ​ពី​ត្រូវ​បាន​ភ្លើង​ឆេះ(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ទិដ្ឋភាព​នៅ​មណ្ឌល​កម្សាន្ត​រ៉ក ក្រោយ​ពី​ត្រូវ​បាន​ភ្លើង​ឆេះ​ហើយ ចាប់តាំងពី​វេលា​ម៉ោង​៤ និង​២៥​នាទី​ល្ងាច​មិ​ញ រហូត​មក​ដល់​ពេល​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ទិដ្ឋភាព​នៅ​មណ្ឌល​កម្សាន្ត​រ៉ក ក្រោយ​ពី​ត្រូវ​បាន​ភ្លើង​ឆេះ​ហើយ ចាប់តាំងពី​វេលា​ម៉ោង​៤ និង​២៥​នាទី​ល្ងាច​មិ​ញ រហូត​មក​ដល់​ពេល​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ នៅ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ពី​៤ ទៅ​៥​គ្រឿង នៅ​ធ្វើ​សកម្មភាព​បាញ់​ទឹក​ពន្លត់​នៅឡើយ ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា ដោយ​បាន​ឆេះ​បំផ្លាញ​អស់​អគារ​ខាងក្រោយ​អស់ទាំង​ស្រុង និង​បន្ទប់​ខា​រា​អូ​ខេ អគារ​ខាង​មុខ របស់​មណ្ឌល​កម្សាន្ត​រ៉ក់​អស់​មួយ​ចំនួន​ធំ​ផង​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្នុង​ករណី​ពាក់​ព​ន្ធ័​ទៅ​នឹង​អគ្គិភ័យ​ដ៏​ធំ​មួយ​នេះ​ដែរ ដែល​បាន​ឆេះ​បំផ្លាញ​មណ្ឌល​កម្សាន្ត​រ៉ក​ឆេះ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​នោះ និង​ស្ទើរតែ​ឆេះ​ទាំងស្រុង​នេះ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ