ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយប្រេងឥន្ធនៈ​៦​កន្លែង រក​ឃើញ​លក់​ប្រេង​មិន​គ្រប់​លី​ត្រ

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកំពង់ធំ នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ បាន​សហការ​ជាមួយ​ក្រុម​រថយន្ត​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ចុះ​ត្រួតពិនិត្យ​បរិមាណ និង​គុណភាព​ប្រេងឥន្ធនៈ​ចំនួន ៩​កន្លែង​នៅ​តាម​ស្ថានីយប្រេងឥន្ធនៈ​ក្នុង​ក្រុង​ស្ទឹង​សែន…

ខេត្តកំពង់ធំ ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកំពង់ធំ នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ បាន​សហការ​ជាមួយ​ក្រុម​រថយន្ត​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ចុះ​ត្រួតពិនិត្យ​បរិមាណ និង​គុណភាព​ប្រេងឥន្ធនៈ​ចំនួន ៩​កន្លែង​នៅ​តាម​ស្ថានីយប្រេងឥន្ធនៈ​ក្នុង​ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ រក​ឃើញ​ដេប៉ូ​លក់​ប្រេង​ចំនួន ៦​កន្លែង លក់​មិន​គ្រប់​លី​ត្រ ខុស​ស្តង់ដារ និង​ប្រេង​គ្មាន​គុណភាព​។ ពាក់ព័ន្ធ​ករណី​ខាងលើ មន្ត្រី​កាំកុងត្រូល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ រថយន្ត​មន្ទីរពិសោធន៍​ចល័ត​ប្រេងឥន្ធនៈ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​សាខា​កាំកុងត្រូល​ខេត្តកំពង់ធំ បាន​សហការ​គ្នា​បាន​ចុះ​ត្រួតពិនិត្យ​បរិមាណ និង​គុណភាព​ប្រេងឥន្ធនៈ តាម​ដេប៉ូ និង​ស្ថានីយ​ប្រេង​នានា​ក្នុង​ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​បាន​ចំនួន​៩​ស្ថានីយ បាន​រក​ឃើញ​មាន​ចំនួន​៦​ស្ថានីយ និង​ដេប៉ូ​បាន​លក់​ប្រេង​មិន​ត្រឹមត្រូវ​ជូន​ដល់​អ្នក​ប្រើប្រាស់ ក្នុង​៦​កន្លែង​ខាងលើ​នេះ​មាន​៤​ស្ថានីយ​ខុស​បរិមាណ​លី​ត្រ និង​២​ស្ថានីយ​ទៀត​ប្រេង​ខុស​គុណភាព និង​បរិមាណ​។

លោក លៀង សុធា ប្រធាន​សាខា​កាំកុងត្រូល​ខេត្តកំពង់ធំ បាន​ឲ្យ កោះសន្តិភាព ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ​ថា បន្ទាប់​ពី​ក្រុមការងារ​សហការ គ្នា​ចុះ​ពិនិត្យ​រួច​មក បាន​រក​ឃើញ​ថា ពិតជា​មាន​ដេប៉ូ​ប្រេងឥន្ធនៈ​មួយ​ចំនួន បាន​បើក​ធ្វើ​អាជីវកម្ម​ដោយ​មាន ភាព​មិន​ប្រក្រតី​ពិត​ប្រា​ដក​មែន ដោយ​ដេប៉ូ​ទាំង​៦​លក់​ប្រេង​ជូន​អតិថិជន​មិន​គ្រប់​លី​ត្រ​មាន​៤​កន្លែង ចំណែក​២​កន្លែង​ទៀត លក់​ប្រេង​ខុស​គុណភាព ដោយ​បន្លំ​ប្រេង​ធម្មតា​ថា​ជា​ប្រេង​ស៊ុប​ពែ ហើយ​លក់​ថ្លៃ​។ តែ​លោក​សូម​នៅ​មិន​ទាន់​បង្ហាញ ទីតាំង​ដេប៉ូ​ទាំងនោះ​ទេ ដោយ​ទុក​ឱកាស​ឲ្យ​ម្ចាស់​ដេប៉ូ​ទាំងនោះ​កែខ្លួន និង​ធ្វើ​កិច្ចសន្យា រៀបចំ​ឲ្យ​មាន​ភាព​ត្រឹមត្រូវ ឡើង​វិញ កាលណា​ប្រាប់​ទីតាំង​ច្បាស់​ទៅ​ហាក់ដូចជា​សម្លាប់​គាត់ ពីព្រោះ​តែ​គ្មាន​អតិថិជន​ណា​ហ៊ាន​ចូល​ចាក់​ប្រេង កន្លែង​គាត់​ទៀត​នោះ​ទេ​។ លោក​បន្ត​ថា លើក​ទី​១.​ឲ្យ​ម្ចាស់​ដេប៉ូ​ទាំង​អស់នោះ​ធ្វើ​កិច្ចសន្យា ជាមួយនឹង​មន្ទីរ​ជំនាញ​ធ្វើ ការ​កែប្រែ​គុណ​ភាណ និង​បរិមាណ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ស្តង់ដា បើ​នៅ​តែ​ប្រព្រឹត្ត​ល្មើស​ទៀត​លើក​ទៅ​២ នឹង​ត្រូវ​ទទួល​ការ​ផាកពិន័យ លើក​ទី​៣.​ប្រ​សិន​ណា​មិន​រៀងចាល​ទេ​ខាង​ជំនាញ​រក​ឃើញ​ករណី​ល្មើស​ទៀត នឹង​ឈាន​ទៅ​ដល់​ការ​ដក​អាជ្ញាប័ណ្ណ និង​បិត​ដេប៉ូ​ឬ​ក៏​ស្ថានីយប្រេងឥន្ធនៈ​ដែល​ល្មើស​នោះ​តែ​ម្តង មិន​ឲ្យ​ធ្វើ​អាជីវកម្ម តទៅ​ទៀត​នោះ​ឡើយ​។

ជុំវិញ​ករណី​នៃ​ការ​ចុះ​ត្រួតពិនិត្យ​កន្លែង​លក់​ប្រេងឥន្ធនៈ​ខាងលើ​នេះ មហាជន​ដែល​បានឃើញ​ហេតុ​ការ​ខាងលើ​នេះ បាន​នាំ​គ្នា​និយាយ​រិះគន់​ថា មន្ត្រី​ទាំង​អស់នេះ​ធ្វើ​ឲ្យ​តែ​ល្អមើល​តែ​ប៉ុណ្ណោះ នៅ​ពីក្រោយ​ខ្នង​យក​លុយ​គេ​ហើយ​អង្អែល​ខ្នង​គេ​ទៀត រាប់​ទាំង​អ្នកកាសែត​ដែល​ទៅ​ថត​ពេល​នោះ​ផង​ដែរ ដើម្បី​លាក់បាំង​ការ​ពិត​អំពី​អំពើ​ដ៏​លាមក​របស់​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​អស់នោះ ដែល​ខំ​គេង​ប្រវ័ញ្ច ជញ្ជក់​ឈាម​ពី​ពលរដ្ឋ​តាម​រយៈ​នៃ​ការ​លក់​ប្រេង​មិន​គ្រប់​លី​ត្រ និង​ប្រេង​ខុស​គុណភាព​ជូន​ប្រជាពលរដ្ឋ​។ បច្ចុប្បន្ន​នេះ​មាន​ស្ថានីយប្រេងឥន្ធនៈ និង​ដេប៉ូ​លក់​ប្រេង​កំពុង​តែ​រីក​ដុះដាល​គ្រប់​ទីកន្លែង​ក្នុង​ខេត្តកំពង់ធំ​នេះ ដូច​ផ្សិត​ត្រូវ​ទឹកសន្សើម​អ៊ីចឹង ដោយសារ​តែ​មុខរបរ​មួយ​នេះ​រកស៊ី​កាក់កប និង​ធ្វើ​មានបាន​ណាស់ តាម​រយៈ​នៃ​ការ​បន្លំ​គុណភាព និង​បរិមាណ​លី​ត្រ​មិន​គ្រប់​នេះ​លក់​ឲ្យ​អ្នកទិញ និង​ចូល​អ្នក​ចូល​ចាក់​ប្រេង​។ ពលរដ្ឋ​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេ​ត្ត​មាន​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត ចំពោះ​មន្ត្រី​ផ្លែ​ល្វា​ថ្នាក់​ក្រោម ទាំង​អស់នេះ​ផង ត្រូវ​តែ​ចាត់វិធានការ​ឲ្យ​បាន​តាម​លក្ខណៈ​ច្បាប់​ចំពោះ​ម្ចាស់​ដេប៉ូ​ប្រេង​គ្រប់​ប្រភេទ ដើម្បី​កុំ​ឲ្យ​ម្ខា​ស់​ដេប៉ូ ទាំង​អស់នោះ​ឈប់​ជញ្ជក់​ឈាម​ប្រជាពលរដ្ឋ​ត​ទៀត ពួក​គាត់​ថា​ប្រេង​ថ្លៃ ឬ​ថោក​មិន​ចោទ​ជា​បញ្ហា​ប៉ុន្មាន​នោះ​ទេ សំខាន់​សុំ​ឲ្យ​តែត្រឹម​ត្រូវ​គ្រប់​លី​ត្រ បើ​សាំង​ស៊ុប​ពែ​ឲ្យ​ចំ​ស៊ុប​ពែ​ទៅ​បាន​ហើយ កុំ​លេង​បួន​សន្លឹក​អ៊ីចឹង​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ