ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​តាម​រយៈ​កោះសន្តិភាព​ប្រគល់​ដល់​ក្មេង​ជំទង់​ដែល​ស្រេកឃ្លាន

13 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ កាលពីថ្ងៃទី​១៩ កញ្ញា ឆ្នាំ២០១០​ វេលាម៉ោង​១​រសៀល លោក​វ៉ាន់ ប៊ុន​ធឿន តំណាង​សារ​ព័ត៌​មាន​កោះសន្តិ​ភាព​បាននាំ​អំណោយ​ទៅប្រគល់​ឱ្យ​​កុមារាម៉ៅ នូយ អាយុ​១៧​ឆ្នាំ ដែលជា​ទុរគត​ជន​​មានជំងឺ​ក្រួស​ក្នុងតំរង​នោម ត្រូវ​គ្រូពេទ្យវះ​កាត់​​ពីរដង​ ​ខ្វះ​ខាត​​អាហារ​បំប៉ន​ ដោយសារតែ​ជីវិត​ឯកោ​គ្មាន​ឪពុក​ម្តាយ​បង​ប្អូន ​ត្រូវ​បាន​លោក​គ្រូពេទ្យ​​ជួយ​អំពាវនាវ​​រក​សប្បុរសជន​ជួយ​ក្មេង​ប្រុស​ ជំទង់​នេះតាម​រយៈ​កោះសន្តិ​ភាព

ខេត្ត​ស្វាយ​រៀង ៖ កាលពីថ្ងៃទី​១៩ កញ្ញា ឆ្នាំ២០១០​ វេលាម៉ោង​១​រសៀល លោក​វ៉ាន់ ប៊ុន​ធឿន តំណាង​សារ​ព័ត៌​មាន​កោះសន្តិ​ភាព​បាននាំ​អំណោយ​ទៅប្រគល់​ឱ្យ​​កុមារាម៉ៅ នូយ អាយុ​១៧​ឆ្នាំ ដែលជា​ទុរគត​ជន​​មានជំងឺ​ក្រួស​ក្នុងតំរង​នោម ត្រូវ​គ្រូពេទ្យវះ​កាត់​​ពីរដង​ ​ខ្វះ​ខាត​​អាហារ​បំប៉ន​ ដោយសារតែ​ជីវិត​ឯកោ​គ្មាន​ឪពុក​ម្តាយ​បង​ប្អូន ​ត្រូវ​បាន​លោក​គ្រូពេទ្យ​​ជួយ​អំពាវនាវ​​រក​សប្បុរសជន​ជួយ​ក្មេង​ប្រុស​ជំទង់​នេះតាម​រយៈ​កោះសន្តិ​ភាព ។

អំណោយ​ទានដែល​ត្រូវបាន​ផ្តល់តាម​រយៈ​កោះ​​សន្តិ​ភាព​មាន​ ១-លោក​វេជ្ជ​បណ្ឌិត​កែរ រដ្ឋា ប្រធាន​ក្រុម​​ការងារ​ បាន​ដឹកនាំគណៈ​ប្រតិភូ​គណៈ​បក្សប្រជាជន​សង្កាត់​ស្វាយ​រៀង ឧបត្ថម្ភ​​៥០.០០០​រៀល និង​ឧបត្ថម្ភ​ស្ត្រីឈ្មោះ​​ពៅ សា​មឿន អាយុ​៥៨​ឆ្នាំ ទឹកដោះ​គោ​២ឡូ ស្ករស​១​គីឡូ​ក្រាម ថវិកា​១០​ម៉ឺនរៀល ​២-សាខា​កា​ក​​​បាទ​ក្រហម​កម្ពុជា​ខេត្ត​ស្វាយ​រៀង​ ឧបត្ថម្ភ​ប្រាក់​៤០ម៉ឺនរៀល កន្ទេល​មួយ ភួយ​មួយ មុង​​មួយ​ ​ក្រមា​មួយ ​៣-​លោកសេង គី ផ្ទះលក់​ទា​ខ្វៃ​លេខ៤០Eo ផ្លូវ​ជាតិ​លេខ​១ ​សង្កាត់​ច្បារ​អំពៅ​១​ ខណ្ឌ​មានជ័យ រាជ​ធានី​ភ្នំពេញ ឧបត្ថម្ភ​​២ម៉ឺន​រៀល ៤-ក្មួយ​ប្រុស​ឈ្មោះ​សុខ វិមាន និងកុមារី​ឈ្មោះ​ម៉ៅ សុខ​ពិសី បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន​២​ម៉ឺនរៀល ៥-លោក​វ៉ាន់ សឿន អនុ​ប្រធាន​ក្រុម​ការងារ​​​ស្រុក​សំរោង​ ខេត្ត​តាកែវ ឧបត្ថម្ភ​១០ម៉ឺ​នរៀល ៦-លោក​សោម អ៊ុយ អតីតនាយក​សាលា​បឋមសិក្សា​ព្រែក​ឫស្សី ក្រុង​​តា​ខ្មៅ ខេត្ត​កណ្តាល ឧបត្ថម្ភ​៤ម៉ឺនរៀល ៧-​លោក​ទ្រាវ ជីវ៉ា នាយក​​ក្រុមហ៊ុន​ទេសចរណ៍​វើល​ដ៍​ផប ឧបត្ថម្ភ​៥​ម៉ឺន​រៀល ៨​-​លោក​ប្រុក វាសនា និង​ភរិយា បុគ្គលិ​ក BBU ឧបត្ថម្ភ​២ម៉ឺនរៀល និងទឹក​ត្រចៀក​កាំ​២យួរ ៩-​កញ្ញាស៊ុន នទី បុគ្គលិក BBU ឧបត្ថម្ភ​២ម៉ឺន​រៀល ១០-​លោក​ឌុល វ៉ាន់​ធឿន បុគ្គលិក BBU ឧបត្ថម្ភ​​១ម៉ឺន​រៀល ១១-​អ្នក​នាង​សំណាង វឌ្ឍនា និងស្វាមី ព្រមទាំង​បុត្រ​ បុគ្គលិក BBU ឧបត្ថម្ភ​១ម៉ឺនរៀល ១២-​កញ្ញា​ជា ចន្ទ​ណាណែត បុគ្គ​លិក BBU ឧបត្ថម្ភ​៥​ពាន់​រៀល ១៣-​អ្នក​នាង​វ័ន សុផល និង​ស្វាមី បុគ្គលិក BBU ឧបត្ថម្ភ​៥​ពាន់​រៀល​ ១៤-​លោក​សុខ សុវិទ្យា ឧបត្ថម្ភ​២០​ដុល្លារ ១៥-​លោក​យឹក យូ ឧបត្ថម្ភ​២០​ដុល្លារ ១៦-​លោក​កែវ​ ស៊ីន ឧបត្ថម្ភ​​២០​ដុល្លារ ១៧-​លោក​ពា សាលន់ ឧបត្ថម្ភ​​២០​ដុល្លារ ១៨-​លោក​ទូច​ លីដែល ឧបត្ថម្ភ​១០​ដុល្លារ ១៩-​លោក​ហុង សុធី ឧបត្ថម្ភ​​១០​ដុល្លារ ២០-​លោក​ផល​ ភី ឧបត្ថម្ភ​​១០​ដុល្លារ ២១-​លោក​រ័ត្ន កូឡាប ឧបត្ថម្ភ​១០​ដុល្លារ ២២-​លោកស្រី​ចាន់ សេត ឧបត្ថម្ភ​៥​ដុល្លារ ២៣-​លោកស្រី​ទៀង ងីម ឧបត្ថម្ភ​១០​ដុល្លារ ២៤-​លោក​ស្រី​អ៊ុំ ចណ្ណា ឧបត្ថម្ភ​៥ដុល្លារ ២៥-​លោក​នុត រ៉ានី ឧបត្ថម្ភ​២០​ដុល្លារ​ ២៦-​លោក​ផល្លា ផល​សម្បត្តិ ឧបត្ថម្ភ​៥ម៉ឺនរៀល ២៧-​កញ្ញា​​ផល្លា ផល​សម្បត្តិ​ធារី ឧបត្ថម្ភ​៥​ម៉ឺន​រៀល ២៨-​លោក​ប៉ាវ លី ឧបត្ថម្ភ​៥ម៉ឺន​រៀល និង​២៩-​កញ្ញា​ប៉ាវ មីន​ដាណេ ឧបត្ថម្ភ​៥ម៉ឺនរៀល ។

ក្មេង​ប្រុស​អភ័ព្វ​ជីវិត​ឯកោ​មានការ​ត្រេក​អរ​ក្រៃ​លែង ដែលសប្បុរសជន​បាន​ផ្តល់​អំណោយ​ទាន​ដ៏​ថ្លៃ​ថ្លា​ជួយ​ដល់​រូបគេ ពេល​កំពុង​តែ​​​ស្រេក​ឃ្លាន​នេះ ព្រោះជាង​​១​ទសវត្ស​មក​ហើយ​ចាប់​តាំង​ពី​​​​រូប​គេ​កើត​មក​​មិនដែល​បានទទួល​ទាន​អាហារ​បរិបូរណ៍​ដូច​​ជា​ពេល​នេះទេ ។ ជា​ការ​តប​ស្នង​​ដល់​សប្បុរស​ជន​ទាំង​​អស់​ ក្មេង​ប្រុស​អភ័ព្វ​រូបនេះ​​បាន​លើក​ដៃ​សំពះ​ថ្លែង​អំណរ​គុណ​​ក្នុងទឹក​ចិត្ត​​រំភើប​​ក្រៃ​លែង​រហូត​បង្ហូរ​ទឹក​ភ្នែក​​ អួល​ដើម.កនិយាយ​មិន​ចង់​រួច បានត្រឹម​តែ​ពោល​ពាក្យ «អរគុណ! អរគុណ!» ដល់​សប្បុ​រស​ជន​​ទាំង​អស់​ប៉ុណ្ណោះ ៕