ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវី​ការពារ​ក្តី​លោក កឹ​ម​សុខា ចង់​ឲ្យ​អ្នកនយោបាយ​ងាក​មក​ធ្វើការ​សន្ទនា​គ្នា​វិញ​ដើម្បី​រាស្ត្រ

6 ឆ្នាំ មុន
  • ភ្នំពេញ

លោក ផែង ហេង បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ នេះ​ថា នយោបាយ​កា របរ​ទេស​ស្ទើរ​គ្រប់​ប្រទេស គ្រប់​ស្ថានទូត គឺ​ចង់​ឃើញ​រាជរដ្ឋាភិបាល​ខ្មែរ…

លោក ផែង ហេង បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ នេះ​ថា នយោបាយ​កា របរ​ទេស​ស្ទើរ​គ្រប់​ប្រទេស គ្រប់​ស្ថានទូត គឺ​ចង់​ឃើញ​រាជរដ្ឋាភិបាល​ខ្មែរ ងាក​មក​សន្ទនា​ខ្មែរ និង​ខ្មែរ ដើម្បី​វិល​មក​គោរព​ស្មា​តី​កិច្ចព្រមព្រៀង​សន្តិភាព ២៣ តុលា ១៩៩១ នៅ​ទី​ក្រុងប៉ារីស និង ស្មារតី​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ដើម្បី​បោះ​ឆ្នោត​សាកល​ថ្ងៃ​ទី​២៩ កក្កដា ២០១៨ ខាង​មុខ មាន​ភាគី​គណបក្សប្រឆាំង​ចូលរួម និង​បោះ​ឆ្នោត​ដោយ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ត្រឹមត្រូវ យុត្តិធម៌ និង​ជឿ​ទុកចិត្ត​បាន​។ លោក​បន្ត​ថា បើ​អ្នក​កាន់​អំណាច និង​អ្នកនយោបាយ​ខ្មែរ មិន​យល់ និង នៅ​តែ​ធ្វើ​មិន​យល់ មិន​អើពើ​នឹង​កិច្ច​ខិតខំ​របស់​នយោបាយ​ការទូត​បែប​នេះ​ទេ នោះ​ទណ្ឌកម្ម គ្រប់​បែប​យ៉ាង​នឹង​ធ្លាក់​មក​លើ​ខ្មែរ​ទាំងមូល រួម​ទាំង​អ្នក​ក្រីក្រ កម្មករ កសិករ ផង​ដែរ ដូច​លិខិត​អ៊ី​យូ អា​ឡឺ​ម៉​ង់​ដ៍ និង​យូ​អិន បាន​បញ្ជាក់​រួច​ហើយ ពេល​នោះ​កុំ​បន្ទោស​គេ ADB, World Bank និង IMF នឹង​បិទ​លុយ​ទាំងអស់​គ្រប់​ប្រភេទ​។

បើ​អ្នកនយោបាយ​ខ្មែរ​ស្នេហា​ជាតិ ពិតប្រាកដ និង​មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ ចាត់​ទុក “​ទុក្ខ​របស់​ប្រជារាស្ត្រ​ជា​ទុក្ខ​របស់​ខ្លួន​” នោះ​ត្រូវ​យក​ទស្សនៈ​ថា “​ថោក​អី​នឹង​ដៃ ថ្លៃ​អី​នឹង​មាត់​” ងាក​មក​ចាប់ដៃ​សន្ទនា​ជាមួយ​គ្នា ដើម្បី​កសាង និង​អភិវឌ្ឍ​ជាតិ​ទាំងអស់​គ្នា​។ ចំណែក​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ សេរី និង​យុត្តិធម៌ នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​ថា មានកា​រវិ​វត្ត​ទៅ​មុខ​នឹង​មិន​អាច​គេច​ផុត ពី​វិធានការ​ទណ្ឌកម្ម របស់​សហភាព​អឺរ៉ុប ដែល​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ពាណិជ្ជកម្ម និង​ចំពោះ​ការ​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា​។ សហភាព​អឺរ៉ុប គឺជា​ទីផ្សារ​នាំ​ចេញ​ទំនិញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា​។ ប្រទេស​កម្ពុជា​ទទួល​បានការ​អនុគ្រោះ​ពន្ធ ក្រោម​កិច្ចព្រមព្រៀង​ទំនិញ​គ្រប់មុខ​លើកលែងតែ​អាវុធ តែ​មាន​លក្ខខណ្ឌ​ការ​គោរព​សិទ្ធិ​មនុស្ស​។

លទ្ធផល​របស់​កិច្ចប្រជុំ​នោះ ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប សង្កត់ធ្ងន់​ថា ក្រុមប្រឹក្សា កិច្ចការបរទេស​នៃ​សហភាព​អឺរ៉ុប បាន​សម្រេច ថ្កោលទោស​កា​រវិ​វត្ត​នយោបាយ​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ និង​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​។ លោក​បន្ត​ថា សេចក្តីសន្និដ្ឋាន​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ពួក​រដ្ឋមន្ត្រី​ការ​បរទេស សហភាព​អឺរ៉ុប​បាន​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​ថា ក្រុមប្រឹក្សា​អាច​ពិចារណា “​វិធានការ​គោលដៅ​ជាក់លាក់​” ប្រសិនបើ​ស្ថានការណ៍​នយោបាយ​មិន​មាន​ភាព​ប្រសើរ​ឡើង​។ មានការ​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​លោក កឹ​ម សុខា មេដឹកនាំ​គណបក្សប្រឆាំង ដែល​ជាប់គុក​ក៏​ដូច​ជា​ការ​ស្តារ​ឡើង​វិញ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​បង្ខំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ