ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សប្បុរសធម៌​ជូន​ចាស់ជរា និង​ស្ត្រី​កូនខ្ចី​ជា​ច្រើន​គ្រួសារ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដោយ​មើលឃើញ​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព​ខ្វះខាត និង​ស្ត្រី​កូនខ្ចី​ជា​ច្រើន​គ្រួសារ​នៅ​តាម​បណ្តា​ភូមិ​នានា ក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម នា​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ ២០១៨…

ខេត្តកំពង់ចាម ៖ ដោយ​មើលឃើញ​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព​ខ្វះខាត និង​ស្ត្រី​កូនខ្ចី​ជា​ច្រើន​គ្រួសារ​នៅ​តាម​បណ្តា​ភូមិ​នានា ក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម នា​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ ២០១៨ និង​ទទួល​បានការ​ណែនាំ​ពី​សំណាក់​លោក ហ៊ុន ណេ​ង អនុប្រធាន​ទី​១​ក្រុមការងារ ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្តកំពង់ចាម​នោះ បាន​ចាត់​ឲ្យ​មន្ត្រី​ចុះ​ចែក​អំណោយ និង​ឧបត្ថម្ភ​ថវិកា​ផង​ដែរ​។
លោក​ឧត្តមសេនីយ៍ត្រី សោ សា​វឿ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ និង​ប្រធាន​ក្រុមការងារ​គណៈបក្ស
ប្រជាជន​កម្ពុជា​ចុះ​ជួយ​ឃុំ​អូរ​ស្វាយ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ប្រជា​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​អូរ​ស្វាយ
ទាំងមូល​ដែល​មានការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវលំ ដែល​ទទួល​រង​ការ​ខូចខាត​នា​ពេល​កន្លង​មក
រូប​លោក​តែងតែបាន​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់ និង​បាន​ឲ្យ​គ្រឿងចក្រ​ចុះ​ទៅ​ចាក់​ដី និង​កិន​បង្ហាប់​ឲ្យ បាន​រាបស្មើ​រួម​ទាំង​ការ​ដាក់​ប្រព័ន្ធ​លូ​បន្ថែម​ទៀត នៅ​តាម​តំបន់​ដែល​ធ្លាប់​ទទួល​រង​ដោយ​ទឹកភ្លៀង​ហូរ
ជន់​កាត់​ផ្តាច់​ផ្លូវ​នោះ​។

លោក​ឧត្តមសេនីយ៍ត្រី សោ សា​វឿ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មាន​ប្រសាសន៍​បន្ត​ថា ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ខាងលើ​រូប​លោក និង​សហការី​ជា​ច្រើន​រូប បាន​ចុះ​មក​ជួប និង​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ចាស់ជរា​ដែល​ជួប​ការ​លំ​បា​ក្នុង​ជីវភាព​ចំនួន​១០​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ​ៗ ទទួល​បាន​មាន អង្ករ​២៥​គីឡូក្រាម ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ មី​០១​កេស និង​ថវិកា​៥​ម៉ឺន​រៀល​។ ចូល​បុណ្យ​គ្រួសារ​សព​ម្នាក់​នៅ​ភូមិ​ព្រៃ​ចក្រី ឃុំ​អូរ​ស្វាយ ដែល​ទទួលមរណៈភាព ចំនួន​២០​ម៉ឺន​រៀល ក្រៅពី​នេះ​ក៏​បាន ជួយ​ដល់​ស្ត្រី​ដែល​បាន​សម្រាលកូន​ចំនួន​២៧​គ្រួសារ ក្នុង​នោះ​១​គ្រួសារ​ៗ​ទទួល​បាន​សារុង​១ និង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល សរុប​ចំនួន​៤.៤០០.០០០​រៀល​។ សកម្មភាព​មនុស្សធម៌​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​មិន​ប្រកាន់​ពណ៌​សម្បុរ ឬ​ជាតិ​សាសន៍​នោះ​ទេ​។

លោក​ឧត្តម សេនីយ៍​ត្រី សោ សា​វឿ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជាក់​ថា ចាប់តាំងពី​លោក​រូប
លោក​ត្រូវ​បាន​ថ្នាក់លើ​តែងតាំង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​អូរ​ស្វាយ បាន​យកចិត្តទុកដាក់​ជា​ប្រ
ចាំ​ចុះ​ជាប់​ជាមួយនឹង​ពលរដ្ឋ​ដោយ​មានការ​ជួយ​ស្តារ​ប្រឡាយ​ទឹក អណ្តូងទឹក ផ្លូវ រួម​នឹង​កិច្ចការ​មនុស្ស ធម៌ ក្នុង​សង្គម​មាន​ជា​ហូរហែ​រហូត​ដល់​ទៅ​រាប់រយ​គ្រួសារ​។ ហើយ​ថវិកា​ដែល​បាន​ចំណាយ
គឺជា​របស់​លោក ហ៊ុន ណេ​ង អនុប្រធាន​ទី​១​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្តកំពង់ចាម​។ កន្លង​ម
ក្នុង​ពេល​ដែល​មានការ​បោះ​ឆ្នោត​ជ្រើសរើស​ឃុំ​សង្កាត់ ក្នុង​ឃុំ​របស់​លោក​ទទួល​បាន​ជោគជ័យ​ឈ្នះ
គេ​រហូត​ដល់​លើស​ទៅ​ជាង​៥០០​សំឡេង​ឯណោះ រូប​លោក​នឹង​បន្ត​ខិតខំ​ជាមួយនឹង​សហការី​បន្ថែម​ទៀ
ត​ក្នុង​ឃុំ​អូរ​ស្វាយ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ពលរដ្ឋ​មាន​ទំ​នុ​ច​ចិត្ត លើ​គណៈបក្ស​ប្រជាជន​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ