ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​នាង​នេះនោះ​ម្តង​ញ៉ាម លើក​ក្រោយ​ស្ទាក់​ចាប់​ទៀត ជាប់​ខ្នោះ (មាន​វីដេអូ)

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ពារាំង​ចាប់​ឃាត់ខ្លួន ដោយសារ​តែ​ធ្វើ​សកម្មភាព​ប៉ុនប៉ង​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់​ដែល​កំពុង​ដើរ​ជីក​ក្តាម​ម្នាក់ឯង​នៅ​ក្នុង​វាលស្រែ ប៉ុន្តែ​ត្រូវ​ម្តាយ​ក្មេង​ស្រី​មក​ទាន់ ហើយ​ប្តឹង​ប៉ូ​លី​ស​ឱ្យ​ចាប់ខ្លួន ។ យុវជន​ឈាមរាវ​ម្នាក់​នេះ​ឈ្មោះ ជាប សុផល…

ខេត្តព្រៃវែង ៖ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ពារាំង​ចាប់​ឃាត់ខ្លួន ដោយសារ​តែ​ធ្វើ​សកម្មភាព​ប៉ុនប៉ង​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់​ដែល​កំពុង​ដើរ​ជីក​ក្តាម​ម្នាក់ឯង​នៅ​ក្នុង​វាលស្រែ ប៉ុន្តែ​ត្រូវ​ម្តាយ​ក្មេង​ស្រី​មក​ទាន់ ហើយ​ប្តឹង​ប៉ូ​លី​ស​ឱ្យ​ចាប់ខ្លួន ។

យុវជន​ឈាមរាវ​ម្នាក់​នេះ​ឈ្មោះ ជាប សុផល អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក​ញ្ចំ ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង និង​បាន​ស្រែកយំ​ជា​ខ្លាំង​ក្រោយ​ពេល​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​ក​ញ្ចំ ។

ជុំវិញ​ករណី​នេះ​ត្រូវ​បាន​លោក ស៊ឹ​ម កុសល អធិការ​នគរបាល​ស្រុក​ពារាំង​ប្រាប់​ឲ្យ​ដឹង​ថា តាម​ចម្លើយ​របស់​កុមារី​រង​គ្រោះ​អាយុ​៨​ឆ្នាំ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២២ កុម្ភៈ ខណៈ​ពេល​ដែល​រូប​នាង​កំពុង​ដើរ​ដឹកគោ​ទៅ​ផ្ទះ​នៅ​ចំណុច​ទួល​អ្នកតា​ដូន​ស្តើង​​ខាងជើង​ភូមិ ជនសង្ស័យ​បាន​ស្ទាក់​ចាប់​នាង​រំលោភ​រហូត​សម្រេច លុះ​មក​ដល់​ថ្ងៃ​ទី​២៥​ខែ​ឆ្នាំ​ដដែល​វេលា​ម៉ោង​៥​ល្ងាច ខណៈ​ពេល​រូប​នាង​កំពុង​ដើរ​ជីក​ក្តាម​ម្នាក់ឯង​នៅ​ចំណុច​ខាងកើត​ត្រពាំង​តា​ហុង ជនសង្ស័យ​ចូល​ទៅ​ចាប់​នាង​ដោះ​អាវ​បំ​រ៉ុ​ង​រំលោភ​ទៀត ប៉ុន្តែ​បាន​ម្តាយ​របស់​នាង​ជិះ​ម៉ូតូ​មក​ដល់ ទើប​ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យ​រត់គេច​ខ្លួន​ទៅ​បាត់ ចំណែក​រូប​នាង​ក៏​ប្រាប់​ដំណើររឿង​ដល់​ម្តាយ ទើប​ព្រឹក​ឡើង​ថ្ងៃ​ទី​២៦ កុម្ភៈ ឳ​ពុក​ម្តាយ​កុមារី​រង​គ្រោះ​នាំ​គ្នា​ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក​ញ្ចំ​តែ​ម្តង​។

លោក​អធិការ​ស្រុក​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ក្រុម​គ្រួសារ​កុមារី​រង​គ្រោះ​ភ្លាម កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​បាន​ហៅ​ជនសង្ស័យ​មក​សួរនាំ និង​ឃាត់ខ្លួន​ជន​សង្ស័យ​តាម​បញ្ជា​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​កសាង​សំណុំ​រឿង​​ចាត់ការ​ទៅ​តាម​នីតិវិធី​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ