ដល់​ថ្ងៃ​ការកូន​ក្រមុំ​ប្រកែក ដុក​ទ័​រ​កំសត់​រក​អ្នក​ជំនួស


ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា វេជ្ជបណ្ឌិត​ឯកទេស​ខាង​វះកាត់​ប្រព័ន្ធ​ប្រសាទ​ម្នាក់ ត្រូវ​បានកូន​ក្រមុំ​ប្រកែក​នៅ​ថ្ងៃ​រៀប​ការ ក្រោយ​ពេល​ឃើញ​ក្បាលទំពែក​មាន​សក់​រុយ​ៗ​។ ដោយ​ខ្លាច​ខ្មាស​គេ ដុក​ទ័​រ​ក៏​រក​កូនក្រមុំ​ម្នាក់​ទៀត​មក​រៀប​ការ​នៅ​ថ្ងៃ​ដដែល​នោះ​។

ខំរៀន និង​ធ្វើការ​ច្រើន​ពេក ទើប​ធ្វើ​ឲ្យ​ដុក​ទ័​រ​ម្នាក់​កំសត់​ស្នេហ៍​បែប​នេះ​។ លោក​វេជ្ជ​បណ្ឌិត Ravi Kumar ត្រូវ​បាន​គ្រួសារ​រៀបចំ​រកប្រពន្ធ​ឲ្យ ទាំង​រូប​លោក​មិន​ដែល​បាន​ស្គាល់គ្នា​ទាល់តែ​សោះ​។ នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ដែល​ត្រូវ​នឹង​ថ្ងៃ​រៀប​ការ ទើប​លោក និង​គ្រួសារ​ទៅ​ផ្ទះ​ខាង​ស្រី ដើម្បី​ធ្វើ​ពិធី​។ ស្រាប់តែ​ថ្ងៃ​នោះ ខាង​កូនក្រមុំ​ក៏​ប្រកែក​មិន​ទទួល​យក​ធ្វើ​ជា​ប្តី ក្រោយ​ពេល​ដុក​ទ័​រ Ravi ដោះ​មួក​ប្រពៃណី​ចេញ​។ នាង​លើក​ហេតុផល​ថា នេះ​មក​ពី​ក្បាល​របស់​គាត់​គ្មាន​សក់ ទើប​នាង​មិន​ស្រលាញ់​។

ដោយ​ខ្លាច​ស្ពឹក​មុខ​ខុស​ពី​ការ​រំពឹង​ទុក លោក​ដុក​ទ័​រ​ក៏​ឲ្យ​អ្នកផង​ទៅ​រកបាន​ស្រី​ក្រមុំ​ម្នាក់​មក​រៀប​ការ​ក្នុង​ថ្ងៃ​តែ​មួយ​។ នេះ​ពិតជា​ហេង​ហើយ ដែល​រកបាន​កូនក្រមុំ​ម្នាក់​ទៀត​ក្នុង​ពេល​មួយ​ភ្លែត​។ តែ​ក៏​គួរ​ឲ្យ​អាណិត​ដែរ ចំពោះ​កូនក្រមុំ​ម្នាក់​នោះ ដែល​ត្រូវ​រៀប​ការ​ដោយ​​គ្មាន​ការ​រំពឹង​ទុក​បែប​នេះ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ