ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​ដកហូត​តំណែង​បណ្តា​មេទ័ព

6 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ៖ បណ្តាសារ​ព័ត៌មាន​រដ្ឋ​រាយការណ៍​នា​ថ្ងៃ​ទី​២៦ តុលា ថា ព្រះមហាក្សត្រ​សាល​ម៉ា​ន​នៃ​ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូឌី​ត បាន​ធ្វើការ​រុះរើ​ដ៏​ចម្បង​មួយ​ក្នុង​ជួរ​ប្រមុខយោធា​ដោយ​ផ្លាស់​ប្តូរ​មេបញ្ជាការ​យោធា​សំខាន់​ៗ ក្នុង​នោះ​រួម​មាន​នាយ​សេនាធិការ​កងទ័ព​ផង​ដែរ…

ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ៖ បណ្តាសារ​ព័ត៌មាន​រដ្ឋ​រាយការណ៍​នា​ថ្ងៃ​ទី​២៦ តុលា ថា ព្រះមហាក្សត្រ​សាល​ម៉ា​ន​នៃ​ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូឌី​ត បាន​ធ្វើការ​រុះរើ​ដ៏​ចម្បង​មួយ​ក្នុង​ជួរ​ប្រមុខយោធា​ដោយ​ផ្លាស់​ប្តូរ​មេបញ្ជាការ​យោធា​សំខាន់​ៗ ក្នុង​នោះ​រួម​មាន​នាយ​សេនាធិការ​កងទ័ព​ផង​ដែរ ។

តាម​រយៈ​រាជ​ក្រិ​ត្យ​ព្រះមហាក្សត្រ​បាន​ប្តូរ​ប្រមុខ​កងទ័ពអាកាស និង​ប្រមុខ​កងទ័ព​ជើង​គោក ព្រមទាំង​បណ្តា​មន្ត្រី​ស៊ី​វិល ក្នុង​នោះ​មាន​អនុរដ្ឋមន្ត្រី​ជា​ច្រើន​រូប ។

ទីភ្នាក់ងារ​សារព័ត៌​​មាន​រដ្ឋ SPA រាយការណ៍​ថា តំណែង​របស់​ឧត្តមសេនីយ៍ ABDEL RAHMANE BEN SALEH AL BUNYAN ជា​នាយសេនាធិការ​កងទ័ព​ត្រូវ​បាន​បញ្ចប់​រួច​ត្រូវ​ជំនួស​ដោយ​ឧត្តមសេនីយ៍ FAYYAD AL RUWAILI ។

ពុំ​មានការ​ពន្យល់​ផ្លូវការ​ណាមួយ​ចំពោះ​ការ​ផ្លាស់​ប្តូរ​ក្បាលម៉ាស៊ីន​កងទ័ព​ឡើយ ដោយ​ការ​ផ្លាស់​ប្តូរ​នោះ​ធ្វើ​ឡើង ខណៈ​ប្រទេស​កំពុង​ជាប់ដៃ​ធ្វើ​អន្តរាគមន៍​យោធា​នៅ​យេ​ម៉ែ​ន​ចាប់តាំងពី​ជិត​៣​ឆ្នាំ​មក​ហើយ​ជួយ​ទ្រទ្រង់​ដល់​កងទ័ព​រដ្ឋាភិបាល​ប្រទេស​នេះ​ប្រឆាំង​ពួក​ឧទ្ទាម​ហ៊ូ​ធី ។

លោក THEODORE KARASIK អ្នកវិភាគ​ម្នាក់​របស់​ក្រុម GULF STATES ANALYTICS ថ្លែង​ទៅ​កាន់ AFP ថា ការ​ផ្លាស់​ប្តូរ​ក្នុង​ផ្ទៃ​យោធា​កំពុង​តែ​ធ្វើ​នៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។

ឧត្តមសេនីយ៍ AL BUNYAN ត្រូវ​ដក​ចេញពី​តំណែង​ក្រោយ​ពី​លោក​ចូលរួម​បើក​សម្ពោធ​ពិព័រណ៍​យោធា SAMI នៅ​ទីក្រុង​រី​យ៉ា​ដ ដែល​ពិព័រណ៍​នេះ​រៀបចំ​ឡើង​ដោយ​បណ្តា​ឧស្សាហ​កម្ម​យោធា​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត SAMI ជា​ក្រុមហ៊ុន​ការពារ​ជាតិ​ដែល​ទាក់ទាញ​សហគ្រាស​ការពារ​ជា​ច្រើន​នៃ​ពិភពលោក ។

អ្នកវិភាគ​រូប​នេះ​បន្ត​ថា ការ​ផ្លាស់​ប្តូរ​ទាំងនេះ​ធ្វើ​ឡើង​ពេល​មាន​ពិព័រណ៍ SAMI ដែល​ជា​ចំណុច​ពិសេស​មួយ​នៃ​ផែនការ​កែទម្រង់​របស់​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ MOHAMMED BEN SALMANE សំដៅ​បង្កើត​កម្មវិធី​ការពារ​ជាតិ​មួយ ។

ម្យ៉ាងទៀត បើ​តាម​ប្រភព​យោធា​ថា ការ​ផ្លាស់​ប្តូរ​នេះ​ក៏​កើត​មាន​ដែរ​ក្រោយ​ការ​ប្រកាស​នៅ​ក្រុង​សា​ណា​ពី​ការ​ទម្លាក់​គ្រាប់បែក​ច្រឡំ​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ត្រូវ​ចំ​មូលដ្ឋាន​យោធា​​មួយ​របស់​កងទ័ព​យេ​ម៉ែ​ន​ជា​សម្ព័ន្ធមិត្ត​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​រវាង​ពី​៦​ទៅ​២០​នាក់ និង​របួស​១៥​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ