ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់​ជូន​ការ​វះកាត់​កែ​សុដន់ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ

6 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា រដ្ឋ Tamil Nadu នៃ​ប្រទេស​ឥណ្ឌា…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា រដ្ឋ Tamil Nadu នៃ​ប្រទេស​ឥណ្ឌា បាន​សម្រេច​វិធានការ​កាត់​បន្ថយ​ភាព​ក្រីក្រ ដោយ​ផ្តល់​ជូន​ការ​វះកាត់​កែ​សុដន់​ដល់​អ្នក​ដែល​ក្រខ្សត់ ដោយ​មិន​គិតថ្លៃ​។

គេ​ធ្លាប់​លឺ​តែ ការ​ផ្តល់​ជូន​ទឹក​ស្អាត និង​សេវាកម្ម​សុខភាព​ដោយ​មិន​គិតថ្លៃ ជា​វិធានការ​ជួយ​ដល់​អ្នក​ក្រីក្រ​។ តែ​នេះ​ពិតជា​មិន​ដែល​លឺ​ទាល់តែ​សោះ​។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក C Vijaya Baskar បាន​មាន​ប្រសាសន៍​ប្រាប់ Times of India ថា​៖ «​ហេតុ​អ្វី​បានជា​សេវា​ខាង​ស​ម្ភ​ស្ស​មិន​មាន​សម្រាប់​អ្នកក្រ?

ប្រសិនបើ​យើង​មិន​ផ្តល់​ជូន​ដល់​ពួក​គេ​ទេ គេ​អាច​នឹង​ទៅ​ធ្វើការ​វះកាត់​ផ្តេសផ្តាស ហើយ​អាច​បណ្តាល​ទៅ​ជា​រឿង​ធំ​ចំពោះ​សុខភាព និង​អាច​ជំពាក់​បំណុល​គេ​ទៀត​ផង​»​។

លោក​បាន​បន្ត​ទៀត​ថា ស្ត្រី​ជា​ច្រើន​នាក់ ចង់​ធ្វើការ​វះកាត់​សុដន់​នេះ​មិនមែន​គ្រាន់តែ​បញ្ហា​សម្រស់​នោះ​ទេ​។ អ្នកខ្លះ​សុដន់​ធំ​ពេក ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ដើរ ហើយ​ធ្វើ​ឲ្យ​ចុក​ខ្នង។ ក្រៅពី​នេះ អាច​មក​ពី​ពួក​គេ​មាន​បញ្ហា​មហារីក​នៅ​តំបន់​សុដន់​។ អ្នកខ្លះ​ទៀត អាច​មក​ពី​សុដន់​តូច​ពេក មិន​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រដ្ឋ​មួយ​នេះ​ក៏​ធ្លាប់​សម្រេច​ផ្តល់​ជូន​គ្រឿងអលង្ការ និង​ទីកន្លែង​ប្រារព្ធ​ពិធី ដល់​អ្នក​ក្រីក្រ នៅ​ពេល​រៀប​ការ​ដោយ​មិន​គិតថ្លៃ​ផង​ដែរ​។ នេះ​ពិតជា​គោលការណ៍ ដ៏​សែន​កម្រ​មែន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ